Grand News Close

(Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1010
(Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ (Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦


សំណួរទី ១៖ តើការដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅពិនិត្យនៅតំបន់ព្រំដែន ផ្តល់ជាផលចំណេញអ្វីខ្លះចំពោះកម្ពុជា?

ចម្លើយ៖ ការចុះទៅតំបន់ព្រំដែន របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)នៅតំបន់ព្រំដែន ផ្តល់ជាផលប្រយោជន៍ជាច្រើនចំពោះកម្ពុជា។ ពួកគេមានតួនាទីសំខាន់ក្នុងការផ្ទៀងផ្ទាត់ តាមដានការអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធឱ្យមាន ប្រសិទ្ធភាព ជួយលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងភាគីពាក់ព័ន្ធ ដែលជាគន្លឹះសម្រាប់ការរក្សាស្ថិរភាពយូរអង្វែង។
ម្យ៉ាងវិញទៀត សកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បង្កើតជាសម្ពាធទៅលើភាគីថៃ ឱ្យគោរពកាតព្វកិច្ច និងជៀសវាងសកម្មភាពដែលអាចបង្កភាពតានតឹងបន្ថែមទៀត ព្រោះសកម្មភាពទាំងនោះស្ថិតក្រោមការតាមដានរបស់សហគមន៍អន្តរជាតិ។ ដូច្នេះ ក្នុងនាមប្រជាជាតិមួយ ថៃមិនអាចបណ្តោយឱ្យប្រទេសរបស់ខ្លួនមាន កេរ្តិ៍ឈ្មោះមិនល្អក្នុងក្រសែភ្នែកសហគមន៍តំបន់ និងអន្តរជាតិឡើយ។ ជាមួយគ្នានេះ វាក៏ជួយពង្រឹងតួនាទីរបស់អាស៊ាន ក្នុងការសម្របសម្រួល និងធានាសន្តិភាពតំបន់ដោយបង្កើនការជឿជាក់លើយន្តការអន្តរជាតិ។
ជាចុងក្រោយ ការនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅតំបន់ព្រំដែន មិនត្រឹមតែជាការបង្ហាញ ការពិតប៉ុណ្ណោះទេ ប៉ុន្តែជាយន្តការការទូតដ៏មានប្រសិទ្ធភាព ដែលជួយពង្រឹងជំហររបស់កម្ពុជានៅលើឆាកអន្តរជាតិ ក្នុងនាមជាប្រទេសដែលគោរពច្បាប់អន្តរជាតិ សន្តិភាព និងអាចការពារបានទាំងអធិបតេយ្យភាព និងអត្ថប្រយោជន៍ជាតិ។

សំណួរទី ២៖ ហេតុអ្វីបានជាកម្ពុជាគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)?

ចម្លើយ៖ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រោះកម្ពុជាជាជនរងគ្រោះដោយ អំពើឈ្លានពាន និងចង់ឱ្យមានភាគីទី៣ជាអ្នកសង្កេតការណ៍ដោយឯករាជ្យដើម្បីពិនិត្យមើលជាក់ស្តែងពីភាពស្មោះត្រង់ របស់ភាគីទាំងពីរក្នុងការអនុវត្តកិច្ចព្រមព្រៀង ជាពិសេសក្នុងការធានាឱ្យមានការអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នារវាងភាគីទាំងពីរ។ ការពង្រឹងតួនាទី និងអាណត្តិរបស់ AOT អាចជួយបង្កើនតម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលជាគន្លឹះសម្រាប់ការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន។ លើសពីនេះ កម្ពុជាក៏ស្វាគមន៍ការចូលរួមពីបណ្តាប្រទេសជាមិត្ត ដើម្បីគាំទ្រការងារនេះបន្ថែមទៀត ដោយមានគោលបំណងបង្កើត លក្ខខណ្ឌអំណោយផលសម្រាប់សន្តិភាព និងស្ថិរភាពយូរអង្វែង។

អត្ថបទទាក់ទង