Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ជាមោទនភាពជាតិ ដែលកីឡាករកម្ពុជា ទទួលបានមេដាយច្រើនលើសពីការរំពឹងទុក

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 118
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ជាមោទនភាពជាតិ ដែលកីឡាករកម្ពុជា ទទួលបានមេដាយច្រើនលើសពីការរំពឹងទុក សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ជាមោទនភាពជាតិ ដែលកីឡាករកម្ពុជា ទទួលបានមេដាយច្រើនលើសពីការរំពឹងទុក

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីខែឧសភាឆ្នាំ២០២៣ នាពេលកន្លងទៅនេះ គឺកម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក ក្នុងនោះមានមេដាយមាសចំនួន ៨១គ្រឿង មេដាយប្រាក់៧៤ គ្រឿង មេដាយសំរិទ្ធិចំនួន ១២៧គ្រឿង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បន្ថែមលើការទទួលបាននូវជ័យជម្នះលើការប្រកួតធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនេះ បានលើកមុខមាត់កិត្តិយស កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ជាពិសេសការរិតចំណងការទូត និងការពង្រឹងសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ដើម្បីកម្ពស់មិត្តភាព ពង្រឹកទំនាក់ទំនងអន្តរជាតិ និងការជំរុញសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍៕

អត្ថបទទាក់ទង