Grand News Asia Close

អ្វីជាបុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 945
អ្វីជាបុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា? អ្វីជាបុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា?

អាសាឍ​បូជា ឬ​អាសា​ឡ្ហ​បូជា ជា​ទិវា​ដ៏​មាន​សារសំខាន់​មួយ​ក្នុង​ព្រះពុទ្ធសាសនា​ដូច​មាឃបូជា និង​វិសាខបូជា ផងដែរ​។ បុណ្យ​នេះ ត្រូវបាន​ពុទ្ធសាសនិក​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃ​១៥ ខែ​កើត ខែអាសាឍ​។ អាសាឍ ឬ អាសា​ឡ្ហ (​ជា​ភាសាបាលី​) ជា​ឈ្មោះ​ខែ​ទី​៨ ខែចន្ទគតិ​កាល​។

​ហេតុ និង​គោលបំណង​ដែល​នាំ​ឲ្យ​មាន​ទិវា អាសាឍ​បូជា ឬ​អាសា​ឡ្ហ​បូជា រួមមាន​៖

១.​ព្រះ​ពោធិសត្វ ទ្រង់​ចុះ​ចាប់បដិសន្ធិ ឬ​ចាប់កំណើត​

២.​ព្រះ​សិទ្ធត្ថ គោតម ទ្រង់​ចេញ​សាង​ព្រះ​ផ្នួស​

៣. ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ ទ្រង់​ចេញ​សម្តែង​ព្រះធម៌​ដំបូង ហៅថា បឋម​ទេសនា គឺ​ទ្រង់​សម្តែង​ធម្មចក្កប្បវត្តនសូត្រ​ប្រោស​ជដិល​ទាំង​ប្រាំ​នាក់ បន្ទាប់ពី​ការ​ត្រាស់ដឹង ឬថា​ជា​ថ្ងៃកំណើ់ត​ព្រះធម៌ ដែល​ព្រះពុទ្ធ​ទ្រង់​ប្រកាស​សម្តែង​ដំបូង​បំផុត​

៤. ព្រះពុទ្ធ​ជា​ម្ចាស់ ទ្រង់​ស្ថាបនា​ព្រះសង្ឃ​

៥.​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​សម្តែង​យមក​ប្បាដិហារយ៍ ឬ​សម្តែងឫទ្ធិ ។​

​តាម​ការផ្សាយ​របស់ 5000-years.org ហេតុ​ទាំង​៥ សុទ្ធតែ​កើតឡើង​ក្នុង​ថ្ងៃ ១៥ កើត ខែអាសាឍ​។ ទិវា​នេះ អាច​សង្ខេប​បាន​ដោយ​ខ្លី​ថា ជា​ថ្ងៃ​ខួបកំណើត​ព្រះធម៌ ខួបកំណើត​ព្រះសង្ឃ ថ្ងៃ​ដែល​ព្រះអង្គ ទ្រង់​យាងចុះ​ចាប់បដិសន្ធិ ថ្ងៃ​ដែល​ព្រះអង្គ ទ្រង់​យាង​ចេញ​សាង​ព្រះ​ផ្នួស និង​ថ្ងៃ​ដែល​ព្រះអង្គ ទ្រង់​សម្តែង​យមក​ប្បាដិហារ្យ​៕

 

អត្ថបទទាក់ទង