Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សក្តានុពលរបស់កម្ពុជា ត្រូវបានផ្សព្វផ្សាយជាសកល ដើម្បីទាក់ទាញការវិនិយោគ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 150
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សក្តានុពលរបស់កម្ពុជា ត្រូវបានផ្សព្វផ្សាយជាសកល ដើម្បីទាក់ទាញការវិនិយោគ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សក្តានុពលរបស់កម្ពុជា ត្រូវបានផ្សព្វផ្សាយជាសកល ដើម្បីទាក់ទាញការវិនិយោគ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៣ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី គឺទទួលបានសមិទ្ធផលការងារជាច្រើន គួរជាទីមោទនសម្រាប់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាសចំនួន ១៨,២៦៥នាក់ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា ការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន មិនត្រឹមស្លៀកពាក់ឱ្យស្អាតសង្ហា ជិះឡានទំនើបៗនោះទេ គឺឆ្លៀតយកឱកាសនេះផ្សព្វផ្សាយពីសក្តានុពលគ្រប់វិស័យរបស់ប្រទេសកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។

សម្តេចធិបតីបញ្ជាក់ថា ការផ្សព្វផ្សាយពីសក្តានុពលវិស័យនានារបស់កម្ពុជាដល់បរទេសឲ្យបានដឹងនេះ គឺជាការងារអាទិភាពសំខាន់ក្នុងនាមសម្តេចជានាយករដ្ឋមន្ត្រីអាណត្តិទី៧ ត្រូវខិតខំប្រឹងប្រែងពង្រីក និងជាពិសេសការស្វែងរកទីផ្សារ ដើម្បីធានាទប់លំនឹងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន និងជឿនលឿនបន្ថែមទៀត៕

 

 

អត្ថបទទាក់ទង