Grand News Asia Close

នាវាទេសចរណ៍ Westerdam ចូលចតនៅខេត្តព្រះសីហនុ ជាមួយភ្ញៀវទេសចរ១,៥០០នាក់ ក្រោយចូលចតកាលពី៣ឆ្នាំមុនអំឡុងកូវីដ១៩

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 863
នាវាទេសចរណ៍ Westerdam ចូលចតនៅខេត្តព្រះសីហនុ ជាមួយភ្ញៀវទេសចរ១,៥០០នាក់ ក្រោយចូលចតកាលពី៣ឆ្នាំមុនអំឡុងកូវីដ១៩ នាវាទេសចរណ៍ Westerdam ចូលចតនៅខេត្តព្រះសីហនុ ជាមួយភ្ញៀវទេសចរ១,៥០០នាក់ ក្រោយចូលចតកាលពី៣ឆ្នាំមុនអំឡុងកូវីដ១៩

ភ្នំពេញ)៖ នាវាទេសចរណ៍ដ៏ល្បីឈ្មោះ Westerdam នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុម្ដងទៀត ជាមួយភ្ញៀវទេសចរជាង១,៥០០នាក់ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោយចូលចតកាលពី៣ឆ្នាំមុនអំឡុងកូវីដ១៩ ខណៈរដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំពិធីទទួលទេសចរ និងការរំលឹកខួប៣ឆ្នាំនៃការសុំចតរបស់នាវា Westerdam នេះផងដែរ។

ទាំងអាជ្ញាធរខេត្តព្រះសីហនុ និងមន្រ្តីទេសចរណ៍ បានចាត់ទុកការវិលត្រឡប់របស់នាវាទេសចរណ៍ Westerdam ម្ដងទៀត ជាឱកាសសម្រាប់បង្ហាញពិភពលោកពីសក្ដានុពលរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ និងទាក់ទាញអ្នកវិនិយោគមកខេត្តទៀតផង។

នាវាទេសចរណ៍អាម៉េរិក Westerdam នឹងត្រូវចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី២៨ ខែធ្នូ ដោយផ្ទុកភ្ញៀវទេសចរជាង១,៥០០នាក់។ ក្នុងចំណោមទេសចរទាំងនេះមានជាង៩០០នាក់នឹងត្រឡប់ទៅតាមនាវាវិញ រីឯជាង៦០០នាក់ទៀតនឹងនៅទស្សនាកម្ពុជាបន្ត។

គួររំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យនាវាទេសចរណ៍អាម៉េរិក Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេសនិងកោះចំនួន៥បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារបារម្ភពីជំងឺកូវីដ១៩។

មូលហេតុដែលរដ្ឋាភិបាលសម្រេចឱ្យនាវាអាម៉េរិកចូលចតនេះ ក្រោមហេតុផលថាជួយសង្គ្រោះមនុស្ស និងបង្ហាញពីសកម្មភាពមនុស្សធម៌ ជាពិសេសលុបបំបាត់ភាពភ័យខ្លាចរបស់ពលរដ្ឋលើបញ្ហាជំងឺរលាកសួតដែលបង្កឡើងដោយជំងឺកូវីដ១៩។

មនុស្សនៅលើនាវានោះមានជាង២២០០នាក់ ក្នុងនោះអ្នកដំណើរ១,៤៥៥នាក់ មានជាង៤០សញ្ជាតិ និងបុគ្គលិកបម្រើការងារតាមផ្នែកលើនាវា៨០២នាក់។ អ្នកទេសចរដែលច្រើនជាងគេមានអាម៉េរិកមាន៦៥១នាក់ (មានពលរដ្ឋខ្មែរសញ្ជាតិអាមេរិក) កាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ហូឡង់៩១នាក់ អូស្ត្រាលី៧៩នាក់ អាល្លឺម៉ង់៥៧នាក់៕


(