Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលប្ដេជ្ញាគិតគូរដល់កូនចៅជំនាន់ក្រោយឱ្យមានទាំងសុខភាព ចំណេះដឹង និងជំនាញ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 748
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលប្ដេជ្ញាគិតគូរដល់កូនចៅជំនាន់ក្រោយឱ្យមានទាំងសុខភាព ចំណេះដឹង និងជំនាញ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលប្ដេជ្ញាគិតគូរដល់កូនចៅជំនាន់ក្រោយឱ្យមានទាំងសុខភាព ចំណេះដឹង និងជំនាញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីនយោបាយចំនួន ២ ក្នុងវិស័យការងារ បានជួយប្រជាពលរដ្ឋបានចំនួន ៩លាននាក់ ឱ្យទទួលបានអត្ថប្រយោជន៍ ដែលនេះគឺជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់កូនចៅជំនាន់ក្រោយឱ្យមានទាំងសុខភាព ចំណេះដឹង និងជំនាញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាស អញ្ជើញជាអធិបតី ប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម បានទៅពង្រីកប្រព័ន្ធធានារ៉ាប់រងសុខភាពឱ្យកាន់តែទូលំទូលាយ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្ដប់ការថែទាំសុខភាពជាសកល ពោលគឺគ្មានពលរដ្ឋណាម្នាក់ពុំទទួលបានការថែទាំសុខភាពនោះទេ។

ដោយឡែក បន្ថែមពីលើការថែទាំសុខភាព កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺជាកាផ្ដល់ទាំងចំណេះដឹង និងជំនាញ៕

អត្ថបទទាក់ទង