សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Narayan Prasad Dahal ប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Narayan Prasad Dahal ប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Narayan Prasad Dahal ប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបពិភាក្សារវាងសម្ដេចតេជោ និងឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋនេប៉ាល់ គឺភាគីទាំងពីរបានជជែកពិភាក្សា
ទៅលើការផ្លាស់ប្ដូរបន្ថែមទៀតលើការបង្កើតនូវទំនាក់ទំនង រវាងស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសកម្ពុជា និងប្រទេសនេប៉ាល់។
សម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តមប្រធានរដ្ឋសភានៃនេប៉ាល់ដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភា នៃអន្តរសភា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋនេប៉ាល់ បានសម្ដែងនូវការអរគុណចំពោះកម្ពុជា ជាពិសេសនៅកើតមានវិបត្តិកូវីដ១៩កន្លងទៅ ដែលកម្ពុជាបានចូលរួមជួយដល់នេប៉ាល់ ហើយនិងនៅក្នុងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិជាដើម ក៏កម្ពុជាតែងតែជួយដល់នេប៉ាល់ជានិច្ច។ ដូច្នេះតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌរដ្ឋាភិបាលផង ប្រទេសទាំងពីរតែងតែមានទំនាក់ទំនងជាបន្តបន្ទាប់ ជាពិសេសតាមរយៈសន្និសីទប្រធានសភានៃអន្តរសភានេះ នឹងរួមចំណែកដ៏សំខាន់ផងដែរនាពេលខាងមុខ៕






