Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអប់រំនិងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រនៃអំពើប្រល័យពូជសាសន៍ គឺជាកាតព្វកិច្ចរួមនៃយើងទាំងអស់

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 245
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអប់រំនិងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រនៃអំពើប្រល័យពូជសាសន៍ គឺជាកាតព្វកិច្ចរួមនៃយើងទាំងអស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអប់រំនិងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រនៃអំពើប្រល័យពូជសាសន៍ គឺជាកាតព្វកិច្ចរួមនៃយើងទាំងអស់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថាប័ន រាជរដ្ឋាភិបាលទាំងអស់ ទាំងយោធានិងស៊ីវិល ត្រូវតែគាំទ្រការអប់រំពីអំពើប្រល័យពូជសាសន៍សម្រាប់មនុស្សជំនាន់ក្រោយ ដោយត្រូវធានាថា ការរៀនពីប្រវត្តិសាស្ត្រមួយនេះត្រូវដាក់បញ្ចូលយ៉ាងត្រឹមត្រូវនៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋ និងឯកជន ដោយរាប់ចាប់ពីកម្រិតអនុវិទ្យាល័យ ដល់សាកលវិទ្យាល័យ នៅទូទាំងប្រទេសកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍។

សម្តេចធិបតី បានថ្លែងបន្តថា ការអប់រំពីអំពើប្រល័យពូជសាសន៍មិនចាំបាច់កំណត់តែនៅក្នុងមេរៀនប្រវត្តិសាស្ត្រនោះទេ ពោលគឺយើងអាចបញ្ចូលទៅក្នុងមុខវិជ្ជាគ្រប់មុខបាន ចាប់ពីសីលធម៌និងអក្សរសាស្ត្រខ្មែរ រហូតដល់ការសិក្សាភាពជាថ្នាក់ដឹកនាំ ទាក់ទងនឹងការអភិវឌ្ឍ បូករួមទាំងជំនាញទន់ផ្សេងៗទៀតផងដែរ។

នាឱកាសនោះដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា តាមរយៈការអប់រំនេះ យើងត្រូវស្វែងរកវិធីច្នៃប្រឌិតផ្សេងៗ ដើម្បីរៀបរាប់ពីរឿងរ៉ាវពិតនៅក្នុងអំពើប្រល័យពូជសាសន៍ប៉ុលពត ទៅកាន់មនុស្សពេញវ័យនិងគ្រប់ជំនាន់ផ្សេងៗ រួមមានតាមរយៈសិល្បៈ ឌីជីថល និងគំនូរជីវីចល ដោយត្រូវសង្កត់ធ្ងន់ថា កាតព្វកិច្ចក្នុងការលើកកម្ពស់ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា មិនមែនចំពោះតែរាជរដ្ឋាភិបាលម្នាក់ឯងនោះទេ៕

អត្ថបទទាក់ទង