Grand News Asia Close

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រុមការងារតាមវិស័យទាំង ១៥ បំពេញការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 191
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រុមការងារតាមវិស័យទាំង ១៥ បំពេញការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រុមការងារតាមវិស័យទាំង ១៥ បំពេញការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធី «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្រ្តីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣» សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំពឹងថា ក្រុមការងារទាំង ១៤ នឹងបំពេញការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ឤចដើរតួនាទីជាយន្តការសម្របសម្រួលរកដំណោះស្រាយ ចំពោះបញ្ហាដែលមានចរិតជាអន្តរស្ថាប័ន និងអន្តរវិស័យ។

បន្ថែមពីលើនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើដល់វិនិយោគិនទាំងអស់ថា ខណៈពេលដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែង និងមានភាពបុរេសកម្ម នៅក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលបម្រើដល់ការរីកចម្រើននៃវិស័យឯកជន វិស័យឯកជនខ្លួនឯងក៏ត្រូវតែខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន, ពង្រឹងនូវអភិបាលកិច្ចសាជីវកម្ម, បំពេញឱ្យបានសព្វគ្រប់នូវកាតព្វកិច្ចពន្ធ ទាំងពន្ធដារនិងពន្ធគយ ស្របតាមបញ្ញត្តិជាធរមាន, ជួយបណ្តុះបណ្តាលធនធានមនុស្ស ធានានូវបរិស្ថានការងារល្អប្រសើរជូនដល់កម្មករ-និយោជិត, លើកកម្ពស់ការទទួលខុសត្រូវខាងផ្នែកបរិស្ថាននិងសង្គម និងពង្រីកការវិនិយោគឡើងវិញរបស់ខ្លួនបន្ថែមទៀតផងដែរ។

ដូច្នេះ រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់ស្ថាប័នជាតិ និង ដៃគូអន្តរជាតិទាំងអស់បន្តគាំទ្រ និង ចូលរួមយ៉ាងសកម្ម ក្នុងការជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេស៕  

អត្ថបទទាក់ទង