Grand News Asia Close

ឯកឧត្តម ទិត សុធា ផ្ញើសារលិខិតអរសាទរ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 189
ឯកឧត្តម ទិត សុធា ផ្ញើសារលិខិតអរសាទរ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ទិត សុធា ផ្ញើសារលិខិតអរសាទរ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

ឯកឧត្តម ទិត សុធា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាបក្សទី១២ នៃគណៈកម្មាធិការគណបក្សទីស្តីគណៈរដ្ឋមន្ត្រី និងសមាជិក សមាជិកាទាំងអស់ សូមគោរព និងអបអរសាទរដោយស្មោះស្ម័គ្របំផុតចំពោះសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ  ខ្ញុំបាទសូមលើកហត្ថទាំងទ្វេ ប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រះពុទ្ធរតនៈ ព្រះធម៌រតនៈ ព្រះសង្ឃរតនៈ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតាឆ្នាំថ្មី សូមតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលសព្ទសាធុការជូនចំពោះសម្តេចធិបតី សូមបានសម្រេចនូវពុទ្ធពរទាំងបួនប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀតក្នុងបុព្វហេតុដឹកនាំរាជរដ្ឋាភិបាល និងការរួមចំណែកដ៏ធំធេងដើម្បីបំពេញភារកិច្ចការពារ និងបម្រើគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជោគជ័យ ឈ្នះការបោះឆ្នោតសម្រាប់អាណត្តិបន្តបន្ទាប់ខាងមុខ និងឈ្នះឆ្នោតជារៀងរហូតតទៅ។

សូមគោរពជូនពរពីខ្ញុំបាទ ទិត សុធា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាបក្សទី១២ នៃគណៈកម្មាធិការគណបក្សទីស្តីគណៈរដ្ឋមន្ត្រី និងសមាជិក សមាជិកាទាំងអស់!

អត្ថបទទាក់ទង