Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចាប់ពីឆ្នាំ ២០២៤ នេះទៅ រៀងរាល់ថ្ងៃទី ២៩ ខែធ្នូ យើងនឹងបានអបអរសាទរ «ទិវាសន្តិភាព» ទូទាំងប្រទេស

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 685
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចាប់ពីឆ្នាំ ២០២៤ នេះទៅ រៀងរាល់ថ្ងៃទី ២៩ ខែធ្នូ យើងនឹងបានអបអរសាទរ «ទិវាសន្តិភាព» ទូទាំងប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចាប់ពីឆ្នាំ ២០២៤ នេះទៅ រៀងរាល់ថ្ងៃទី ២៩ ខែធ្នូ យើងនឹងបានអបអរសាទរ «ទិវាសន្តិភាព» ទូទាំងប្រទេស

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវរួមគ្នាធ្វើយ៉ាងណាជំរុញប្រទេសយើងឱ្យបានរីកចម្រើន និងអភិវឌ្ឍន៍អោយកាន់តែសម្បូរសប្បាយនិងរឹងមាំ ដោយធ្វើយ៉ាងណាឱ្យមានភាពជាម្ចាស់ការលើខ្លួនឯងលើគ្រប់វិស័យ ដោយកាត់បន្ថយ និងចៀសអោយផុតនូវអតីតកាលដ៏ជូរចត់ តាមរយៈការថែរក្សានូវសុខសន្តិភាព និងកុំឱ្យសង្រ្គាមត្រឡប់មកក្នុងទឹកដីរបស់យើងវិញឱ្យសោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ចាប់ពីឆ្នាំ ២០២៤ នេះទៅ នៅថ្ងៃទី ២៩ ខែធ្នូ យើងនឹងបានអបអរសាទរទូទាំងប្រទេសនូវទិវាសន្តិភាពរបស់កម្ពុជា សន្តិភាពរបស់យើងទាំងអស់គ្នា។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១១០០០នាក់ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង» នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទិវានៃនយោបាយឈ្នះ-ឈ្នះ ដែលបញ្ចប់សង្រ្គាមនេះ គឺជាទិវាសន្តិភាពរបស់យើង។ ទិវានេះបង្កើតឡើងសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា និងកើតឡើងពីការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការឯកភាពគ្នា ឈប់វាយគ្នាតទៅទៀត និងរួមសាមគ្គីគ្នាកសាងប្រទេស៕

 

អត្ថបទទាក់ទង