Grand News Asia Close

ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពនៅចំណុចកោះយ៉ ខេត្តកោះកុង ដែលត្រូវបានរងការវាយប្រហារដោយយោធាថៃ

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន English ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1024
ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពនៅចំណុចកោះយ៉ ខេត្តកោះកុង ដែលត្រូវបានរងការវាយប្រហារដោយយោធាថៃ ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពនៅចំណុចកោះយ៉ ខេត្តកោះកុង ដែលត្រូវបានរងការវាយប្រហារដោយយោធាថៃ

នៅថ្ងៃអង្គារទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១០:១៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចកោះយ៉ ស្ថិតក្នុងភូមិប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលត្រូវបានរងការវាយប្រហារដោយកងកម្លាំងយោធាថៃ ដោយការបាញ់គ្រាប់ផ្លោងប្រភេទ76.2mm បាញ់ចេញពីនាវាចម្បាំងថៃ ជាច្រើនគ្រាប់ បណ្តាលឱ្យប៉ះពាល់ដល់លំនៅឋាន ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនរងការបំផ្លិចបំផ្លាញនិងខូចខាតយ៉ាងដំណំ។

ការចុះសង្កេតការណ៍នេះមានគោលបំណងផ្តល់ជូនអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងទូលំទូលាយ និងផ្អែកលើការសង្កេតផ្ទាល់អំពីស្ថានភាពនៅតំបន់ព្រំដែន ព្រមទាំងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការពិភាក្សានិងយន្តការទ្វេភាគីស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាននិងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។

រាជរដ្ឋាភិបាលនិងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនិងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាពនិងស្ថិរភាពយូរអង្វែង។

The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:

On Tuesday, September 1, 2026, at 10:15 a.m., the Cambodian Liaison Group (CLG) coordinated a field visit for the ASEAN Observer Team in Cambodia (AOT-KH), led by the Head of Mission (AOT KH HOM) from the Philippines in conducting an observation, verification, and reporting at Koh Yor located in Pak Khlang Village, Pak KhlangCommune, Mondol Seima District, Koh Kong Province, which was attacked by Thai military forces with numerous rounds fired from the 76.2mm deck guns mounted on the Thai Naval Ship, causing extensive damages to civilian homes, properties, and infrastructure.

This observation mission aims to provide the ASEAN Observer Team with a comprehensive and direct understanding of the situation at the border area, as well as to demonstrate the stance of the Royal Government of Cambodia, which consistently adheres to resolving border issues peacefully through dialogue and bilateral mechanisms, in accordance with international law, existing bilateral agreements, and the mandate of the Joint Boundary Commission (JBC).

The Royal Government and the Ministry of National Defence of Cambodia reaffirm our firm, sincere, and unwavering commitment to fully and faithfully respect and implement the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC) on December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand on October 26, 2025, and all other relevant agreements. This commitment is made with the aim of ensuring rapid recovery and restoring normalcy, and long-lasting peace and stability.

The public, as well as national and international journalists, are hereby informed of the facts regarding this matter.

Tuesday, September 1, 2026

អត្ថបទទាក់ទង