Grand News Asia Close

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំពិធីចម្រើនព្រះបរិត្ត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 221
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំពិធីចម្រើនព្រះបរិត្ត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំពិធីចម្រើនព្រះបរិត្ត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

 

នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី មានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ឈានចូល ព.ស.២៥៦៨ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រីយ៉ាងច្រើនកុះករ។ 

នៅក្នុងពិធីនេះក៏មានការយាងនិមន្តប្រោះព្រំពីសម្តេចព្រះសង្ឃរាជចំនួន និងពិធីរាប់បាត្រព្រះសង្ឃចំនួន៦៩អង្គផងដែរ។ នៅក្នុងការរៀបចំពិធីបុណ្យបែបសាសនា និងប្រពៃណីជាតិខ្មែរនេះដែរ ក៏មានការសម្តែងរបាំងត្រុដិ របាំជូនពរ និងមានការដាក់តាំងពិព័រណ៍បង្ហាញផលិតផលខ្មែរ ភូមិមួយផលិតផលមួយជាច្រើនមុខ។

គួរកត់សម្គាល់ថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដែលស្ថិតក្រោមចំណុះទីស្តីការគណៈរដ្ឋមន្ត្រី បានសហការជាមួយសហគ្រាសក្នុងស្រុកមកពីបណ្តារាជធានី-ខេត្តមួយចំនួន បានរៀបចំការដាក់តាំងបង្ហាញផលិតផលខ្មែរ រយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ។ 

ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងរយៈពេលនៃការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ នៅតាមបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជាបាននិងកំពុងរៀបចំពិធីសូត្រមន្ត សម្តែងរបាំប្រពៃណី និងរៀបចំការតុបតែងលម្អផ្សេងៗគួរជាទីចាប់អារម្មណ៍ ដើម្បីត្រៀមខ្លួនចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលខិតជីតចូលមកដល់នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ៕

អត្ថបទទាក់ទង