Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើអ្នករិះគន់ថ្ងៃ ៧មករា កុំយកនិន្នាការនយោបាយបកស្រាយប្រវត្តិសាស្រ្ត តែត្រូវយកនិន្នាការប្រវត្តិសាស្រ្ត មកបកស្រាយប្រវត្តិសាស្រ្ត

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 222
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើអ្នករិះគន់ថ្ងៃ ៧មករា កុំយកនិន្នាការនយោបាយបកស្រាយប្រវត្តិសាស្រ្ត តែត្រូវយកនិន្នាការប្រវត្តិសាស្រ្ត មកបកស្រាយប្រវត្តិសាស្រ្ត សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើអ្នករិះគន់ថ្ងៃ ៧មករា កុំយកនិន្នាការនយោបាយបកស្រាយប្រវត្តិសាស្រ្ត តែត្រូវយកនិន្នាការប្រវត្តិសាស្រ្ត មកបកស្រាយប្រវត្តិសាស្រ្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវសំណួរទី១ ថា «តើនៅចន្លោះថ្ងៃទី ១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ខ្មែរក្រហមបានសម្លាប់មនុស្សនៅកម្ពុជាដែរឬអត់?» ចម្លើយគឺសម្លាប់ ហើយមិនមែនសម្លាប់តែម្នាក់ ឬពីរនាក់ទេ តែគឺរាប់លាននាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរសំណួរទី២ ថា «តើការវាយចូលរបស់កងកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃ ២ធ្នូ រហូតដល់ដើមឆ្នាំ១៩៧៩ និងដែលបានដេញខ្មែរក្រហមចេញ បានបញ្ឈប់ខ្មែរក្រហមកុំអោយសម្លាប់មនុស្សតទៀតឬអត់?» ចម្លើយគឺខ្មែរក្រហមបានរត់ចេញទៅហើយ លែងបានសម្លាប់មនុស្សទៀតហើយ ដូច្នេះការរំដោះក្នុងឆ្នាំ១៩៧៩ នេះគឺស្មើនឹងការសង្រ្គោះជីវិតប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានតបទៅម្សៀនៅក្រៅប្រទេសថា ទោះអ្នកឯងចង់ហៅថ្ងៃនោះថាជាថ្ងៃអ្វីក៏ហៅទៅ ប៉ុន្តែយើងត្រូវទទួលស្គាល់ថា «ការរំដោះ ៧មករា ១៩៧៩ គឺធ្វើអោយយើងរស់រានមានជីវិត និងមានអ្វីៗទំាងអស់នៅថ្ងៃនេះ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរសំណួរទី៣ ថា «ហេតុអ្វីយើងត្រូវពឹងវៀតណាម?» នៅចុងឆ្នាំ១៩៧៨ យើងមានជម្រើស២ គឺអង្គការសហប្រជាជាតិ (ទិសខាងលិច) និងវៀតណាម (ទិសខាងកើត)។ ប៉ុន្តែអង្គការសហប្រជាជាតិមិនបញ្ជូនទ័ពមកទេ ព្រោះច្បាប់របស់អង្គការនេះមិនអាចបញ្ជូនទ័ពទៅប្រទេសណាមួយបានទេ បើគ្មានការសំណូមពរពីរដ្ឋាភិបាលប្រទេសនោះ ដូច្នេះចម្លើយគឺ «យើងគ្មានជម្រើស»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១១០០០នាក់ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង» នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង