Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសរំលេចពីទិសដៅការងារអាទិភាព៤ ដែលក្រសួងអភិវឌ្ឍន៍ជនបទត្រូវបន្តអនុវត្តដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 216
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសរំលេចពីទិសដៅការងារអាទិភាព៤ ដែលក្រសួងអភិវឌ្ឍន៍ជនបទត្រូវបន្តអនុវត្តដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសរំលេចពីទិសដៅការងារអាទិភាព៤ ដែលក្រសួងអភិវឌ្ឍន៍ជនបទត្រូវបន្តអនុវត្តដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ ឱ្យក្រសួងអភិវឌ្ឍន៍ជនបទបន្តអនុវត្តទិសដៅការងារចំនួន៤ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារធានាដល់ការបម្រើប្រជាពលរដ្ឋ។

ទិសដៅការងារចំនួន ៤ ជាអាទិភាពនោះ រួមមាន ៖

ទី១- បន្តកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តគមនាគមន៍ជនបទ ជូនប្រជាពលរដ្ឋថែមទៀត ទាំងបរិមាណ និងគុណភាព កន្លែងណាមិនមានការតភ្ជាប់ ត្រូវតភ្ជាប់ ហើយកន្លែងណាមានផ្លូវខូច ត្រូវជួសជុលឡើងវិញ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ទី២- បន្តការកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាជនដោយផ្តោតទៅលើទឹកស្អាត បង្គន់អនាម័យជាដើម។ 

ទី៣- ការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅតាមតំបន់ជនបទ ដែលបានផ្តល់ឥណទានសាច់ប្រាក់ជាង ២០០០លានដុល្លារ ទៅដល់ជាង៨០០គ្រួសារ នៅក្នុង៩ខេត្ត ដើម្បីជួយសម្រួលនៅក្នុងការសេដ្ឋកិច្ចជីវភាពគ្រួសារ បង្កើតសហគមន៍សន្សំប្រាក់បានជាង ២ពាន់ ជិត៥០០ក្រុម ដើម្បីជួយគ្នា សរុបជាង ២០ម៉ឺនគ្រួសារ។

ទី៤- បានបណ្តុះបណ្តាលបំនិនជីវិត សហគ្រិនភាព ជំនាញមូលដ្ឋាន បង្កើតមុខរបរគ្រួសារ និងបង្កើតភូមិគម្រូជាច្រើន។ ក្រៅពីនោះ មានការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច ចំនួនជាង១០៧សហគមន៍ ដើម្បីងាយស្រួលក្នុងការកំណត់អត្តសញ្ញាណ និងជួយសម្រួលទៅតាមតម្រូវការ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» របស់ក្រសួងអភិវឌ្ឍន៍ជនបទ៕

អត្ថបទទាក់ទង