Grand News Asia Close

ជំងឺ PCOS ប្តូរឈ្មោះជា PMOS ឆ្លុះបញ្ចាំងពីហានិភ័យជំងឺទឹកនោមផ្អែម និងបញ្ហាមេតាប៉ូលីសលើស្ត្រី

ជំងឺ PCOS ប្តូរឈ្មោះជា PMOS ឆ្លុះបញ្ចាំងពីហានិភ័យជំងឺទឹកនោមផ្អែម និងបញ្ហាមេតាប៉ូលីសលើស្ត្រី - ស្ត្រីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ និងមានប្រវត្តិគ្រួសារកើតជំងឺ PMOS ឬ PCOS មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅរកជំងឺនេះ។ រូបថត AI
 
#ព័ត៌មានជាតិ
 
ភ្នំពេញ៖ ជំងឺចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវែ ឬ PCOS (Polycystic Ovary Syndrome) ជាជំងឺអ័រម៉ូនទូទៅមួយប៉ះពាល់ដល់ស្ត្រីក្នុងវ័យបន្តពូជរាប់លាននាក់នៅទូទាំងពិភពលោក កំពុងត្រូវបានសហគមន៍វេជ្ជសាស្ត្រអន្តរជាតិជំរុញឱ្យប្តូរឈ្មោះទៅជា PMOS (Polyendocrine Metabolic Ovarian Syndrome) ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់ពីផលប៉ះពាល់លើប្រព័ន្ធអ័រម៉ូន ការរំលាយអាហារ និងហានិភ័យនៃជំងឺរ៉ាំរ៉ៃផ្សេងៗ ជាពិសេសជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។
 
អ្នកជំនាញផ្នែកសុខភាពលើកឡើងថា ឈ្មោះចាស់ «Polycystic Ovary Syndrome» បានធ្វើឱ្យស្ត្រីជាច្រើនយល់ថា ជំងឺនេះគ្រាន់តែជាបញ្ហាគីសក្នុងក្រពេញអូវែ ឬទាក់ទងតែប្រព័ន្ធបន្តពូជប៉ុណ្ណោះ។
 
ប៉ុន្តែតាមការសិក្សាផ្នែកវេជ្ជសាស្ត្រ ស្ត្រីមួយចំនួនដែលមានជំងឺ PCOS មិនមានគីសក្នុងក្រពេញអូវែឡើយ ខណៈដែលពួកគេអាចប្រឈមនឹងបញ្ហាអ័រម៉ូន និងការរំលាយអាហារដែលអាចប៉ះពាល់ដល់សុខភាពក្នុងរយៈពេលវែង។
 
តាមទិន្នន័យសុខភាពពិភពលោក ជំងឺនេះប៉ះពាល់ដល់ស្ត្រីប្រមាណ ១នាក់ ក្នុងចំណោម ៨នាក់ នៅវ័យបន្តពូជ ឬស្មើនឹងប្រមាណ ១៧០លាននាក់នៅទូទាំងពិភពលោក។ ចំណែកនៅតំបន់អាស៊ីអាគ្នេយ៍ គេប៉ាន់ប្រមាណថាមានស្ត្រីជាង ១០លាននាក់កំពុងរស់នៅជាមួយជំងឺនេះ។
 
ការប្តូរឈ្មោះទៅជា PMOS ឬ «ជំងឺពហុអ័រម៉ូន និងមេតាប៉ូលីសក្នុងក្រពេញអូវែ» មានគោលបំណងបង្ហាញថា ជំងឺនេះមិនត្រឹមតែប៉ះពាល់ដល់អូវែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប់ពាក់ព័ន្ធនឹងប្រព័ន្ធអ័រម៉ូន ការរំលាយអាហារ ទម្ងន់ និងសុខភាពរាងកាយទាំងមូល។
 
អ្នកជំនាញបញ្ជាក់ថា កត្តាសំខាន់មួយដែលភ្ជាប់ជាមួយ PMOS គឺ «ភាពស៊ាំអាំងស៊ុយលីន» (Insulin Resistance) ដែលមានន័យថា កោសិការបស់រាងកាយមិនឆ្លើយតបបានល្អចំពោះអាំងស៊ុយលីន ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង និងបង្កើនហានិភ័យនៃការលើសទម្ងន់ ការកើតជំងឺទឹកនោមផ្អែមមុនដំណាក់កាល និងជំងឺទឹកនោមផ្អែមប្រភេទទី២។
 
ក្រៅពីនេះ ជំងឺ PMOS ក៏ត្រូវបានផ្សារភ្ជាប់ជាមួយជំងឺមិនឆ្លងផ្សេងៗទៀត ដូចជា ជំងឺបេះដូង និងសរសៃឈាម ដែលជាមូលហេតុចម្បងមួយនៃការស្លាប់នៅទូទាំងពិភពលោក។
 
អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ស្ត្រីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ និងមានប្រវត្តិគ្រួសារកើតជំងឺ PMOS ឬ PCOS មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅរកជំងឺនេះ។
 
អ្នកជំនាញសុខភាពអះអាងថា PMOS មិនមែនជាជំងឺថ្មីនោះទេ ប៉ុន្តែជាឈ្មោះថ្មីដែលអាចពន្យល់ពីស្ថានភាពជំងឺឱ្យកាន់តែត្រឹមត្រូវ និងឆ្លុះបញ្ចាំងពីហានិភ័យសុខភាពរយៈពេលវែងដែលស្ត្រីអាចប្រឈម។
 
រោគសញ្ញានៃជំងឺនេះមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយក្នុងករណីខ្លះ អាចមិនបង្ហាញរោគសញ្ញាច្បាស់លាស់នៅដំណាក់កាលដំបូងឡើយ។ រោគសញ្ញាដែលជួបប្រទះញឹកញាប់រួមមាន វដ្តរដូវមិនទៀងទាត់ កើតមុន ដុះរោមច្រើនខុសប្រក្រតី សក់ស្តើង ឡើងទម្ងន់លឿន និងពិបាកមានកូន។
 
ស្ត្រីមួយចំនួនក៏អាចមានបញ្ហាទាក់ទងនឹងប្រព័ន្ធមេតាប៉ូលីស ដូចជា កម្រិតជាតិស្ករក្នុងឈាមមិនប្រក្រតី អស់កម្លាំង គេងមិនលក់ ឬងងុយគេងខ្លាំងនៅពេលថ្ងៃ។
 
អ្នកជំនាញបានព្រមានថា ដោយសាររោគសញ្ញាទាំងនេះអាចវិវត្តបន្តិចម្តងៗ ស្ត្រីជាច្រើនអាចមើលរំលងជំងឺនេះ រហូតដល់មានផលវិបាកដូចជា ពិបាកមានកូន ឬកើតជំងឺទឹកនោមផ្អែម ទើបរកឃើញ។
 
បញ្ហានេះកំពុងទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំង ខណៈប្រទេសជាច្រើនកំពុងប្រឈមនឹងការកើនឡើងនៃជំងឺធាត់ និងជំងឺទឹកនោមផ្អែម ជាពិសេសក្នុងចំណោមយុវវ័យ និងស្ត្រីវ័យធ្វើការ។
 
ហេតុនេះ អ្នកជំនាញលើកទឹកចិត្តឱ្យស្ត្រីយកចិត្តទុកដាក់លើការផ្លាស់ប្តូរនៃវដ្តរដូវ ទម្ងន់ និងសុខភាពស្បែក ព្រមទាំងស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើមានរោគសញ្ញាគួរឱ្យសង្ស័យ។
 
ការពិនិត្យសុខភាព និងស្វែងរកជំងឺនៅដំណាក់កាលដំបូង អាចជួយឱ្យស្ត្រីទទួលបានការព្យាបាលទាន់ពេលវេលា និងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ ព្រមទាំងបន្ថយបន្ទុកចំណាយសុខាភិបាលក្នុងរយៈពេលវែង។
 
លោក Frederik Meerhoff នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា វៀតណាម និងមីយ៉ាន់ម៉ា នៃក្រុមហ៊ុន Zuellig Pharma បានឱ្យដឹងថា ការលើកកម្ពស់ការយល់ដឹងអំពី PMOS គឺជាជំហានសំខាន់មួយក្នុងការជួយឱ្យស្ត្រីគ្រប់គ្រងសុខភាពរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព។
 
លោកបានថ្លែង​ថា៖ «ការដោះស្រាយបញ្ហាជំងឺមិនឆ្លង ទាមទារឱ្យមានមូលដ្ឋានគ្រឹះដែលផ្អែកលើការយល់ដឹង ការពិនិត្យសុខភាពជាប្រចាំ និងការវាយតម្លៃហានិភ័យជាបន្តបន្ទាប់ រួមជាមួយការថែទាំសុខភាពបង្ការសម្រាប់ស្ត្រីគ្រប់ដំណាក់កាលនៃជីវិត»។
 
លោកបានបន្ថែមថា នៅក្នុងសង្គមទំនើបដែលមានភាពមមាញឹក ស្ត្រីជាច្រើនអាចមើលរំលងសញ្ញាព្រមានដំបូងៗទាក់ទងនឹងអ័រម៉ូន និងប្រព័ន្ធមេតាប៉ូលីស ដែលអាចប៉ះពាល់ដល់សុខភាពរបស់ពួកគេក្នុងរយៈពេលវែង។
 
លោកបានបន្តថា៖ «ការផ្ដល់អាទិភាពដល់ការគ្រប់គ្រងសុខភាពឱ្យបានទាន់ពេលវេលា និងទុកជាមុន គឺជាគន្លឹះសំខាន់ដើម្បីទទួលបានគុណភាពជីវិតល្អប្រសើរ និងប្រកបដោយចីរភាព»។
 
ខណៈការយល់ដឹងអំពី PMOS កាន់តែមានការវិវត្ត អ្នកជំនាញសង្ឃឹមថា ការប្តូរឈ្មោះនេះនឹងជួយឱ្យសាធារណជនមើលឃើញថា ជំងឺនេះមិនមែនគ្រាន់តែជាបញ្ហាប្រព័ន្ធបន្តពូជប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាសុខភាពទូលំទូលាយ ដែលទាមទារការធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់រហ័ស និងការគ្រប់គ្រងសុខភាពក្នុងរយៈពេលវែង។
 
-Post Khmer-
 
អត្ថបទទាក់ទង