Grand News Asia Close

 ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីពិធីបុណ្យ រុក្ខទិវា ៩ កក្កដា នៅខេត្តកំពង់ឆ្នាំង

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 389
 ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីពិធីបុណ្យ រុក្ខទិវា ៩ កក្កដា នៅខេត្តកំពង់ឆ្នាំង  ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីពិធីបុណ្យ រុក្ខទិវា ៩ កក្កដា នៅខេត្តកំពង់ឆ្នាំង

 

កំពង់ឆ្នាំង ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ – ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជឫទ័យយាងជាព្រះរាជាធិបតី ពិធីបុណ្យ រុក្ខទិវា ៩ កក្កដា ដែលប្រារព្ធធ្វើនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។

អញ្ជើញចូលរួមក្នុងពិធីបុណ្យរុក្ខទិវានៅព្រឹកថ្ងៃនេះ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឥស្សរជនជាន់ខ្ពស់ មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

 

អត្ថបទទាក់ទង