Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថាទន្ទឹមនឹងការវិវត្តឥតឈប់ឈរ យើងកំពុងប្រឈមនឹងបញ្ហាមួយចំនួនដែលចំាបាច់ត្រូវតែកំណត់ចាត់វិធានការ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 809
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថាទន្ទឹមនឹងការវិវត្តឥតឈប់ឈរ យើងកំពុងប្រឈមនឹងបញ្ហាមួយចំនួនដែលចំាបាច់ត្រូវតែកំណត់ចាត់វិធានការ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថាទន្ទឹមនឹងការវិវត្តឥតឈប់ឈរ យើងកំពុងប្រឈមនឹងបញ្ហាមួយចំនួនដែលចំាបាច់ត្រូវតែកំណត់ចាត់វិធានការ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់នៅក្នុងការធានាបរិយាកាសបើកទូលាយ ការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាតាមរយៈការធានាការគោរពសិទ្ធិ គ្មានការរើសអើង គ្មានការគំរាម និងមិនប្រកាន់និន្នាការនយោបាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ទន្ទឹមនឹងការវិវត្តឥតឈប់ឈរ យើងកំពុងប្រឈមនឹងបញ្ហាមួយចំនួនដែលចំាបាច់កំណត់ចាត់វិធានការទាំងផ្លូវច្បាប់ ទាំងបច្ចេកទេសជាបន្តបន្ទាប់ ដោយបញ្ហាប្រឈមទាំងនេះទាក់ទងនឹង៖

ទី១- កង្វះខាតនៃបទដ្ឋានគតិយុទ្ធ និងបទដ្ឋានបច្ចេកទេសដើម្បីលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍ស្របតាមការវិវត្តសង្គម និងបច្ចេកវិទ្យា

ទី២- ឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI)

ទី៣- ការរីកចម្រើនបច្ចេកវិទ្យាផ្នែកបណ្តាញសង្គម និងបង្កអោយមានការផ្សព្វផ្សាយព័ត៌មានជាច្រើនរួមទាំងព័ត៌មានក្លែងក្លាយ បំភ្លៃការពិត បំពុលសង្គម និងធ្វើអោយមានការបែកបាក់អរិភាព ការបែកបាក់សង្គមជាតិដែលធ្វើអោយប៉ះពាល់ដល់ជំនឿ វប្បធម៌ និងសាសនា

ទី៤- តម្រូវការអភិវឌ្ឍចំណេះដឹងសមស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យា

ទី៥- ការបិទអាជីវកម្មរបស់អង្គភាពសារព័ត៌មានទាំងបែបប្រពៃណី និងបែបទំនើបមួយចំនួនដោយសារវិបត្តិហិរញ្ញវត្ថុ និងកង្វះគុណភាពផលិត

ទី៦- ចំណេះដឹងមូលដ្ឋាន និងបទពិសោធន៍ការងាររបស់អ្នកជំនាញសារព័ត៌មានមួយចំនួននៅមានកម្រិត និងចាំបាច់ត្រូវការអភិវឌ្ឍន៍បន្ថែម

ទី៧- ការបំពានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន ដែលបង្កអោយបាត់បង់សណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន និងជះឥទ្ធិពលអាក្រក់ដល់សង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន» នៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ ៕

អត្ថបទទាក់ទង