Grand News Asia Close

ទិដ្ឋភាពថ្ងៃទី៣ ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 262
ទិដ្ឋភាពថ្ងៃទី៣ ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣ ទិដ្ឋភាពថ្ងៃទី៣ ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣

ថ្ងៃនេះជាថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣។ សម្រាប់ថ្ងៃទី៣នេះ ក៏មិនខុសពីថ្ងៃទី១ និងទី២ ដែរ  ទិដ្ឋភាពនៅមាត់ទន្លេ មុខព្រះបរមរាជវាំង ក៏ដូចជាទីតាំងមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ គឺមានវត្តមាន កីឡាករប្រណាំងទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ជាច្រើនកុះករមកពីគ្រប់ទិសទី មកកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យនេះប្រកបដោយភាពសប្បាយរីករាយ។

ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើន និងសម្រាប់ពេលល្ងាច គឺមានការបណ្តែតប្រទីប រំលេចដោយក្បាច់រចនា ភ្លើងពណ៌ ដ៏ស្រស់ស្អាត។

ទន្ទឹមនឹងការកម្សាន្តសប្បាយរីករាយ របស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទូទាំងប្រទេស ក៏ទទួលបាននូវភាពរីករាយតាមរយៈព្រះរាជពិធីបុណ្យនេះ ក្រោមម្លប់សុខសន្តិភាព។ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំបែបនេះបាន៕

អត្ថបទទាក់ទង