Grand News Asia Close

Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ប្រកាសព័ត៌មាន អត្ថបទស្រាវជ្រាវ 1017
Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦


សំណួរទី១៖ តើកម្ពុជាបានបញ្ជាក់ជំហរអ្វីខ្លះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ?

ចម្លើយ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងច្បាស់នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ព្រំដែននៃរដ្ឋអធិបតេយ្យមួយ មិនអាចផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ឬការបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែង (Fait Accompli) បានឡើយ។ ភាគីថៃបានរំលោភអធិបតេយ្យភាពកម្ពុជា តាមរយៈការកាន់កាប់ដោយខុសច្បាប់ និងការព្យាយាមបង្កើតស្ថានភាពជាក់ស្តែងនៅលើដី។ កម្ពុជាក៏បានអំពាវនាវឱ្យថៃអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់ និងគោរពច្បាប់អន្តរជាតិ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។

សំណួរទី២៖ តើកម្ពុជាយល់ឃើញយ៉ាងដូចម្តេច ចំពោះសកម្មភាពរបស់ថៃ ដូចជាការរាយបន្លាលួស ដាក់ទូកុងតឺន័រ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែន?

ចម្លើយ៖ កម្ពុជាចាត់ទុកសកម្មភាពទាំងនេះថា ជាការរំលោភបំពានដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជាបានបញ្ជាក់ថា ភាគីថៃបាននិងកំពុងប្រើប្រាស់វិធីសាស្ត្របង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែង (Fait Accompli) តាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័រ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងកាន់កាប់តំបន់មួយចំនួនដោយខុសច្បាប់។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតចំពោះសកម្មភាពទាំងនេះ ហើយបានបន្តប្រើប្រាស់យន្តការការទូត ច្បាប់អន្តរជាតិ និងការសហការជាមួយអង្គការអន្តរជាតិ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន។

សំណួរទី៣៖ តើការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅតំបន់បឹងត្រកួន មានសារៈសំខាន់យ៉ាងដូចម្តេច?

ចម្លើយ៖ ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅតំបន់បឹងត្រកួន មានសារៈសំខាន់ណាស់ក្នុងការផ្ទៀងផ្ទាត់អង្គហេតុនៅលើដី និងបង្ហាញទៅកាន់សហគមន៍អន្តរជាតិអំពីស្ថានភាពពិតនៅតំបន់ព្រំដែន។ ការចុះពិនិត្យនេះក៏បញ្ជាក់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមការងារវាស់វែង និងខណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហាតាមផ្លូវច្បាប់ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕

អត្ថបទទាក់ទង