Grand News Asia Close

ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1014
ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦


សំណួរទី១៖ តើការលើកឡើងរបស់ភាគីថៃអំពីការប្រើប្រាស់យន្តការ JBC ដើម្បីដោះស្រាយបញ្ហាព្រំដែន ស្របទៅនឹងសកម្មភាពជាក់ស្តែងដែលថៃកំពុងអនុវត្តនៅតាមតំបន់ព្រំដែនដែរឬទេ?

ចម្លើយ៖ មិនស្របគ្នានោះទេ។ ប្រសិនបើថៃពិតជាចង់ដោះស្រាយបញ្ហាព្រំដែនតាមយន្តការ JBC ថៃត្រូវតែបង្ហាញឆន្ទៈពិតប្រាកដ ដោយអនុញ្ញាតឱ្យមានការរៀបចំកិច្ចប្រជុំ JBC ឱ្យបានឆាប់ និងឈប់យកហេតុផលផ្សេងៗជាលេសមកពន្យារពេល។ មកទល់ពេលនេះ កិច្ចប្រជុំ JBC នៅតែជាប់គាំង បើទោះបីកម្ពុជាបានស្នើសុំឱ្យមានកិច្ចប្រជុំជាច្រើនលើកច្រើនសារក៏ដោយ។

សំណួរទី២៖ តើការអះអាងរបស់ភាគីថៃដែលថា «ទីតាំងដែលថៃដាក់កម្លាំងបន្ទាប់ពីបទឈប់បាញ់ មិនមែនជាការកំណត់ខ្សែបន្ទាត់ព្រំដែនថ្មី» ស្របនឹងសកម្មភាពរបស់ថៃបច្ចុប្បន្នដែរឬទេ?

ចម្លើយ៖ ថៃតែងតែអះអាងថា សកម្មភាពនេះមិនមែនជាការកំណត់ខ្សែបន្ទាត់ព្រំដែនថ្មី ប៉ុន្តែថៃនៅតែបន្តសាងសង់សំណង់ផ្សេងៗ និងបែងចែកដីដែលមិនទាន់ដោះស្រាយរួចរាល់ជូនប្រជាពលរដ្ឋរបស់ខ្លួននៅតំបន់ទាំងនោះ។ សកម្មភាពបែបនេះអាចបង្កើតស្ថានភាពថ្មីនៅលើដី និងធ្វើឱ្យការដោះស្រាយបញ្ហាព្រំដែនតាមយន្តការ JBC កាន់តែស្មុគស្មាញ។

សំណួរទី៣៖ តើតំបន់ព្រំដែនអាចវិលត្រឡប់ទៅរកសន្តិភាព និងស្ថិរភាពបានដែរឬទេ ប្រសិនបើភាគីថៃនៅតែបន្តអនុវត្តសកម្មភាពខុសច្បាប់នៅតាមតំបន់ព្រំដែន?

ចម្លើយ៖ សន្តិភាព និងស្ថិរភាពនៅតាមព្រំដែន មិនអាចកើតឡើងបានទេ ប្រសិនបើថៃនៅតែបន្តសកម្មភាពដែលបង្កភាពតានតឹង និងធ្វើឱ្យភាគីទាំងពីរកាត់បន្ថយដូចពេលបច្ចុប្បន្ននេះ។ ការវិលត្រឡប់ទៅរកស្ថានភាពប្រក្រតី ត្រូវចាប់ផ្តើមពីការបញ្ឈប់សកម្មភាពដែលអាចបង្កការប្រឈមមុខដាក់គ្នា ការគោរពការប្តេជ្ញាចិត្តដែលបានឯកភាពគ្នា និងការបើកផ្លូវឱ្យយន្តការដែលភាគីទាំងពីរបានព្រមព្រៀងអាចដំណើរការបាន៕

អត្ថបទទាក់ទង