Grand News Asia Close

ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1018
ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦


សំណួរទី១៖ តើកិច្ចប្រជុំ RBC កម្ពុជា-ថៃ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានពិភាក្សាអំពីអ្វីខ្លះ?

ចម្លើយ៖ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីប្រកាសរួម GBC ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានា ដើម្បីកសាងទំនុកចិត្តរវាងភាគីទាំងពីរ។

សំណួរទី២៖ តើកិច្ចប្រជុំ RBC កម្ពុជា-ថៃ មានសារៈសំខាន់យ៉ាងដូចម្តេចចំពោះការដោះស្រាយបញ្ហាព្រំដែន?

ចម្លើយ៖ កិច្ចប្រជុំ RBC ផ្តល់ឱកាសឱ្យភាគីទាំងពីរបានជួបពិភាក្សា សម្របសម្រួល និងដោះស្រាយបញ្ហានានាតាមព្រំដែន ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់។ ការបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក៏ជួយកសាងទំនុកចិត្ត និងរួមចំណែកដល់ការរក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនផងដែរ។

សំណួរទី៣៖ តើកម្ពុជាមានការប្តេជ្ញាចិត្តដូចម្តេច ចំពោះសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន?

ចម្លើយ៖ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន ក្នុងការគោរព និងអនុវត្តសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។ កម្ពុជាចង់ឱ្យស្ថានការណ៍វិលត្រឡប់ទៅរកប្រក្រតីភាព
សន្តិភាព និងស្ថិរភាពយូរអង្វែង៕

អត្ថបទទាក់ទង