Grand News Asia Close

រដូវកាល World Cup, សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកបើកយានយន្តគ្រប់ប្រភេទ ប្រុងប្រយ័ត្ន បើងងុយកុំបើកបរនាំគ្រោះថ្នាក់ !

ដោយ៖ Morm Sokun ​​ | 11 ម៉ោងមុន ព័ត៌មានជាតិ 1030
រដូវកាល World Cup, សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកបើកយានយន្តគ្រប់ប្រភេទ ប្រុងប្រយ័ត្ន បើងងុយកុំបើកបរនាំគ្រោះថ្នាក់ ! រដូវកាល World Cup, សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកបើកយានយន្តគ្រប់ប្រភេទ ប្រុងប្រយ័ត្ន បើងងុយកុំបើកបរនាំគ្រោះថ្នាក់ !

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បង្ហោះសារអំពាវនាវដល់អ្នកបើកយានយន្តគ្រប់ប្រភេទ ប្រុងប្រយ័ត្នពេលបើកបរ ហើយបើងងុយកុំបើកបរនាំគ្រោះថ្នាក់។
ការអំពាវនាវនេះ ដោយសារពេលវេលានេះ ជារដូវកាលបាល់ទាត់ពិភពលោក (World Cup) ដែលធ្វើនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិចស៉ិក ដែលទាត់ក្រោមម៉ោង១២យប់ រហូតម៉ោង១០ព្រឹក ធ្វើឱ្យអ្នកមើលងងុយដេក។
សម្តេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា៖ «បាល់មូលពិតមែន ព្រោះប្រទេសនៅតំបន់អាមេរិកខាងត្បូង និងនៅអាហ្រ្វិកខាងជើង បានបណ្តេញប្រទេសនៅតំបន់អឺរ៉ុប ដែលធ្លាប់ខ្លាំងខាងបាល់ទាត់ទៅផ្ទះវិញអស់ពីរក្រុមហើយ ដែលធ្វើឲ្យអ្នកលេងភ្នាល់បាល់ចាញ់ចង់ឡប់។
រដូវបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ មនុស្សធ្វើការពេលព្រឹកមិនសូវសកម្មព្រោះងងុយផង និងមើលបាត់ទាត់ផង ព្រោះគេទាត់ក្រោយម៉ោង១២យប់ រហូតម៉ោង១០ព្រឹក។
សូមបងប្អូនអ្នកបើកយានយន្តគ្រប់ប្រភេទ ប្រុងប្រយ័ត្នពេលបើកបរ។ បើងងុយកុំបើកបរនាំគ្រោះថ្នាក់»៕

អត្ថបទទាក់ទង