Grand News Asia Close

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ មានភារកិច្ចបន្តថែរក្សាសម្ធិទ្ធិផលចាស់ និងបង្កើតសម្ធិទ្ធិផលថ្មីៗ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 436
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ មានភារកិច្ចបន្តថែរក្សាសម្ធិទ្ធិផលចាស់ និងបង្កើតសម្ធិទ្ធិផលថ្មីៗ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ មានភារកិច្ចបន្តថែរក្សាសម្ធិទ្ធិផលចាស់ និងបង្កើតសម្ធិទ្ធិផលថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលនឹងប្រកាន់ភ្ជាប់នូវគោលការណ៍ «ហ៊ានស្តាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានវះកាត់»។

ថ្លែងក្នុងពិធីអញ្ជើញជាអធិបតីក្នុងកម្មវិធី «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩» នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្រ្តីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ សម្តេចបានថ្លែងបន្តថា នៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងនៃនីតីកាលទី ៧ នេះ រដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព ដែលមានបេសកកម្មជាប្រវត្តិសាស្រ្តចម្បងចំនួន២ គឺ៖

១. ការថែរក្សានិងការថែបំប៉នសុខសន្តិភាព ដែលសម្រេចបានដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រុំចលករនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។

២. កសាងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ដែលឆ្លងកាត់បង្គោលចលករនៃការប្រែខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

 

អត្ថបទទាក់ទង