Grand News Asia Close

ឯកឧត្តម នេត្រ ភក្ត្រា ចែករំលែកកាសែតបារាំងឈ្មោះ Le Figaro បានចុះអត្ថបទស៊ើបអង្កេតរបស់ខ្លួនមួយរៀបរាប់ថា ថៃជា “អ្នកឈ្លានពាន” ហើយថៃបាន “កាន់កាប់” ផ្នែកខ្លះនៃទឹកដីកម្ពុជា

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន Française ព័ត៌មានជាតិ 1025
ឯកឧត្តម នេត្រ ភក្ត្រា ចែករំលែកកាសែតបារាំងឈ្មោះ Le Figaro បានចុះអត្ថបទស៊ើបអង្កេតរបស់ខ្លួនមួយរៀបរាប់ថា ថៃជា “អ្នកឈ្លានពាន” ហើយថៃបាន “កាន់កាប់” ផ្នែកខ្លះនៃទឹកដីកម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា ចែករំលែកកាសែតបារាំងឈ្មោះ Le Figaro បានចុះអត្ថបទស៊ើបអង្កេតរបស់ខ្លួនមួយរៀបរាប់ថា ថៃជា “អ្នកឈ្លានពាន” ហើយថៃបាន “កាន់កាប់” ផ្នែកខ្លះនៃទឹកដីកម្ពុជា

 

បន្ទាប់ពីកាសែតបារាំង Le Monde និងកាសែត la Libération កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ កាសែតបារាំងមួយទៀតឈ្មោះ Le Figaroបានចុះអត្ថបទស៊ើបអង្កេតរបស់ខ្លួនមួយដ៏វែងមួយ និយាយពីស្ថានភាពនៃព្រំដែនកម្ពុជា-ថៃ។ អត្ថបទស៊ើបអង្កេតនេះសរសេរដោយលោក Jean-Luc Moreau Deleris ដែលបានអញ្ជើញមកយកព័ត៌មាននៅកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ។

សារព័ត៌មាន Le Figaro បានរៀបរាប់សេចក្តីថា ថៃជា “អ្នកឈ្លានពាន” ហើយថៃបាន “កាន់កាប់” ផ្នែកខ្លះនៃទឹកដីកម្ពុជា។ អត្ថបទសរសេរថាកងទ័ពថៃបានបំផ្លាញប្រាសាទ និងបង្កការខូចខាតដល់បេតិកភណ្ឌខ្មែរ រួមទាំងប្រាសាទព្រះវិហារ និងតាក្របី។ អត្ថបទក៏ផ្តល់ទម្ងន់ខ្លាំងដល់ មូលដ្ឋានច្បាប់ និងប្រវត្តិសាស្ត្រ របស់កម្ពុជា ដោយលើកសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ផែនទីព្រំដែន សាលក្រម ICJ ឆ្នាំ១៩៦២ និងសេចក្តីបកស្រាយឆ្នាំ២០១៣។

នេះជាចំណុចមានតម្លៃខ្លាំង ព្រោះវាមិនត្រឹមនិយាយអារម្មណ៍ទេ ប៉ុន្តែភ្ជាប់ជាមួយឯកសារគតិយុត្ត និងប្រវត្តិសាស្ត្រ។ អត្ថបទក៏បានបង្ហាញថា កម្ពុជាជាភាគីដែលខ្សោយជាងខាងយោធា ប៉ុន្តែរងការវាយប្រហារ និងកំពុងស្វែងរកដំណោះស្រាយតាមការទូត និងច្បាប់អន្តរជាតិ។

ផ្ទុយទៅវិញ ថៃត្រូវបានបង្ហាញថាជាប្រទេសដែលមានអំណាចយោធាខ្លាំងជាង ប្រើកម្លាំង បង្ក fait accompli និងព្យាយាមកែប្រែស្ថានភាពនៅលើដី។ ជាមួយគ្នានេះ រូបថតដែលលោកបានថតនៅខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ក៏ត្រូវបានដាក់តាំងពិព័រណ៌នៅប្រទេសបារាំងផងដែរដើម្បីឱ្យសាធារណជនបានជ្រាប៕ AKP

(ប្រភព៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន)

អត្ថបទទាក់ទង