Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងការងារផ្សព្វផ្សាយឲ្យបានទូលំទូលាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាៈ ដើម្បីឲ្យពលរដ្ឋមានការយល់ដឹង និងចូលរួមឲ្យបានច្រើនជាអតិបរមា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 343
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងការងារផ្សព្វផ្សាយឲ្យបានទូលំទូលាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាៈ ដើម្បីឲ្យពលរដ្ឋមានការយល់ដឹង និងចូលរួមឲ្យបានច្រើនជាអតិបរមា សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងការងារផ្សព្វផ្សាយឲ្យបានទូលំទូលាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាៈ ដើម្បីឲ្យពលរដ្ឋមានការយល់ដឹង និងចូលរួមឲ្យបានច្រើនជាអតិបរមា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ យកចិត្តទុកដាក់ផ្សព្វផ្សាយឲ្យបានគ្រប់ទម្រង់និងគ្រប់រូបភាព ឲ្យកាន់តែទូលំទូលាយនិងចំគោលដៅ ដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹង និងចូលរួមក្នុងកម្មវិធីនេះឲ្យបានច្រើនជាអតិបរមា។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ» នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះប្រមាណ ១,៥ លាននាក់ គឺជារឿងសំខាន់ដែលក្រសួងការងារត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយបានច្បាស់លាស់និងចំគោលដៅទៅដល់ប្រជាពលរដ្ឋ ដើម្បីពន្យល់ឱ្យពួកគាត់បានយល់ច្បាស់ ជៀសវាងការភ័ន្តច្រឡំណាមួយ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រៀបធៀបការផ្សព្វផ្សាយរបស់ក្រសួងការងារទៅនឹងការធ្វើទីផ្សារ (Marketing) របស់ក្រុមហ៊ុនឯកជនដូច្នោះដែរ ដើម្បីឲ្យការផ្សព្វផ្សាយទទួលបានប្រសិទ្ធភាព និងដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាទូទៅបានដឹងពីសារៈសំខាន់ និងសារៈប្រយោជន៍ពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ពោលគឺបើគ្មានការផ្សព្វផ្សាយឲ្យបានទូលំទូលាយទេ គឺមិនអាចទទួលបានលទ្ធផលល្អឡើយ៕

អត្ថបទទាក់ទង