Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល គឺលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការកាត់បន្ថយភាពក្រីក្រ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 804
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល គឺលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការកាត់បន្ថយភាពក្រីក្រ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល គឺលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការកាត់បន្ថយភាពក្រីក្រ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ពានថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងការទៅប្រកបរបរប្រចាំថ្ងៃ និងសិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀនបានឆាប់រហ័សប្រកបដោយសុវត្ថិភាព ព្រមទាំងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច ការដឹកជញ្ជូនទំនិញ ការអភិវឌ្ឍនគរូបនីយកម្ម និងទេសចរណ៍សម្រាប់រាជធានីភ្នំពេញនិយាយដោយឡែក និងសម្រាប់ប្រទេសកម្ពុជាទាំងមូលនិយាយជារួម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គោលដៅចម្បងរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក៏ដូចជាអាណត្តិមុនៗគឺជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយជវភាព បង្កើតការងារឱ្យបានច្រើននៅគ្រប់ទីកន្លែង ដោយប្រែក្លាយពីបឹង ព្រៃ វាលស្រែ កន្លែងដែលអត់ផ្លូវ ទៅជាកន្លែងដែលមានការបង្កបង្កើនផល កសិកម្ម រុញប្រព័ន្ធអគ្គិសនីនិងរោងចក្រទៅដល់មូលដ្ឋាន។ ជារួម គោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល គឺលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការកាត់បន្ថយភាពក្រីក្រ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ ម៉ែត្រ» នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤៕

 

អត្ថបទទាក់ទង