Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំ២០២៤ ជាឆ្នាំជំរុញការទាក់ទាញអ្នកទេសចរចិនឱ្យបានច្រើន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 164
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំ២០២៤ ជាឆ្នាំជំរុញការទាក់ទាញអ្នកទេសចរចិនឱ្យបានច្រើន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំ២០២៤ ជាឆ្នាំជំរុញការទាក់ទាញអ្នកទេសចរចិនឱ្យបានច្រើន

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ២០២៤ ជាឆ្នាំជំរុញការទាក់ទាញអ្នកទេសចរចិនឱ្យបានច្រើន ដោយរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ ២០២៤»។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានជំនឿថា កំណើនទេសចរបរទេស ពិសេសទេសចរចិននឹងមានចំនួនច្រើន ក្រោយមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ពិសេសគឺអាចជំរុញការអភិវឌ្ឍបន្ថែមទៀតនៅក្នុងតំបន់នេះតែម្តង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ឆ្នាំ២០២៤ នេះ ក៏ជាឆ្នាំទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលក្នុងនោះរាជរដ្ឋាភិបាលនឹងដាក់ចេញវិធានការជាកញ្ចប់ដើម្បីលើកទឹកចិត្ត និងអនុគ្រោះដល់ប្រតិបត្តិករក្នុងវិស័យទេសចរណ៍ ដើម្បីជំរុញឱ្យទេសចរបរទេសមកទស្សនាកម្ពុជាកាន់តែច្រើន៕

 

អត្ថបទទាក់ទង