ចំណេះដឹងទូទៅ៖ មកស្គាល់សត្វនាគក្នុងវប្បធម៌ផ្សេងៗគ្នារបស់ពិភពលោក (1)
Fresh News ៖ សត្វនាគ គឺជាសត្វទេពក្នុងទេវកថា ឬក្នុងវប្បធម៌ផ្សេងៗគ្នារបស់មនុស្សជាតិ ដោយនាគខ្លះអាចហោះហើរបាន អាចព្រួសភ្លើងបាន អាចនៅក្នុងទឹកបាន ឬជាយានជំនិះរបស់អាទិទេពផងដែរ ប៉ុន្តែរូបរាងរបស់នាគក្នុងវប្បធម៌នីមួយៗមិនដូចគ្នានោះទេ។
ក្នុងចំណោមនាគទាំងនោះក៏មាននាគក្នុងវប្បធម៌ខ្មែរផងដែរ ដែលយើងតែងឃើញមាននៅតាមសំណង់ប្រាសាទ គំនូរ ទេវកថា ក៏ដូចជានៅក្នុងប្រពៃណីទំនៀមទម្លាប់ទៀតផង តែយ៉ាងណាគ្មានសត្វនាគពិតប្រាកដនាសម័យកាលយើងបច្ចុប្បន្ននោះឡើយ។
ខាងក្រោមនេះសូមបង្ហាញវប្បធម៌នាគនៅតំបន់អាស៊ីជាមុនសិន៖
I. នាគក្នុងវប្បធម៌នៅទ្វីបអាស៊ី
ពាក់ព័ន្ធនឹងវប្បធម៌នាគនៅទ្វីបដ៏ធំជាងគេនេះ គេបានបែកចែងអម្បូរសត្វនាគទៅតាមតំបន់ផ្សេងៗទៀត ដូចជា អាស៊ីទក្សិណ អាស៊ីអាគ្នេយ៍ អាស៊ីបូព៌ា អាស៊ីបស្ចិម ក្នុងនោះរួមមាន៖
១. នាគក្នុងវប្បធម៌ឥណ្ឌា (Indian dragons) មានច្រើនដូចជា៖
* Pakhangba
* Vritra
* Poubi Lai
* Taoroinai
២. នាគក្នុងវប្បធម៌ខ្មែរ (Khmer dragons) មានតែ១គត់ គឺ៖
* នាគ (Neak) ព្រះនាងនាគជានិមិត្តរូបនៃទេវកថានៅប្រទេសកម្ពុជា។
៣. នាគក្នុងវប្បធម៌ម៉ាឡេ-ឥណ្ឌូណេស៊ី (Indonesian/Malay dragons) មាន១ឬ២ ដូចជា៖
* Naga
* Nogo
៤. នាគក្នុងវប្បធម៌ហ្វីលីពីន (Filipino dragons) មានច្រើនដែរ ដូចជា៖
* Bakunawa
* Láwû
* Olimaw
* Sawa
* Samal Naga
* Kanlaon dragon
៥. នាគក្នុងវប្បធម៌វៀតណាម (Vietnamese dragons)៖
* Lóng ឬ Rồng
៦. នាគក្នុងវប្បធម៌ចិន (Chinese dragons) មានលក្ខណៈសឹងតែមិនខុសគ្នាឡើយ៖
* Lóng
* Bashe or Pa snake
* Han Long
៧. នាគក្នុងវប្បធម៌កូរ៉េ (Korean dragons) ស្ថិតនៅចន្លោះរវាងវប្បធម៌ចិននិងជប៉ុន៖
* Yong (Mireu)
* Imoogi
៨. នាគក្នុងវប្បធម៌ទីបេ (Tibetan dragons) មានតែ១គត់៖
* Druk
៩. នាគក្នុងវប្បធម៌ស៊ីបេរី (Siberian dragons) ស្ថិតនៅចន្លោះវប្បធម៌អាស៊ីនិងអឺរ៉ុប៖
* Herensuge
* Yilbegän
១០. នាគក្នុងវប្បធម៌ជប៉ុន (Japanese dragons) មានច្រើនលក្ខណៈណាស់ ដូចជា៖
* Ikuchi
* Tatsu
* Orochi
* Kuraokami
* Ryū
* Kuzuryū
* Gozuryū
* Hai-Riyo
* Uwabami