Grand News Asia Close

ការវាយប្រហារសាយប័រ

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន បច្ចេកវិទ្យា ព័ត៌មានជាតិ 1012
ការវាយប្រហារសាយប័រ ការវាយប្រហារសាយប័រ

 

១. ការវាយប្រហារសាយប័រ គឺវាមានទម្រង់ខុសគ្នាទៅនឹងការវាយប្រហារតាមបែបប្រពៃណី។ ការវាយប្រហារតាមសាយប័រគឺប្រើប្រាស់មធ្យោបាយឌីធីថល ឬនិយាយឱ្យខ្លីគឺកុំព្យូទ័រ។ នៅក្នុងលំហរសាយប័រ ការវាយប្រហារអាចធ្វើដំណើរក្នុងល្បឿនពន្លឺ ដោយមិនគិតពីកត្តាភូមិសាស្ត្រ និងព្រំដែននយោបាយ ហើយវាអាចលុកទៅកាន់ទីតាំងជាច្រើនក្នុងពេលតែមួយផងដែរ។

២. ការវាយប្រហារសាយប័រ គឺតែងតែប៉ៈពាល់ដំបូងទៅដល់កុំព្យូទ័រ ឬប្រព័ន្ធកុំព្យូទ័រ ឬទិន្នន័យដែលមានផ្ទុកក្នុងនោះ ទោះបីជាមានគោលដៅបំផ្លាញទីតាំងណាមួយជាក់ស្តែងក៏ដោយ (physical damage)។

៣. ការវាយប្រហារសាយប័រ គឺមានការលំបាកណាស់ក្នុងការចោទប្រកាន់ទៅលើជនបង្ករ ហើយនឹងទំហំនៃការរីកសាយភាយរបស់វា។ ជាមួយនឹងមេរោគកុំព្យូទ័រ អ្នកមានការលំបាកណាស់នឹងកំណត់ថា កុំព្យូទ័រណាមួយចុងក្រោយដែលនឹងទទួលរងគ្រោះ ទោះបីជាអ្នកមានការព្យាករណ៍កំណត់ពីគោលដៅហើយក៏ដោយ។

៤. ការចំណាយភាគច្រើនគឺផ្តោតទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍបង្កើតមេរោគថ្មីៗ ដែលមានតម្លៃទាបជាងច្រើនក្នុងការទិញអាវុធយុទ្ធភ័ណ្ឌ។ យើងអាចមានការបង្កើតមេរោគសម្រាប់មុខងារផ្សេងៗគ្នា ដូចជា DDoS សម្រាប់ធ្វើឱ្យគាំងសេវាអនឡាញ ឬឯ Stuxnet សម្រាប់ធ្វើឱ្យខូចខាតដល់ឧបករណ៍សម្រាប់ចំរាញ់អ៊ុយរ៉ាញ៉ូមមិនដំណើរការជាដើម។
ចុះអ្នកយល់យ៉ាងដូចម្តេច?

@OUPNarith

អត្ថបទទាក់ទង