Grand News Asia Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជដ្ឋាភិបាលអាណត្តិទី៧ នឹងមិនមានការបង្កើតពន្ធថ្មីណាមួយបន្ថែមទៀតចំពោះប្រជាពលរដ្ឋឡើយ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 187
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជដ្ឋាភិបាលអាណត្តិទី៧ នឹងមិនមានការបង្កើតពន្ធថ្មីណាមួយបន្ថែមទៀតចំពោះប្រជាពលរដ្ឋឡើយ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជដ្ឋាភិបាលអាណត្តិទី៧ នឹងមិនមានការបង្កើតពន្ធថ្មីណាមួយបន្ថែមទៀតចំពោះប្រជាពលរដ្ឋឡើយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គោលការណ៍ដោះស្រាយរួមសម្រាប់បញ្ហាពន្ធដារ នឹងប្រកាសនៅខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្ដែអ្វីដែលសម្ដេចធិបតី បញ្ជាក់ជូនប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលអាណត្តិទី៧ នឹងមិនមានការបង្កើតពន្ធថ្មីណាមួយបន្ថែមទៀត ចំពោះប្រជាពលរដ្ឋនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់មកពីរោងចក្រ សហគ្រាស ចំនួន២២ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រៅពីមិនបង្កើតពន្ធថ្មីចំពោះប្រជាពលរដ្ឋ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក៏មិនមានការដំឡើងអត្រាពន្ធ លើពន្ធដែលមានស្រាប់នោះដែរ ដែលប្រការនេះ កន្លងមកមានបុគ្គលខ្លះ យករឿងពន្ធចាស់មកនិយាយ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បន្តបេ្តជ្ញាចិត្តខ្ពស់បន្តអនុវត្តន៍គោលនយោបាយជួយប្រជាពលរដ្ឋដូចជា ការមិនយកពន្ធលើដីកសិកម្ម ជាលក្ខណៈគ្រួសារ មិនយកពន្ធលើសម្ភារកសិកម្ម និងមិនយកពន្ធលើកសិផលជាដើម។ល៕

 

អត្ថបទទាក់ទង