Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ជ័យជម្នះ ៧មករា នាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 167
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ជ័យជម្នះ ៧មករា នាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ជ័យជម្នះ ៧មករា នាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្តើមចេញពីជ័យជម្នះថ្ងៃ ៧មករា កម្ពុជាបានឈានទៅមុខឥតឈប់ឈរ ទៅតាមទិសដៅដ៏ត្រឹមត្រូវ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក
(២៤ មករា ១៩៩៩ ~ ២៤ មករា ២០២៤)។

សម្តេចធិបតី បានថ្លែងបន្តថា នៅក្នុងរយៈពេល ៤៥ឆ្នាំ កន្លងទៅនេះ គឺជារយៈពេលនៃសាមគ្គីភាព ពីព្រោះថ្ងៃ ៧មករា គឺជាចំណុចសូន្យនៃការចាប់ផ្តើមកសាងឡើងវិញនូវសមិទ្ធផលគ្រប់បែបយ៉ាងរបស់ប្រជាជន និងសង្គមកម្ពុជា រួមទាំងអាយុជីវិត ប្រពៃណី ជំនឿ សាសនា លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យ៕

អត្ថបទទាក់ទង