Grand News Asia Close

ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 10:57 am ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1021
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦


សំណួរទី១៖ តើសកម្មភាពដែលអាជ្ញាធរថៃបានបែងចែកដីធ្លីឱ្យពលរដ្ឋខ្លួននៅតំបន់ដែលពួកគេបានដណ្តើមយកដោយកម្លាំងពីកម្ពុជា អាចប៉ះពាល់ដល់ការកំណត់ព្រំដែនដែរឬទេ?

ចម្លើយ៖ សកម្មភាពដែលអាជ្ញាធរថៃបានបែងចែកដីធ្លីឱ្យពលរដ្ឋខ្លួននៅតំបន់ព្រំដែនដែលមានជម្លោះមិនទាន់ដាច់ស្រេច អាចប៉ះពាល់ដល់ការកំណត់ព្រំដែន ព្រោះការធ្វើសកម្មភាពរដ្ឋបាលនេះ ឬការបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែង (Fait Accompli) នៅក្នុងតំបន់ដែលយោធាថៃ​ដណ្តើមកាន់កាប់ដោយខុសច្បាប់ អាចធ្វើឱ្យស្ថានភាពជាក់ស្តែងនៅលើដីមានការផ្លាស់ប្តូរ។ ដូច្នេះ កម្ពុជាយល់ថា ភាគីថៃគួររក្សាស្ថានភាពដើម និងទុកឱ្យយន្តការ JBC បន្តដោះស្រាយការងារកំណត់ខណ្ឌសីមាព្រំដែនតាមនីតិវិធីដែលបានព្រមព្រៀងគ្នា។

សំណួរទី២៖ តើសកម្មភាពរបស់ភាគីថៃអាចធ្វើឱ្យកម្ពុជាបាត់បង់សិទ្ធិស្របច្បាប់លើព្រំដែនដែរឬទេ?

ចម្លើយ៖ មិនអាចទេ។ តាមជំហររបស់កម្ពុជា សកម្មភាពរដ្ឋបាលដូចជាការបែងចែកដីធ្លី ឬការបង្កើតស្ថានភាពជាក់ស្តែងដោយឯកតោភាគី មិនអាចក្លាយជាមូលដ្ឋានសម្រាប់លុបបំបាត់ ឬកែប្រែសិទ្ធិស្របច្បាប់របស់កម្ពុជាលើព្រំដែនអន្តរជាតិបានឡើយ។ កម្ពុជានៅតែរក្សាជំហររបស់ខ្លួន និងបន្តប្រើប្រាស់យន្តការច្បាប់ និងការទូត ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ជាតិ។

សំណួរទី ៣៖ ហេតុអ្វីបានជាកម្ពុជាធ្វើការតវ៉ាទៅកាន់ភាគីថៃជាបន្តបន្ទាប់ឥតឈប់ឈរ ខណៈដែលថៃ កំពុងបន្តឈ្លានពាន?

ចម្លើយ៖ ការតវ៉ារបស់កម្ពុជាទៅកាន់ភាគីថៃជាបន្តបន្ទាប់ គឺមានគោលបំណងចម្បងក្នុងការការពារ និងបញ្ជាក់ជំហររបស់ខ្លួនលើអធិបតេយ្យភាព និងបូរណភាពទឹកដី តាមផ្លូវច្បាប់អន្តរជាតិនិងការទូត និងជាសារបញ្ជាក់ប្រាប់ភាគីថៃថា ទឹកដីកម្ពុជាមិនអាចត្រូវបានកាន់កាប់ដោយខុសច្បាប់បានឡើយ។ លើសពីនេះ កម្ពុជាប្រើវិធានការតវ៉ានេះដើម្បីជំរុញឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងជំរុញឱ្យមានការដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងការប្រើកម្លាំង ឬសកម្មភាពដែលអាចបង្កការតានតឹងបន្ថែមនៅលើដី។
ម្យ៉ាងទៀត ការតវ៉ាជាបន្តបន្ទាប់ក៏បង្ហាញពីភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែន តែកម្ពុជានៅតែការពារយ៉ាងម៉ឺងម៉ាត់លើសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន។ វាក៏ជាវិធីសាស្ត្រមួយក្នុងការបញ្ជូនសារដល់សហគមន៍អន្តរជាតិថា កម្ពុជាគោរពច្បាប់ និងប្រើយន្តការសន្តិវិធីក្នុងការដោះស្រាយវិវាទ ដោយមានគោលបំណងបង្កើតព្រំដែនដែលមានសន្តិភាព សហប្រតិបត្តិការ និងវិបុលភាពរួមគ្នា៕

អត្ថបទទាក់ទង