Grand News Asia Close

រយៈពេល ១០ ខែឆ្នាំនេះ កម្ពុជានាំចេញស្រូវបាន ៦,២ លានតោន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 203
រយៈពេល ១០ ខែឆ្នាំនេះ កម្ពុជានាំចេញស្រូវបាន ៦,២ លានតោន រយៈពេល ១០ ខែឆ្នាំនេះ កម្ពុជានាំចេញស្រូវបាន ៦,២ លានតោន

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៣ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល ១០ ខែឆ្នាំនេះ កម្ពុជានាំចេញស្រូវបាន ៦,២ លានតោន។

សម្ដេចធិបតី បានគូសបញ្ជាក់ថា មិនមែននៅស្ងៀមៗប្រទេសនានានាំគ្នាទិញស្រូវពីកម្ពុជាទេ ប៉ុន្តែគឺមកពីពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខស្បៀង ដែលគ្រប់ប្រទេសទាំងអស់ត្រូវចាត់វិធានការទិញស្រូវស្តុកទុក។ បន្ថែមពីលើនេះ វាក៏បង្ហាញពីការធានាពីប្រសិទ្ធភាពនៃគោលនយោបាយរបស់យើង ការទំនាក់ទំនង ព្រមទាំងគុណភាពនិងតម្លៃរបស់យើងផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះពូជអង្ករស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាសក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករ សម្រាប់អង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី១ ដែលរៀបចំដោយវិទ្យាស្ថានស្រូវនៃបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មខេត្តគួងស៊ី ប្រទេសចិនកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣៕

 

អត្ថបទទាក់ទង