Grand News Asia Close

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលនឹងបន្តគោលដៅចំនួនពីរគឺថែរក្សាសមិទ្ធផលដែលទទួលបាន និងពង្រីកសមិទ្ធផលថ្មីៗ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 194
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលនឹងបន្តគោលដៅចំនួនពីរគឺថែរក្សាសមិទ្ធផលដែលទទួលបាន និងពង្រីកសមិទ្ធផលថ្មីៗ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលនឹងបន្តគោលដៅចំនួនពីរគឺថែរក្សាសមិទ្ធផលដែលទទួលបាន និងពង្រីកសមិទ្ធផលថ្មីៗ

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាល នាអាណត្តិទី៧ នេះ នឹងបន្តគោលដៅអនុវត្តការងារចំនួន ២គឺថែរក្សាសមិទ្ធផលដែលកំពុងទទួលបាន និងពង្រីកសមិទ្ធផលថ្មីៗ បន្ថែមទៀត។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករ កម្មការិនី ប្រមាណជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ ជាវេទិកាសារធារណៈ លើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី។

ឯកឧត្តមបណ្ឌិត ថ្លែងបន្តថា សមិទ្ធផលដ៏ធំបំផុតដែលកម្ពុជាសម្រេចបានជិត៤០ឆ្នាំមកនេះ គឺការរក្សាបាននូវ សន្តិភាព ឯករាជ្យភាពទឹកដី និងការអភិវឌ្ឍជាតិ។ ឯកឧត្តមបណ្ឌិត ថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី នៅតែរក្សានៅសមិទ្ធផលដែលទទួលបាននេះ និងពង្រីកបន្ថែមទៀតនូវសមិទ្ធផលថ្មីៗ ពីព្រោះសន្ដិភាពពិតជាមានសារៈសំខាន់ មិនថា១០ឆ្នាំ ២០ឆ្នាំ ១០០ឆ្នាំទៅមុខទៀត វានៅតែសំខាន់ជានិច្ច៕

អត្ថបទទាក់ទង