Grand News Asia Close

កម្ពុជា-ចិន រៀបចំពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ២០២៤ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ ទំព័ររូបថត ព័ត៌មានជាតិ 279
(សៀមរាប)៖ នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កម្ពុជា និងចិន បានប្រកាសរៀបចំ «ពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» ពីបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប ដោយមានការផ្សាយផ្ទាល់តាមបណ្តាញព័ត៌មានរបស់កម្ពុជាច្រើន។
កម្មវិធី «ផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Li Shulei សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដោយមានការចូលរួមពីលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មន្រ្តីជាន់ខ្ពស់រដ្ឋសភា និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីរាជការខេត្តផងដែរ៕

អត្ថបទទាក់ទង