Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យឯកជនអាចដើរទៅមុខបាន លុះត្រាតែមានបរិស្ថានមួយដែលអាចរស់ដោយខ្លួនឯងបាន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 283
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យឯកជនអាចដើរទៅមុខបាន លុះត្រាតែមានបរិស្ថានមួយដែលអាចរស់ដោយខ្លួនឯងបាន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យឯកជនអាចដើរទៅមុខបាន លុះត្រាតែមានបរិស្ថានមួយដែលអាចរស់ដោយខ្លួនឯងបាន

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអន្តរាគមន៍មិនមែនជាវិធានការមួយដែលយើងចង់ធ្វើគ្រប់ពេលនោះទេ យើងត្រូវធ្វើយ៉ាងណាដើម្បីអោយមានចីរភាព និងដាក់ចេញនូវវិធីសាស្រ្តយ៉ាងណា ដើម្បីធានានូវការចិញ្ចឹមសត្វដែលមានភាពប្រកួតប្រជែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅក្នុងពេលដែលយើងផ្អាកការនាំចូលបណ្តោះអាសន្ននូវសាច់បង្កក គឺយើងធ្វើយ៉ាងណាអោយអ្នកទិញសាច់បង្កកពីក្រៅ បង្វែរទៅភ្ជាប់ជាមួយកសិករក្នុងស្រុកវិញ ដើម្បីអាចទិញយកមកបង្កកតាមបច្ចេកទេស។ ប្រសិនបើថ្ងៃក្រោយមិនមានការហាមឃាត់ ក៏យើងអាចបង្កើតទីផ្សារប្រព័ន្ធចរន្តមួយនៃការផ្តត់ផ្គង់ផ្ទៃក្នុង ហើយកិច្ចការផ្គត់ផ្គង់ផ្ទៃក្នុងនេះគឺជាកិច្ចការសំខាន់ណាស់ ពោលនេះគឺជាទីផ្សារដែលផលិតនៅនឹងកន្លែង និងនាំចេញនៅនឹងកន្លែង។

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៤ របស់ក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤ នោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យឯកជនអាចដើរបាន ទាល់តែមានបរិស្ថានមួយដែលពួកគេអាចរស់ដោយខ្លួនឯងបាន មិនមែនរាជរដ្ឋាភិបាលត្រូវតែជួយគ្រប់ពេលនោះទេ។ ដូច្នេះយើងត្រូវធ្វើយ៉ាងណាអោយប្រជាកសិករមានលទ្ធភាពក្នុងការប្រកួតប្រជែង ដែលយ៉ាងហោចណាស់ក៏អាចដោះស្រាយបាននូវតម្រូវការផ្ទៃក្នុង បើមិននិយាយពីការនាំចេញ៕

អត្ថបទទាក់ទង