Grand News Close

(Cambodia PR Team) ទាក់ទងនឹងជំហររបស់ហ្វ្រង់កូហ្វូនី ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1013
(Cambodia PR Team) ទាក់ទងនឹងជំហររបស់ហ្វ្រង់កូហ្វូនី ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ (Cambodia PR Team) ទាក់ទងនឹងជំហររបស់ហ្វ្រង់កូហ្វូនី ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់ហ្វ្រង់កូហ្វូនី ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦


សំណួរទី ១៖ តើថ្នាក់ដឹកនាំនៃបណ្តាប្រទេសហ្វ្រង់កូហ្វូនី បានលើកឡើងបែបណាខ្លះពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ?

ចម្លើយ៖ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសហ្វ្រង់កូហ្វូនី បានបង្ហាញការព្រួយបារម្ភចំពោះភាពតានតឹងដែលនៅបន្តកើតមាននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងនោះបានសម្តែងការសោកស្តាយចំពោះការរងទុក្ខវេទនារបស់ប្រជាជនដែលត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋាន ជាពិសេសប្រជាជនកម្ពុជា ហើយបានសង្កត់ធ្ងន់លើការការពារជនស៊ីវិល ការធានាឱ្យប្រជាជនភៀសសឹកទទួលបានជំនួយមនុស្សធម៌ និងសេវាចាំបាច់ដោយសុវត្ថិភាព និងគ្មានការរារាំង ព្រមទាំងការបង្កើតលក្ខខណ្ឌសមស្រប ដើម្បីឱ្យពួកគេអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងមានចីរភាព។

ចំពោះការដោះស្រាយបញ្ហាព្រំដែន ថ្នាក់ដឹកនាំហ្វ្រង់កូហ្វូនី បានបញ្ជាក់យ៉ាងច្បាស់ថា ជម្លោះព្រំដែនត្រូវដោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិតែមួយមុខប៉ុណ្ណោះ ហើយមិនអាចមានការកែប្រែទឹកដីតាមរយៈការប្រើប្រាស់កម្លាំង ឬការបង្កើតស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនឡើយ។ ពួកគេក៏បានអំពាវនាវឱ្យកម្ពុជានិងថៃ បន្តកិច្ចសន្ទនា និងអនុវត្តឱ្យបានពេញលេញនូវការប្តេជ្ញាចិត្តដែលមានចែងក្នុងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការចាប់ផ្តើមឡើងវិញឱ្យបានឆាប់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោកតាមរយៈយន្តការ JBC ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ ព្រមទាំងចៀសវាងសកម្មភាពណាមួយដែលអាចធ្វើឱ្យភាពតានតឹងកើនឡើង ឬប៉ះពាល់ដល់ដំណើរការខណ្ឌសីមាព្រំដែនគោក។ ចំពោះបញ្ហាដែនសមុទ្រ ថ្នាក់ដឹកនាំហ្វ្រង់កូហ្វូនី ក៏បានលើកទឹកចិត្តឱ្យប្រើប្រាស់នីតិវិធីផ្សះផ្សា ក្រោមអនុសញ្ញា UNCLOS ផងដែរ។

សំណួរទី ២៖ តើការលើកឡើងរបស់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសហ្វ្រង់កូហ្វូនីអំពីបញ្ហានេះ មានអត្ថន័យយ៉ាងដូចម្តេច?

ចម្លើយ៖ ការដែលថ្នាក់ដឹកនាំនៃបណ្តាប្រទេសហ្វ្រង់កូហ្វូនី ព្រួយបារម្ភចំពោះភាពតានតឹងរ៉ាំរ៉ៃនៅតាមព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់អំពីការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះផលប៉ះពាល់នៃភាពតានតឹងព្រំដែនមកលើប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។

ការលើកឡើងនេះមានសារៈសំខាន់ ព្រោះវាបញ្ជាក់ថា បញ្ហាព្រំដែនមិនអាចដោះស្រាយដោយការប្រើប្រាស់កម្លាំង ឬការបង្កើតស្ថានភាពជាក់ស្តែងនៅលើដីនោះទេ ប៉ុន្តែត្រូវផ្អែកលើច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ។ ជាមួយគ្នានេះ ការដោះស្រាយបញ្ហាព្រំដែនក៏ត្រូវគិតគូរដល់ទិដ្ឋភាពមនុស្សធម៌ផងដែរ ព្រោះជម្លោះមិនត្រឹមតែប៉ះពាល់ដល់ទឹកដី និងទំនាក់ទំនងរវាងរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដោយផ្ទាល់ដល់ជីវភាព សុវត្ថិភាព សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ ហេតុនេះ ការស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី ត្រូវដើរទន្ទឹមគ្នាជាមួយការការពារប្រជាជន និងការបង្កើតលក្ខខណ្ឌឱ្យពួកគេអាចវិលត្រឡប់ទៅរកជីវភាពរស់នៅធម្មតាវិញដោយសុវត្ថិភាព។

អត្ថបទទាក់ទង