Grand News Asia Close

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ «ការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នឹងប្រព្រឹត្តទៅក្នុងបរិយាកាសអំណោយផលយ៉ាងល្អប្រសើរ»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ទំព័រវីដេអូ បទយកការណ៍ 49
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ «ការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នឹងប្រព្រឹត្តទៅក្នុងបរិយាកាសអំណោយផលយ៉ាងល្អប្រសើរ» អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ «ការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នឹងប្រព្រឹត្តទៅក្នុងបរិយាកាសអំណោយផលយ៉ាងល្អប្រសើរ»

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយ ដែលមានទាំងរត់អក្សរអង់គ្លេសពីក្រោមផង មានចំណងជើងថា « ការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នឹងប្រព្រឹត្តទៅក្នុងបរិយាកាសអំណោយផលយ៉ាងល្អប្រសើរ» ជាមួយនឹងការរំលេចឱ្យឃើញនូវកត្តាច្រើនយ៉ាងដែលបានបង្កើតជាបរិយាកាសអំណោយផលដល់ការបោះឆ្នោតឆ្នាំ ២០២៣ ខាងមុខ។

ខ្លឹមសារវីដេអូដែលមានរយៈពេល១១នាទី បានបញ្ជាក់ថា ខណៈពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ ២០២៣ កាន់តែខិតចូលមកដល់ គេអាចមើលឃើញពីកត្តាអំណោយផលជាច្រើនសម្រាប់ដំណើរការបោះឆ្នោតដ៏សំខាន់នេះ។ ជាមួយនឹងការរំពឹងទុកដោយសុទិដ្ឋិនិយមថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ នេះ នឹងប្រព្រឹត្តទៅក្នុងបរិយាកាសដ៍ល្អប្រសើរ។ ប្រការដែលល្អ គឺស្ថិតនៅត្រង់ថា បរិយាកាសនយោបាយទូទៅមានស្ថិរភាពនិងភាពស្ងប់ស្ងាត់ល្អ ខណៈដែលស្ថានភាពសេដ្ឋកិច្ចជាតិក៏មានសុខភាពល្អ រីឯជីវភាពប្រជាពលរដ្ឋក៏មានលក្ខណៈកាន់តែប្រសើរឡើងៗជាលំដាប់។ ភាពអំណោយផលទាំងនេះពិតជានឹងបង្កលក្ខណៈងាយស្រួលឲ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យដែលឆ្លុះបញ្ចាំងអំពីប្រជាធិបតេយ្យ សេរី ពហុបក្សយ៉ាងពិតប្រាកដ៕

សូមអញ្ជើញទស្សនាវីដេអូ៖

អត្ថបទទាក់ទង