ប្រធានព្រឹទ្ធសភា រដ្ឋសភា និងនាយករដ្ឋមន្ត្រី ត្រូវបានកំណត់ផ្តល់គោរមងារ ជា «សម្តេច»
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យកំណត់ផ្តល់គោរមងារជា «សម្តេច» ជូនឥស្សរជនជាប្រធានព្រឹទ្ធសភា រដ្ឋសភា និងនាយករដ្ឋមន្ត្រី។
តាមព្រះរាជក្រឹត្យនេះ រាល់ឥស្សរជនដែលនឹងឡើងកាន់តំណែងទាំង៣ខាងលើនឹងទទួលបានគោរមងារជា«សម្តេច»។