Grand News Asia Close

ឆ្នាំ២០២៣ កម្ពុជា ទទួលបានទេសចរអន្តរជាតិចំនួនជាង៥លាននាក់ កើនឡើងជាង១០០%

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 894
ឆ្នាំ២០២៣ កម្ពុជា ទទួលបានទេសចរអន្តរជាតិចំនួនជាង៥លាននាក់ កើនឡើងជាង១០០% ឆ្នាំ២០២៣ កម្ពុជា ទទួលបានទេសចរអន្តរជាតិចំនួនជាង៥លាននាក់ កើនឡើងជាង១០០%

កម្ពុជា ទទួលបានទេសចរអន្តរជាតិចំនួន៥,៤៥៣,231នាក់ នៅក្នុងឆ្នាំ២០២៣។ ចំនួននេះកើនឡើង១៣៩.៥ភាគរយ ធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាម សូចនាករគន្លឹះទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍។

យោងតាមស្ថិតិផ្លូវការ ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៥,៤៥៣,២៣១នាក់ កើនឡើង ១៣៩.៥ ភាគរយ ធៀបនឹងឆ្នាំ២០២២។ ចំណែកឯលំហូរ ទេសចរជាតិក្នុង ស្រុក មានចំនួន ១៨,៧៤៣,៣៧៣នាក់ នៅក្នុងឆ្នាំ២០២៣ ដែលកើនឡើង ៣៤.៥ ភាគរយ ខណៈទេសចរម្នាក់ចំណាយ ៥០ ដុល្លារជាមធ្យម និងរយៈពេលស្នាក់នៅ មធ្យម៣ថ្ងៃ ២យប់។

យោងតាមសូចនាករគន្លឹះទេសចរណ៍នេះដែរ បានឱ្យដឹងថា ក៏មានលំហូរទេសចរជាតិចេញទៅក្រៅប្រទេសវិញដែរ ក្នុងចំនួន ១,៨១៩,៥០៤នាក់ នៅឆ្នាំ២០២៣ កើនឡើង ៨៧.៥ភាគរយ។

 

ក្នុងឆ្នាំ២០២៣ កម្ពុជាមានមូលដ្ឋានអាជីវកម្មទេសចរណ៍ ចំនួន១៣,៩៦៧អាជ្ញាប័ណ្ណ និង សេវាកម្មស្នាក់នៅ ៨០,១៤៨បន្ទប់។ វិស័យនេះ បានផ្តល់ការងារនិងមុខរបរដល់ពលរដ្ឋ ៤៥ម៉ឺននាក់ និងបានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៧.៥ ភាគរយ៕