Grand News Asia Close

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ទំព័រវីដេអូ ព័ត៌មានជាតិ 306


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៦កើត  ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ។ ថ្លែងបើកកិច្ចប្រជុំ សម្ដេចធិបតី បានគូសបញ្ជាក់ជូនជនរួមជាតិអំពីជោគជ័យនៃលទ្ធផលការងារសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្រេចបានក្នុងរយៈពេល ៦ខែដំបូង។ កិច្ចប្រជុំក៏បានពិភាក្សានិងឆ្លងរបៀបវារៈសំខាន់ៗចំនួន៣រួមមាន៖

ទី១.សេចក្តីព្រាងគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។

ទី២.សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៥-២០២៧។ 

ទី៣.សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋាន

អាកាសចរណ៍ស៊ីវិល។ 

និងបញ្ហាផ្សេងៗ។ 

អត្ថបទទាក់ទង