Grand News Asia Close

ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1115
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦



សំណួរទី ១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលហាមមិនឱ្យទាហានខ្មែរតដៃ ហើយ បណ្តោយឱ្យថៃឈ្លានពានតាមចិត្ត គឺជាការពិតដែរឬទេ?

ចម្លើយ៖ ការអត់ធ្មត់ មិនមែនមានន័យថា កម្ពុជាមិនអើពើក្នុងការការពារជាតិ ឬបោះបង់អធិបតេយ្យភាពនោះឡើយ។ រាជរដ្ឋាភិបាលត្រូវថ្លឹងថ្លែងទាំងផលប្រយោជន៍យោធា នយោបាយ ការទូត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ រីឯការអត់ធ្មត់ក៏មានដែនកំណត់ដែរ។

រាជរដ្ឋាភិបាលយល់ និងថ្លឹងថ្លែងយ៉ាងច្បាស់លាស់រវាង​ការអត់ធ្មត់ និងការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ ដែលបណ្តាលឱ្យទាហាន និងប្រជាពលរដ្ឋស្លាប់និងរបួស ហើយជនភៀសសឹកដែលទើបតែទទួលបានទីជម្រកថ្មី អាចត្រូវភៀសខ្លួនម្តងទៀត។ ដូច្នេះ ការរក្សាវិន័យយោធា និងការអនុវត្តតាមបទឈប់បាញ់ គឺជាការទទួលខុសត្រូវចំពោះជាតិ។ កម្ពុជានៅតែបន្តការពារសិទ្ធិស្របច្បាប់របស់ខ្លួន តាមរយៈការទូត ច្បាប់អន្តរជាតិ និងការតវ៉ាជាផ្លូវការចំពោះរាល់សកម្មភាពដែលចាត់ទុកថារំលោភលើអធិបតេយ្យភាពរបស់ខ្លួន។ ដូចសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់រួចហើយថា បើកម្ពុជាផ្ទុះអាវុធមុន វាគឺជាបរាជ័យការទូតដ៏ធំធេងណាស់សម្រាប់កម្ពុជា។

សំណួរទី ២៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃនៅចន្លោះបង្គោលលេខ ៥២–៥៩ មានឯកសារ និងភស្តុតាងពិតប្រាកដដែរឬទេ?

ចម្លើយ៖ នេះគឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរ ដែលពាក់ព័ន្ធនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដោយគ្មានឯកសារ ភស្តុតាអ្វីទាំងអស់។ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្ពុជាមិនបោះ​បង់អធិបតេយ្យភាព ឬដោះដូរទឹកដីដើម្បីដោះស្រាយបញ្ហាព្រំដែនឡើយ។ កម្ពុជាប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។
ដើម្បីបញ្ជាក់ការចោទប្រកាន់នេះ ក្រុមប្រឆាំង ជាពិសេសលោក អ៊ុ សំអាន ត្រូវតែបង្ហាញផែនទី ឯកសារ និងភស្តុតាងបច្ចេកទេសពាក់ព័ន្ធ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ការពិត។ ជាក់ស្តែង សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញលោក និងក្រុមការងារឱ្យចូលរួមជជែក និងផ្ទៀងផ្ទាត់ឯកសារជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ដោយអាចចូលរួមផ្ទាល់ ឬចាត់តាំងតំណាងក៏បាន។ ប៉ុន្តែរហូតមកដល់ពេលនេះក្រុមលោក អ៊ុ សំអាន នៅតែគេចវេស និងខ្លាចមិនហ៊ានចូលមកបង្ហាញភស្តុតាងដែលគាត់ចោទរាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃ ៕

អត្ថបទទាក់ទង