Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសសើរថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យការពារជាតិដែលសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗជាច្រើន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 194
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសសើរថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យការពារជាតិដែលសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗជាច្រើន សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសសើរថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យការពារជាតិដែលសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗជាច្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរដល់សាកលវិទ្យាការពារជាតិ ចំពោះការក្តាប់បាននូវតួនាទីភារកិច្ចរហូតសម្រេចបានស្នាដៃនិងសមិទ្ធផលធំៗជាច្រើន ក្នុងការអប់រំបណ្តុះបណ្តាល ហ្វឺកហ្វឺនបំប៉ននាយទាហាននៅក្នុងវិស័យការពារជាតិ។

នាឱកាសនោះផងដែរ សម្តេចធិបតី បានថ្លែងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ យោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហាននៃសាកលវិទ្យាល័យការពារជាតិ ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនសក្ដិសមជាគ្រឹះស្ថានឧត្តមសិក្សា ដែលបានដើរតួនាទីសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍសមត្ថភាពកងទ័ព ទាំងខាងចំណេះដឹង ស្មារតី ឆន្ទៈ មនសិកាស្នេហាជាតិ និងការជំរុញនូវការចាប់យកបរិវត្តកម្ម Digital ដើម្បីឆ្លើយតបទៅនឹងភាពជឿនលឿននៃបច្ចេកវិទ្យានៃវិទ្យាសាស្ត្រសម័យទំនើប ព្រមទាំងនវានុវត្តន៍យោធាក្នុងតំបន់និងនៅលើសកលលោក ដើម្បីធានាដល់ចីរភាពនៃការអភិវឌ្ឍវិស័យការពារជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៩ មេសា ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធអគារសហសិក្សាអគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ៕

អត្ថបទទាក់ទង