Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន៖ មធ្យោបាយដើម្បីការពារកុំឱ្យមានរបបប្រល័យពូជសាសន៍ គឺយើងត្រូវការពារសន្តិភាពឱ្យបាន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 413
សម្តេចតេជោ ហ៊ុន សែន៖ មធ្យោបាយដើម្បីការពារកុំឱ្យមានរបបប្រល័យពូជសាសន៍ គឺយើងត្រូវការពារសន្តិភាពឱ្យបាន សម្តេចតេជោ ហ៊ុន សែន៖ មធ្យោបាយដើម្បីការពារកុំឱ្យមានរបបប្រល័យពូជសាសន៍ គឺយើងត្រូវការពារសន្តិភាពឱ្យបាន

 

ក្នុងពិធីបិទសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ដែលប្រារព្ធនៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃពុធទី២២ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មធ្យោបាយដើម្បីការពារកុំឱ្យមានរបបប្រល័យពូជសាសន៍ម្តងទៀត គឺដំបូងបំផុតត្រូវការពារសន្តិភាពឱ្យបាន បើសិនយើងការពារសន្តិភាពបានហើយ យើងមិនចាំបាច់ព្រួយបារម្ភពីរឿងមានអំពើប្រល័យពូជសាសន៍នោះទេ ហើយមួយវិញទៀត យើងក៏មិនត្រូវប្រើប្រាស់មធ្យោបាយដើម្បីដណ្តើមអំណាចតាមបែបមិនប្រជាធិបតេយ្យនោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមានសន្តិភាពពេញលេញជាង២៥ឆ្នាំមកហើយចាប់តាំងពីការអនុវត្តជោគជ័យនៃនយោបាយឈ្នះឈ្នះ ដែលសន្តិភាពនេះ បានអនុញ្ញាតឱ្យកម្ពុជាប្រមូលធនធានគ្រប់យ៉ាង និងប្រមូលការប្រឹងប្រែងរបស់ប្រទេសជាតិទាំងមូលដើម្បីកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនដូចសព្វថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា យើងទាំងអស់គ្នា ត្រូវរួមគ្នាអរគុណសន្តិភាព និងការពារសន្តិភាពនេះ ឱ្យបានស្ថិតស្ថេរគង់វង្ស ដោយមិនអនុញ្ញាតឱ្យមានការបំផុសបំផុលបង្កើតចលនាជ្រុលនិយមដែលអាចនាំមកនូវការបែកបាក់ និងបង្កគ្រោះថ្នាក់ដល់ស្ថិរភាព សន្តិភាព និងសុខដុមនៃសង្គមជាតិ៕

អត្ថបទទាក់ទង