Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយកម្មកររោងចក្រនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 113
(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយកម្មកររោងចក្រនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ (វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយកម្មកររោងចក្រនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

CNV:

សំណួរសំណេះសំណាល

សុខសប្បាយទេទាំងអស់គ្នានេះ? ខ្ញុំគួរតែមានសំណួរខ្លះមុននឹងយើងនិយាយគ្នា។ ចាប់ផ្ដើមពូចង់សួរថា តើមានកម្មករ/ការិនីប៉ុន្មាននាក់ដែលក្រោយថ្ងៃធ្វើការនៅរោងចក្រ យប់ទៅសំរាកនៅផ្ទះ? សុំលើកដៃ? មានចំនួនប៉ុន្មានដែលជួលផ្ទះគេនៅ? … យ៉ាងណាក៏ដោយ យើងឃើញចំនួនអ្នកដែលបានធ្វើការតាមរោងចក្រពេលថ្ងៃ យប់ទៅសំរាកផ្ទះ។ តើប៉ុន្មាននាក់ទៅដែលបានចាក់វ៉ាក់សាំង?(ច្រើនគ្នា)។ អ្នកដែលមិនបានចាក់មានប៉ុន្មានទៅ?(អត់មានទេ) ការមិនបានចាក់វ៉ាក់សាំង វាមិនមែនជា​កំហុសរបស់ក្មួយៗទេ។​ ពេលដំបូងនោះ​ទាំងពេទ្យ ទាំងក្មួយៗដែលត្រូវការវ៉ាក់សាំងសុទ្ធតែការយល់ខុសខ្លះ។ ឧទាហរណ៍ ដូចជាគេថាធ្លាប់កើតជំងឺហឺត គឺគេមិនឲ្យចាក់។ អញ្ចឹងទេអ្នកធ្លាប់មានជំងឺហឺត គឺគេមិនឲ្យចាក់ទេ ដល់ក្រោយមកបានគេបញ្ជាក់ថា ជំងឺហឺតចាក់បាន គេហាមតែពេលកំពុងហឺតទេ បើអត់មានហឺតផង ចាក់បាន​។ ឥឡូវដល់ដូសទីប៉ុន្មានហើយ​​ក្មួយៗ? ទី ៤ ឬ៥? ឥឡូវអ្នកចាក់ដូសទី ៣ ឡើងបានប៉ុន្មាននាក់ទៅ?(បួននាក់អង្គុយខាងមុខនេះ សុទ្ធតែកូនប្រុស អត់មាន​កូនស្រីមួយគូណាសោះ ភ្លោះប្រុស ៤ គូ)។

ក្នុងចំណោមទាំងអស់គ្នាជិត ២ ម៉ឺននាក់នេះ អ្នកដែលមានទូរស័ព្ទប្រើប៉ុន្មាននាក់ទៅ? អ្នកលេងហ្វេសប៊ុកប៉ុន្មាននាក់ទៅ(ច្រើន) ខ្លាំងជាងមន្ដ្រីរដ្ឋាភិបាលមួយចំនួនទៀត។ មន្ដ្រីរដ្ឋាភិបាលមួយចំនួនអត់​មានហ្វេសប៊ុកផង។ មន្ដ្រីមួយចំនួនគួរខ្មាសកម្មករផង។ មន្ដ្រីមួយចំនួនមិនចេះលេងហ្វេសប៊ុកទេ។ អាបង្ហោះក៏មិនបង្ហោះ អាឆែកមើលគេក៏មិនឆែកមើល។ មិនមែនបង្អាប់មន្ដ្រីលើកកម្មករទេ ក៏ប៉ុន្ដែយើងបានឃើញចលនាពិត។​ អម្បាញ់​មិញសួររឿងមានទូរស័ព្ទ អញ្ចឹងវាមានទាំងស្មាតហ្វូន និងអាធម្មតា។ ចង់សួរក្មួយៗក្រៅពី​ប្រើប្រព័ន្ធហ្វេសប៊ុក អ្នកប្រើ WhatsApp Telegram មានប៉ុន្មាននាក់ចេះប្រើ? ក្មួយៗប្រហែលជាជំនាញប្រើ​ហ្វេស​ប៊ុកជាងជំនាញប្រើ WhatsApp Telegram។ អញ្ចឹងអ្នកប្រើទូរស័ព្ទនៅក្នុងប្រទេសយើង ត្រូវរៀនបន្ដការបញ្ជូនសារទៅតាម​ប្រព័ន្ធផ្សេងៗ។ គាំងមួយយើងមានមួយ។ ឧទាហរណ៍ថា ហ្វេសប៊ុកមានបញ្ហាយើងអាចដូរមក WhatsApp Telegram Line។ យើងរៀនប្រើអាហ្នឹង ព្រោះអីដល់ដំណាក់កាលនៃសេដ្ឋកិច្ចឌីជីថល។

ឥឡូវ ចង់សួររឿងមួយសួររកមនុស្សកាលពីឆ្នាំ២០១៨ យើងជួបជុំគ្នាដូចជាម្ដុំហ្នឹងពីរដង ប៉ុន្ដែមានមួយលើក មានក្មួយស្រី​ម្នាក់ មិនដឹងអភិបាលខេត្តនៅចាំឬមិនចាំទេ តែខ្ញុំនៅចាំ។ គាត់ជាកូនទាហាន។ ឪពុកគាត់ជាទាហាន ដល់ទៅប្ដីរបស់គាត់ជា​ទាហាននៅក្នុងបន្ទាយ ទៅស្រឡាញ់កូនក្រមុំរបស់មេបញ្ជាការ។ អញ្ចឹងក៏រៀបការឲ្យទៅ។ ប្ដីជាទាហាន ប្រពន្ធមកធ្វើកម្មករ។​ ឥឡូវក្មួយស្រីហ្នឹងមានមកចូលរួមនឹងគេឬអត់? ប្រហែលជាគេផ្លាស់តាមប្ដីទៅត្រង់ណាហើយ ព្រោះកាលហ្នឹងបានជាខ្ញុំស្គាល់​ គាត់ថាចុះប៉េ។ ខ្ញុំវាមិនស្គាល់ចុះប៉េ តាមពិតប៉េហ្នឹងបេសកកម្ម។ អញ្ចឹងទេ ខ្ញុំនៅចាំកាលដែលក្មួយស្រីនោះ​ ឪពុក​ជាមេទាហាន ប្ដីនោះគឺកម្លោះទេ ប៉ុន្ដែមេទាហានយកកូនក្រមុំទុកក្នុងបន្ទាយ។ ដល់កូនទាហានឃើញសុំដណ្ដឹង បានទៅ។ ថ្ងៃនោះ សួរប្ដីទៅណានាង? ថាចុះប៉េបាត់ហើយ។ ស្អីទៅចុះប៉េនាង? ប៉េនឹង​បេសកកម្ម។

ឥឡូវចង់សួរមួយសំណួរទៀត កាល២០១៨ យើងមកជួបជុំគ្នាកន្លែងហ្នឹងដល់ទៅពីរដង ឥឡូវក្មួយៗប៉ុន្មាននាក់ដែលជួបកាលពី២០១៨ ហើយឥឡូវនៅជួប​ទៀត សូមលើកដៃមើលនៅប៉ុន្មាននាក់? (នៅក្រែលដែរ)។ ឥឡូវសុំសួរអញ្ចេះ កាត់កេរ្ដិ៍កាត់ខ្មាសសួរទៀតហើយ ពីមុនចាស់ជាងឬឥឡូវចាស់ជាង​ឬនៅដដែល? (ដដែល)។ គេថាពូជិតងាប់ហើយ! វាមានការបំផុសនៅខាងក្រៅ មានពេលណាមួយដូច​ជាពីរឆ្នាំមុនគេថាពូហ្នឹងស្លាប់បាត់ទៅហើយ។ ហ៊ុន សែន ហ្នឹងគ្រាន់តែជាមនុស្សក្លែងបន្លំទេ ហើយអ្នកដែលថាហ្នឹងគឺនៅស្រុកបារាំង ប៉ុន្ដែអាហ្នឹងដូចខ្មោចឲ្យព្រលឹងអញ្ចឹង​។ គេថាយើងងាប់ យើងអត់ងាប់ ដូចខ្មោចឲ្យព្រលឹងបណ្ដោយ។

កូវីដ-១៩ ធ្វើអោយខកខានការជួបជុំឆ្នាំ ២០២០, ២០២១, ២០២២

ថ្ងៃនេះ សប្បាយរីករាយដែលបានវិលត្រឡប់មកជួបកម្មករ/ការិនីនៅខេត្តកំពង់ស្ពឺសាជាថ្មីម្ដងទៀត។ នេះជាជំនួបជុំទី២ ដែលពូមានបំណងធ្វើតាំងពីឆ្នាំ២០២០ ដើម្បីត្រួតពិនិត្យពីវឌ្ឍនភាព និងកិច្ចការ ដែលយើងដាក់ឲ្យធ្វើ វាទៅដល់ណា? ប៉ុន្ដែជាអកុសលឆ្នាំ២០២០ កូវីដ-១៩ បានចាប់ផ្ដើម ២០២១ ២០២២ កូវីដ-១៩នៅបន្ដ ២០២៣ នេះគឺកូវីដ- ១៩ មាន ប៉ុន្ដែមានតិចតួច។ យើងមិនទាន់លើកលែងការត្រូវធ្វើតេស្ដ មុនពេលជួបជុំទ្រង់ទ្រាយធំបែបនេះទេ។ អំពីបញ្ហា ៣ កុំ ៣ ការពារ ជាពិសេស ការរក្សាគម្លាតនោះក៏នៅតែបន្ដអនុវត្ដ យើងក៏បានបន្ធូរបន្ថយហើយ ប៉ុន្ដែនៅកាតព្វកិច្ចត្រូវធ្វើតេស្ដ។ ក្រោយមកនេះ មុនពេលធ្វើស៊ីហ្គេម យើងគិតគូរថាប្រ​សិនបើតម្រូវឲ្យធ្វើតេស្ដ តើយើងត្រូវប្រើគ្រូពេទ្យប៉ុន្មានដើម្បីបម្រើឲ្យការ​ធ្វើតេស្ដសម្រាប់អ្នកចូលមើលស៊ីហ្គេម? អញ្ចឹងភ្លាមនោះ យើងក៏បានយកការសម្រេចមួយសម្រាប់បញ្ឈប់ការធ្វើតេស្ដមុនពេលមកជួប​ជុំ។

ផ្ពាល់ផ្អែមសន្តិភាព ទំនាក់ទំនងដូចក្រុមគ្រួសារ

អញ្ចឹងអម្បាញ់មិញ ក្មួយៗបានជួបជាមួយពូមិនតិចជាង ១០០ ទៅ ២០០ នាក់ មុនយើងមកដល់កន្លែងនេះ។ ឥឡូវនៅកងពលលេខ៧០ គេហៅ ថ្ពាល់ផ្អែមសន្ដិភាព បានសេចក្ដីថា ក្មួយៗបន្លំថើប។ ​ពូក៏សូម​អរគុណ។ នេះវាទៅហួសពីទំនាក់ទំនងរវាងនាយករដ្ឋមន្ដ្រី និងប្រជាពលរដ្ឋ ប៉ុន្ដែវាទៅក្របខណ្ឌគ្រួសារដែលក្មួយៗចាត់ទុក​ពូដូចជាឪពុកមា ឬឪពុកធំ ឬជីតា។ ប៉ុន្ដែចាត់ទុកត្រឹមឪពុកមាបានហើយ ហៅតាដូចឆាប់ចាស់ពេក។ កន្លងទៅហៅតា ប៉ុន្ដែឥឡូវឈប់ហើយ ត្រឹមពូបានហើយ។ ពូនិងក្មួយ កុំឲ្យចាស់ពេក។ ប៉ុន្ដែការពិតទៅ គេថា ​អាយុគ្រាន់តែជាតួលេខមែនឲ្យតែយើងប្រឹងថែទាំសុខភាព យើងអាចធ្វើទៅបាននូវកិច្ចការដែលយើងចង់ធ្វើ។​

(១) ជួបដើម្បីដឹង តាក់តែងគោលនយោបាយ និងដោះស្រាយបញ្ហា

ពេលដែលយើងបានលើកលែងការធ្វើតេស្ត ពូក៏ត្រូវឆ្លៀតយកឱកាសនេះដើម្បីជួបកម្មករ​ក្រែងលោពេលណាមួយតម្រូវឲ្យមានការធ្វើចត្តាឡីស័ក ការអនុវត្តតឹងរឹងនូវវិធានការសុខាភិបាល ដែលតម្រូវឲ្យមានការធ្វើតេស្តពេលនោះ យើងខានជួបគ្នាទៀតហើយ។ បន្ទាប់ពីខេត្តកំពង់ស្ពឺ នៅច្បារមននេះហើ​យ ស្អែកវត្តស្ពឺនៅភ្នំពេញ ដល់ខានស្អែកអង្គស្នួល ដល់ថ្ងៃ៣០ ទៅពោធិ៍សាត់ រួចហើយដល់យុទ្ធនាការបោះឆ្នោត ត្រូវផ្អាកសិន។​ បន្ទាប់ពីការបោះឆ្នោតថ្ងៃទី២៣(កក្កដា)ហើយ ថ្ងៃទី២៧(កក្កដា) ពូនឹងដើរជួប ១០គោលដៅទៀត។ នេះមិនមែនជាការជួបដើម្បីស្វែងរកសន្លឹកឆ្នោតទេ ក៏ប៉ុន្តែដើម្បីដឹង តាក់តែងគោលនយោបាយ និងដោះស្រាយបញ្ហាទាំង​ឡាយ ដែលរាជរដ្ឋាភិបាលត្រូវផ្តល់ជូនប្រជាពលរដ្ឋ។ វាជាផ្នែកនៃការត្រួតពិនិត្យមើលនូវវឌ្ឍនភាពនិងការអនុវត្តអនុសាសន៍ទាំងឡាយ ជាមួយនឹងការរកឃើញចំណុចថ្មីៗទាំងឡាយថែមទៀត ដើម្បីយើងអាចដោះស្រាយបានបញ្ហា ដែលជាបញ្ហាប្រឈមធំរបស់ប្រជាពលរដ្ឋនិងជាតម្រូវការនៃការអភិវឌ្ឍ។

(២) កំពង់ស្ពឺជាខេត្តទី២ ដែលមានរោងចក្រច្រើន និងកំពង់ត្រូវការកម្មករ

បើយើងនិយាយអំពីខេត្តកំពង់ស្ពឺ ខេត្តនេះជាខេត្តក្រីក្រមួយកាលពីពេលមុន ប៉ុន្តែតើមានអ្នកណាបានគិតថាខេត្តកំពង់ស្ពឺក្លាយទៅជាខេត្តទី២ ដែលមានរោងចក្រច្រើនបន្ទាប់ពីភ្នំពេញ។​ តើមានមនុស្សប៉ុន្មាននាក់កាលពីជាង ២០ឆ្នាំមុននោះ (បានគិតដូច្នេះ)ព្រោះ(ធ្លាប់)ជាតំបន់វាយគ្នានិងជាតំបន់ក្រីក្រ។ ឥឡូវនេះតាមឯកឧត្តម អ៊ិត សំហេង (អោយដឹង) កន្លែងនេះកំពុងតែខ្វះកម្មករទៅទៀត។ ខ្វះកម្មករប្រមាណ ៥000 នាក់ ដែលរោងចក្រនឹងបើកថ្មីៗ នៅខេត្តកំពង់ស្ពឺ។

(៣) កំពង់ស្ពឺមានថ្មក្រោមដីអាចផលិតស៊ីម៉ង់ត៍

ខេត្តកំពង់ស្ពឺមិនមែនគ្រាន់តែមានរោងចក្រផ្នែកកាត់ដេរ និងវាយនភណ្ឌ កាត់ដេរ និងដេរស្បែកជើងទេ ប៉ុន្តែខេត្តកំពង់ស្ពឺមានឧស្សាហកម្មផ្សេងទៀត ជាការកែច្នៃផ្នែកកសិផល ដែលរាប់ទាំងបញ្ហាដំឡូងមី រាប់ទាំងបញ្ហាស្ករស។ ទៅអនាគត កំពង់ស្ពឺនឹងមានឧស្សាហកម្មធុនធ្ងន់មួយ ដែលនឹងអាចផលិតស៊ីម៉ង់ត៍ក្នុងមួយឆ្នាំប្រមាណជា ២លានតោន។ កំពង់ស្ពឺនឹងក្លាយទៅជាខេត្តដែលរួមចំណែកក្នុងការផ្គត់ផ្គង់សម្ភារសំណង់ទូទាំងប្រទេស ព្រោះបានផ្តល់ការអនុញ្ញាតសម្រាប់ការវិនិយោគហើយ។ វាមិនមែនជាការយក(ថ្មពី)ភ្នំទេ ប៉ុន្តែបែរជាមានថ្មដែលអាចធ្វើស៊ីម៉ង់ត៍បាននៅឯក្រោមដីទៅវិញ … នេះគឺយើងនឹងមានឧស្សាហកម្មធុនធ្ងន់។

(៤) កំពង់ស្ពឺនិយាយដោយឡែក ភាគនីរតីប្រទេសនិយាយរួម មានសក្តានុពលវិនិយោគ

ខេត្តកំពង់ស្ពឺគឺជាខេត្តដែលនៅសេសសល់សក្តានុពលច្រើនណាស់។ ប្រសិនបើយកនូវអ្វីដែលខ្ញុំធ្លាប់បានថ្លែងកាលពីពេលមុនៗ ដោយចង់ផ្សារភ្ជាប់ប៉ូលសេដ្ឋកិច្ចទី១ និងប៉ូលសេដ្ឋកិច្ចទី២ តាមរយៈផ្លូវជាតិលេខ៤ ឲ្យក្លាយទៅជាតំបន់រោងចក្រនិងតំបន់កសិឧស្សាហកម្ម។ គេអាចមើលឃើញចក្ខុវិស័យរបស់ ហ៊ុន សែន មិនមែនកញ្ឆក់កណ្តៀតទេគឺមានយូរហើយ។ យើងបាននិងកំពុងអនុវត្តការតភ្ជាប់រវាងបណ្តារោងចក្រពីទីក្រុងភ្នំពេញ ចេញមកអង្គស្នួលរបស់ខេត្តកណ្តាល និងតភ្ជាប់មកខេត្តកំពង់ស្ពឺច្បារមន ហើយចេញពីច្បារមន តទៅខេត្តព្រះសីហនុ នៅទីកន្លែងមួយចំនួនសុទ្ធតែជាតំបន់សេដ្ឋកិច្ច។ យើងមើលឃើញអំពីសក្តានុពល។ បើ​និ​យាយដោយឡែកគឺខេត្តកំពង់ស្ពឺ ប៉ុន្តែនិយាយជារួមគឺទិសនិរតីរបស់យើងដែលមានសក្តានុពលក្នុងការទាក់ទាញវិនិយោគនៃបណ្តារោងចក្រសហគ្រាស ក្នុងហ្នឹងរួមមានខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត កែប និងខេត្តព្រះសីហនុដែលក្លាយទៅជាខេត្តពហុបំណង កសិកម្មក៏មាន ឧស្សាហកម្មក៏មាន ទេសចរណ៍ក៏មាន។

(៥) ជប៉ុនជួយធ្វើឲ្យកំពង់ផែក្រុងព្រះសីហនុមានជម្រៅ អាចទទួលនាវាធុនធំចូលដាក់ទំនិញ

ក្មួយៗអាចមើលឃើញហើយផ្លូវជាតិលេខ ៤ កំពុងធ្វើការពង្រីកបន្ថែម ដើរទន្ទឹមនឹងផ្លូវល្បឿនលឿនមួយដែលតភ្ជាប់ទីក្រុងភ្នំពេញមកកាត់ខេត្តកំពង់ស្ពឺ និងតភ្ជាប់ទៅខេត្តព្រះសីហនុ។ ជាមួយនឹងការខិតខំបន្តដើម្បីពង្រឹងសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹកនិងកំពង់ផែក្រុងព្រះសីហនុ ដែលខ្ញុំអំពាវនាវយ៉ាងទទូច ហើយជប៉ុនក៏បានឆ្លើយតបក្នុងការធ្វើឲ្យជម្រៅទឹកនៅកំពង់ផែខេត្តព្រះសីហនុអាចអោយចូលនាវាធំៗបាន។ សព្វថ្ងៃ យើងខាតបង់ទៅលើថ្លៃដឹកជញ្ជូន ដោយសារថាកប៉ាល់ខ្នាតធំមែនទែនចូលកំពង់ផែក្រុងព្រះសីហនុអត់ទាន់បាន ដោយ​សារជម្រៅទឹកយើងវារាក់។ អញ្ចឹងបានជាយើងត្រូវផ្ទេរទំនិញនៅឯសិង្ហបុរី នៅឯវៀតណាម និងនៅប្រទេសដទៃ​​ទៀត ធ្វើឲ្យថ្លៃដឹកជញ្ជូនមួយ container ត្រូវខាតអស់ ៨៨ដុល្លារ។ យើងប្រើប្រាស់ឥណទានរបស់ជប៉ុន ហើយជប៉ុនជួយស្តារធ្វើឲ្យជម្រៅទឹកកាន់តែជ្រៅ ការដឹកជញ្ជូនដោយនាវាធុនធំ អាចចូលមកដោយមិនចាំបាច់ទៅផ្ទេរកប៉ាល់នៅសិង្ហបុរី នៅវៀតណាម ឬនៅប្រទេសដទៃ​។ នោះហើយជាការខិតខំរបស់រាជរដ្ឋាភិបាល ដើម្បីទាក់ទាញបន្ថែមសម្រាប់ការវិនិយោគនៅក្នុងប្រទេសរបស់យើង។

(៦) ខិតខំបង្កើតការងារ ៣០ កន្លែងក្នុងមួយឆ្នាំ

យើងខិតខំធ្វើយ៉ាងម៉េច គឺក្នុងមួយឆ្នាំបង្កើតការងារ ៣០ម៉ឺនកន្លែង បើហោចបំផុតក៏បានត្រឹមពី ២០ម៉ឺន ទៅ ៣០ម៉ឺនកន្លែង។ ប៉ុន្តែគោលដៅរបស់យើងចង់បាន ៣០ម៉ឺន កន្លែង ព្រោះប្រជាជនមានកំណើតប្រមាណជា ៣៣ ម៉ឺនក្នុងមួយឆ្នាំ។ គ្រាន់តែក្មួយៗចំនួន ថ្ងៃនេះកូនស្ទើរតែតិចជាងខេត្តដទៃ។ បើ ១៩ ០០០ នាក់កូនអត់ដល់ ៦០០ នាក់ផង។ ​អញ្ចឹងបានសេចក្តីថា អ្នកកំពង់ស្ពឺកូនតិច។ បើប្រៀបធៀបអ្នកតាកែវ អ្នកកំពង់ចាម និងអ្នកស្វាយរៀង អ្នកកំពង់ស្ពឺកូនតិច។ មិនដឹងថាក្មួយៗមិនចង់យក ឬវាអត់ … ទុកឲ្យទៅជជែកគ្នាក្នុងមុងពីរនាក់ប្តីប្រពន្ធទៅ។ ប៉ុន្តែ យើងត្រូវឃើញកំណើនប្រជាជនកើនឡើង ស្របគ្នានឹងតម្រូវការការងារធ្វើ។

(៧) ខេត្តភាគនិរតី រាប់ទាំងកំពង់ស្ពឺ នៅក្បែរសមុទ្រ មានសក្តានុពលទាក់ទាញវិនិយោគ

រាជ​រដ្ឋាភិបាលបានខិតខំពង្រឹងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើឲ្យការវិនិយោគ។ ការវិនិយោគទៀតសោតមិនមែនតម្រង់ឆ្ពោះតែទីក្រុងភ្នំពេញទេ។ ពូអាចហ៊ាននិយាយថាទិសនិរតីនេះ ក្នុងហ្នឹងរាប់បញ្ចូលទាំងខេត្តកំ​ពង់ស្ពឺនៅមានសក្តានុពលធំណាស់នៅក្នុងការទាក់ទាញវិនិយោគ។ ហេតុអីទៅ? ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគឺល្អ អគ្គិសនីផ្គត់ផ្គង់គ្រប់គ្រាន់ បន្ថែមទៅដោយការដឹកជញ្ជូនទៅកាន់មាត់សមុទ្រសម្រាប់ការនាំចេញគឺវាងាយស្រួល។ វាជិត។ ដូច្នេះការវិនិយោគនៅទិសនិរតី គឺវានឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចនៅក្រុងព្រះសីហនុ វាតភ្ជាប់ជាមួយនឹងប៉ូលសេដ្ឋកិច្ចនៅទីក្រុងភ្នំពេញ ហើយវាអត់ដាច់រយៈជាមួយគ្នាច្រើនប៉ុន្មានទេ។

ទុកឲ្យប្រជាជនធ្វើស្រែតាមផ្លូវជាតិលេខ៣/៤ ដីមួយហិកតាចិញ្ចឹម១០នាក់ ឬមួយលក់ដីសង់រោងចក្រ ចិញ្ចឹមបាន ៥ពាន់គ្រួសារ?

មកដល់ខេត្តកំពង់ស្ពឺ ខ្ញុំត្រូវតែនឹក។ មកលើកទី១ ក៏និយាយ មកលើកទី២ ក៏និយាយ លើកទី៣ ក៏និយាយ រឿងប្រទេចផ្តាសាខ្ញុំនៅក្នុងសភាពីជំនាន់នោះថា បណ្តោយឲ្យប្រជាជនលក់ដីនៅតាមផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣។ សមាជិកសភាទៅយកមកវិញ ទៅយកឯកសារដើមនៃការប្រជុំនៅក្នុងសភា។ ប្រទេចផ្តាសារាជរដ្ឋាភិបាលនៅពេលនោះ ថាហេតុអីបានបណ្តោយឲ្យប្រជាជនលក់ដីតាមផ្លូវជាតិលេខ ៤ លក់ដីនៅតាមផ្លូវជាតិលេខ ៣ ជាពិសេសផ្លូវជាតិលេខ ៤ ដែលតភ្ជាប់ពីភ្នំពេញចេញមកកណ្តាល ចេញមកកំពង់ស្ពឺ? បានខ្ញុំឆ្លើយតបថា យើងពិនិត្យមើល បើសិនជាយើងទុកស្រែទាំងនោះឲ្យបន្តធ្វើ ស្រែក្នុងហិកតានោះ យើងអាចថាចិញ្ចឹមបានមនុស្ស ១០ នាក់​តែប៉ុណ្ណោះ។ បើស្រែមួយហិកតានោះ ប្រែក្លាយទៅជារោងចក្រ យើងអាចចិញ្ចឹមបាន ៣ ពាន់ ឬ ៥ ពាន់គ្រួសារឯណោះ តាមរយៈការបង្កើតរោងចក្រដោះស្រាយការងារធ្វើ។ ឯម្ចាស់ដីដែលលក់នោះ គាត់លក់មួយហិកតានេះ គាត់លក់បានតម្លៃនោះអាចទៅទិញដីបានប្រាំហិកតា។ គាត់សល់លុយធ្វើបានផ្ទះទៀត។ ជួនកាលវាជានយោបាយកញ្ឆក់កណ្តៀតរបស់ក្រុមនយោបាយខ្លះ គឺគ្រាន់តែជាការបង្ហាញឲ្យឃើញអំពីគេហៅថាភាពល្ងង់របស់ខ្លួនតែប៉ុណ្ណោះ។ ឥឡូវលើការជាក់ស្តែង ពូមានមោទនភាពនឹងនយោបាយរបស់ពូ ដែលពូដាក់ចេញក្នុងរយៈពេលកន្លងទៅ …។

គ្មានរោងចក្រ នឹងក្លាយជាកម្មករចំណាកស្រុក ឬជាកសិករ អ្នកលក់ដូរតូចតាច

សម្រាប់ក្មួយ​ៗ មិញបានលើកដៃច្រើនគ្នា ដែលថាធ្វើការពេលថ្ងៃ ពេលយប់ទៅសម្រាកនៅផ្ទះ។ ឥឡូវបកត្រឡប់មកវិញថា ប្រសិនបើអត់មានរោងចក្រនៅខេត្តកំពង់ស្ពឺនេះទេ ក្មួយៗកំពុងធ្វើការនេះ សួរថាពេលនេះក្មួយកំពុងធ្វើអ្វី? ចម្លើយចេញមកគឺមានតែ ២ទេ ពេលនេះក្មួយៗកំពុងស្ថិតនៅទីក្រុងភ្នំពេញ ឬ​នៅកន្លែងផ្សេងដើម្បីរកការងារធ្វើនៅកន្លែងនោះ ក្លាយទៅជាជនចំណាកស្រុក នេះជាចម្លើយទី១។ ដោយសារតែនៅទីនេះអត់មានរោងចក្រ អញ្ចឹងក្មួយៗអាចចង់ធ្វើការរោងចក្រនៅក្នុងដែនដីរបស់ខេត្តកណ្តាល នៅក្នុងដែនដីរបស់ខេត្តកំពង់ស្ពឺ ឬក្នុងដែនដីរបស់ខេត្តតាកែវទៅវិញ … ឯចម្លើយទី ២ គឺពេលនេះម៉ោងនេះ ក្មួយៗកំពុងធ្វើកសិកម្មជាមួយគ្រួសារ ជាមួយឪពុកម្តាយ។ បើសិនអត់ទាន់មានគ្រួសារ ឬការលក់ដូរតិចតួច ឬសិប្បកម្ម។

(៨) ប្រាក់ចំណូលកំពង់ស្ពឺ ៤៨១លានដុល្លារ/ឆ្នាំ, ប្រាក់ចំណូលកម្មករកំពង់ស្ពឺ ៣៨៥លានដុល្លារ/ឆ្នាំ

(កំពង់ស្ពឺ)នឹងមិនមានប្រាក់ចំណូលដែលខេត្តកំពង់ស្ពឺគ្របដណ្តប់យកក្នុងមួយឆ្នាំ ៤៨១លានដុល្លារនោះទេ។ ៤៨០ លានដុល្លារមិនមែនតិចទេណា។ ប្រាក់ចំណូលដែលធ្លាក់ចូលក្នុងកម្មករនៅក្នុងខេត្តកំពង់ស្ពឺលើគ្រប់ផ្នែក គឺមានចំនួនរហូតទៅដល់ ៣៨៥លាន។ អញ្ចឹងក្នុងមួយខែ ត្រូវធ្លាក់មកខេត្តកំពង់ស្ពឺប្រមាណជាង ៤០ លានដុល្លារ … ចក្ខុវិស័យដែលយើងបានដាក់ចេញស្តីពីការតម្រង់ទិសពង្រាយរោងចក្រទៅតាមបណ្តាខេត្តកំពុងទទួលបានជោគជ័យ។ ពូមានមោទនភាពក្នុងឋានៈជាមេដឹកនាំប្រទេស ដោយគ្មានការបង្គាប់បញ្ជាពីខាងក្រៅណាទេ ប៉ុន្តែនេះគឺជាចក្ខុវិស័យ ជាមនោគមវិជ្ជា ជាការគិតគូររបស់យើងដើម្បីឲ្យប្រជាជនមានការងារធ្វើ ដោយមិនប្រមូលផ្តុំតែនៅទីក្រុងភ្នំពេញទេ ជនបទទទួលបានការអភិវឌ្ឍដូចគ្នា។

(៩) ភូមិ១០០% នៅកំពង់ស្ពឺមានអគ្គិសនីប្រើប្រាស់

ភូមិនៅខេត្តកំពង់ស្ពឺ ១០០% ទៅហើយដែលតាមភូមិមានអគ្គិសនី​ប្រើប្រាស់។ មុននោះកំពង់ស្ពឺដុតចន្លុះ ដុតចង្កៀងប្រេងកាត ក៏ប៉ុន្តែឥឡូវចន្លុះនិងចង្កៀងប្រេងកាតទៅបាត់ហើយ។ បើទោះបីថា កន្លែងខ្លះទើបនឹងទៅធ្វើផ្ទះនៅ ខ្សែបណ្តាញអគ្គិសនីមិនទាន់ទៅដល់ ក៏គេប្រើ​ solar ដែរ។ ប្រើពន្លឺព្រះអាទិត្យ ឬក៏ប្រើធុងអាគុយ។ និយាយពីក្នុងអារម្មណ៍របស់ពូតែម្តង ពីមុនក្នុងឋានៈជាមេដឹកនាំប្រទេស ពូហាក់ដូចជាភាពកម្សត់ខ្លួន។ ពេលដែលយើងប្រជុំអាស៊ាន យើងមានសណ្ឋាគារផ្កាយប្រាំត្រឹមតែ ២ប៉ុណ្ណោះ មួយនៅ Raffles មួយទៀតនៅ Intercontinental យកធ្វើជាកន្លែងប្រជុំ ឆ្នាំ២០០២។ ចេះតែគិតថា តើប្រទេសនានាគេវាយតម្លៃប្រទេសយើងយ៉ាងម៉េច? ប៉ុន្តែមានរឿងមួយថា គេក៏អាចយល់ថា យើងទើបនឹងងើបចេញពីសង្គ្រាម។ ដល់មកធ្វើប្រធានអាស៊ានឆ្នាំ២០១២ រាងគ្រាន់បើបន្តិច។ ពេលមកធ្វើប្រធានអាស៊ាននៅឆ្នាំ២០២២ ចាប់ផ្តើមដូចគេដូចឯង។ ឲ្យតែយន្តហោះចូលដល់ទឹកដីកម្ពុជាភ្លាមពេលយប់ គឺយើងឃើញទៅតាមភូមិរបស់យើងមានអគ្គិសនីប្រើ បញ្ចេញអគ្គីសនីមកព្រោងព្រាត។ ដល់មកជិតក្រុង រៀបចុះក្រឡេកទៅក្រុងរបស់យើង(ភ្លឺចិញ្ជែង)។ ទីក្រុងភ្នំពេញរបស់យើងប៉ុនប្រទេសសាំងហ្គាពួរ។ យើងមិនមែនមោទនភាពហួសទេ ក៏ប៉ុន្តែអ្វីដែលជាការចាប់ផ្តើមរបស់យើងលំបាកណាស់ក្មួយៗ សួរជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗទើបបានដឹងថាពួកគាត់ពិបាកប៉ុណ្ណា ក្នុងហ្នឹងរួមមានខេត្តកំពង់ស្ពឺរបស់យើងនេះ។

(១០) កំពង់ស្ពឺបញ្ចប់សង្គ្រាមខែកុម្ភៈ ឆ្នាំ១៩៩៦, កែវ ពង្ស ប្រតិបត្តិករនយោបាយឈ្នះឈ្នះ

ខេត្តកំពង់ស្ពឺនេះ ទើបនឹងបញ្ចប់សង្គ្រាមនៅខែកុម្ភៈ ឆ្នាំ១៩៩៦ ដែលយើងធ្វើសមាហរណកម្មកងពលលេខ ១៨ របស់ កែវ ពង្ស។ ឥឡូវឃើញ កែវ ពង្ស មកទេថ្ងៃនេះ? រួចចុះថ្ងៃមុន មេខ្មែរក្រហមដែលសមាហរណកម្មមុនគេ ទៅសួររក កែវ ពង្ស រកអត់ឃើញ ស្មានតែ កែវ ពង្ស ស្លាប់បាត់ហើយ។ ឥឡូវនៅសង្ហាសឹងអី។ រួចថ្ងៃមុនម៉េចបានអត់មក? អត់មានលិខិតអញ្ជើញ។ នយោបាយឈ្នះឈ្នះត្រូវមាន កែវ ពង្ស ព្រោះកំណត់យក កែវ ពង្ស ទៅជួប … យើងកំណត់យកថ្ងៃទី១១ ខែកុម្ភៈ កែវ ពង្ស ចាប់ផ្តើម។ កងពល ១៨ ចេញទាំងអស់ ហើយបាន ទៀ បាញ់ មកធ្វើសំណេះសំណាល។ ដល់ថ្ងៃទីប៉ុន្មានខែមីនា បានខ្ញុំទៅឱរ៉ាល់​។ អញ្ចឹងបានខ្ញុំនិយាយថា បងប្អូនបានលើកជាសំណួរជាមួយខ្ញុំថា ចុះបើឲ្យ កែវ ពង្ស ត្រឡប់ទៅវិញ កែវ ពង្ស អត់ព្រមធ្វើតាម តើត្រូវធ្វើយ៉ាងម៉េច? ពេលហ្នឹងគិតថា អត់មានលើសអត់មានខ្វះ។ កែវ ពង្ស ត្រឡប់ទៅវិញ ខ្មែរក្រហមកងកម្លាំងនៅដដែល ហើយបើយើងទុក កែវ ពង្ស គឺខ្មែរក្រហមបាត់មនុស្សតែម្នាក់ ប៉ុន្តែបើ កែវ ពង្ស អនុវត្តនូវនយោបាយរបស់យើង គឺយើងបានតំបន់ឱរ៉ាល់ទាំងមូល។ ដូចចិត្តអញ្ចឹង។ ថ្ងៃហ្នុងសួររក កែវ ពង្ស មិនឃើញ។ ចេះតែព្រួយបារម្ភពីសុខភាព កែវ ពង្ស ដែរ។ ប៉ុន្តែថ្ងៃនេះយ៉ាងសង្ហា (សម្ដេចនិយាយលេងជាមួយ កែវ ពង្ស)។ ហ្នឹងសុទ្ធតែអ្នកអនុវត្ត គេហៅថាប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ ដំណាក់កាលដំបូងដែលយើងបានធ្វើ។

(១១) ចង្អុលមុខមនុស្សចង្រៃដែលសុំឲ្យបរទេសដាក់ទណ្ឌកម្ម កុំទិញទំនិញ និងកុំវិនិយោគនៅកម្ពុជា

ខ្ញុំបញ្ជាក់ឡើងវិញ កំពង់ស្ពឺជាខេត្តដែលមានរោងចក្រចំនួនច្រើនជាងគេបន្ទាប់ពីទីក្រុងភ្នំពេញ។ ឥឡូវនេះនៅមានទៀត ផ្នែកកសិឧស្សាហកម្មនិងផ្នែកបច្ចេកវិទ្យានានានឹងអាចមកទៀត។ ប៉ុន្មានថ្ងៃមុន វ៉ី សំណាង បានទៅ​ហុងកុងដើម្បីទាក់ទាញវិនិយោគពីទីនោះមកកាន់ទីនេះបន្ថែមទៀត។ ជាមួយនឹងការដោះស្រាយការងារធ្វើ ធ្វើឲ្យក្មួយៗមានលទ្ធភាពដើម្បីនឹងទាញយកប្រាក់ចំណូល​។ ឥឡូវចោទចេញជាសំណួរដូចមិញហ្នឹង ប្រសិន​បើរោងចក្រត្រូវបិទព្រឹបភ្លាម អ្នកណាបាត់បង់ផលប្រយោជន៍មុនគេ? គឺអ្នកដែលកំពុងធ្វើការក្នុងរោងចក្រនេះឯងត្រូវបាត់បង់មុនគេ។ អញ្ចឹងក្មួយៗត្រូវហ៊ានប្រឈមមុខជាមួយនឹងពួកអាចង្រៃមួយចំនួន ដែលវាតែងតែសុំបរទេសឲ្យដាក់ទណ្ឌកម្មកម្ពុជា កុំទិញទំនិញពីកម្ពុជា កុំវិនិយោគមកកម្ពុជា។ ត្រូវហ៊ានចង្អុលមុខ អ្នកណាមកឃោសនា គឺយើងនិយាយតែម្តងថាអ្នកឯងបំផ្លាញឆ្នាំងបាយរបស់ខ្ញុំ​ … អញ្ចឹងត្រូវបំបាត់នយោបាយជ្រុលនិយមនេះ។ វាក៏មិនងាយធ្វើតាមចិត្តដែលវាចង់នោះទេ ក៏ប៉ុន្តែយើងក៏មិនត្រូវទុកឱ្យមនុស្សធុននេះ ហើយបក្សនយោបាយធុននេះមានលទ្ធភាពឈរជើងនៅក្នុងប្រទេសកម្ពុជាទេ។

(១២) មនោគមវិជ្ជា ហ៊ុន សែន មានចំណុចស្នូល២៖ រក្សាសន្តិភាពនិងស្ថិរភាពនយោបាយ និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

អញ្ចឹងបានជាពូតែងតែសំណូមពរនៅគ្រប់ទីកន្លែង ត្រូវខិតខំរក្សាសន្តិភាព ស្ថិរភាពនយោបាយឱ្យបាន។ រាជរដ្ឋាភិបាលជានិច្ចជាកាលប្រឹង(ប្រែងអនុវត្ត)យុទ្ធសាស្ត្រ ហ៊ុន សែន ឬមនោគមវិជ្ជារបស់ ហ៊ុន សែន ដោយតែង​តែក្តាប់នូវចំណុចស្នូល ២ ដែលមានទំនាក់ទំនងគ្នា ហៅថា ចុងខ្សែ ២នៃចំណង ១។ ម្ខាងត្រូវរក្សាសន្តិភាពនិងស្ថិរភាពនយោបាយឱ្យខាងតែបាន ឯម្ខាងទៀតត្រូវតែរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបាន។ ពីរនេះ ត្រូវដើរទន្ទឹមគ្នា។ ពីដើមដល់ចប់ ហ៊ុន សែន ដឹកនាំក្តាប់យុទ្ធសាស្ត្រ ២នេះ។ ពូគ្រាន់តែរំលឹក ក្រែងលោវាគ្មានពេលរំលឹក។ នៅឆ្នាំ២០០៣ និង ២០០៤ ពេលនោះគណៈរដ្ឋមន្រ្តីបង្កើតអត់បានក្នុងរយៈពេល១ឆ្នាំ ដោយ​សារ​តែគណបក្សប្រជាជនទទួលបាន ៧៣ (អាសនៈ)។ គណបក្ស ២ផ្សេងទៀត មួយ ២៦ មួយ ២៤ អញ្ចឹងដើម្បីតថ្លៃគឺគេប្រឆាំងនឹងរដ្ឋាភិបាល។ សុំបញ្ចេញថ្ងៃនេះឱ្យអស់តែម្តងទៅ។

(១៣) លទ្ធផលពិតនិងលទ្ធផលមិនពិត៖ “ហ៊ុន សែន ជាយករដ្ឋមន្ត្រី តែសន្លឹកឆ្នោតនៅលើដៃសមាជិកសភា”

ពេលនោះ ប្រជុំគ្នាក្រោមព្រះរាជអធិបតីភាពរបស់អតីតព្រះមហាក្សត្រគឺសម្តេចឪ ឯកភាពគ្នាបង្កើតរដ្ឋាភិបាលត្រីភាគី។ វាចេញមក(ជាការបកស្រាយ)ថាលទ្ធផលពិតនិងលទ្ធផលមិនពិត។ វាថាទទួលស្គាល់ហើយ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រី ក៏ប៉ុន្តែសន្លឹកឆ្នោតលើដៃសមាជិកសភា។ បើអញ្ចឹងយើងកំដរលេង ហើយក្តាប់ជាប់នូវយុទ្ធសាស្ត្ររក្សាស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ត្រង់រដ្ឋាភិបាលកើត ឬមិនកើតកុំខ្វល់ពេក ព្រោះរដ្ឋាភិបាលមានច្បាប់អនុញ្ញាតឱ្យចាយថវិកា ១ភាគ១២ ឯចំពោះសមាជិកសភាគឺអត់មានលុយ។ សមា​ជិកសភារបស់គណបក្សប្រជាជន គណបក្សឱ្យខ្ចីក្នុងមួយខែដូចជា ២.០០០ ដុល្លារពេលនោះ។ គណបក្សដទៃ​គឺអត់មានលុយ។ ខាងគណបក្សប្រជាជន ៧៣ នាក់មែន ប៉ុន្តែមានមួយចំនួននៅក្នុងរដ្ឋាភិបាល ស៊ីប្រាក់ខែខាងផ្នែករដ្ឋាភិបាល ឯអ្នកដែលធ្វើសមាជិកសភាសុទ្ធ គណបក្សឱ្យខ្ចីក្នុងម្នាក់ដូចជា ២.០០០ដុល្លារ។ អញ្ចឹងសមាជិកសភាបក្ស ២ផ្សេងទៀតអត់លុយ។

(១៤) ក្រុមប្រឆាំង ធ្លាប់តាមសុំប្រាក់ខែ ក្រោយបង្កើតរដ្ឋាភិបាលហើយ

និយាយប្រាប់កាលនោះថា ពួកនេះអត់បាយច្រាសហើយ។ ដល់ទៅពេលបង្កើតរដ្ឋាភិបាលហើយ និយាយពីងោចៗមកសុំខ្ញុំ។ ខ្ញុំថា អត់ទេណា! ខ្លួនចូលធ្វើការពីម៉ោងណាៗ ត្រូវគិតប្រាក់ខែពីម៉ោងហ្នឹង។ ឱ! សម្តេចអើយសម្តេច! សុំចាប់ផ្តើមពីពេលដែលសភាប្រជុំ។ ចេះសុំដែរ។ កុំថាពួកនេះមិនចេះចាយលុយ។​​ អានេះទារអាក្រក់អាក្រីណាស់។ បើថាធ្វើគណៈកម្មការវិញ និយាយពីទារឡាន។ ឡានចាស់មិនជិះទេ ជិះសុទ្ធតែអាថ្មី រួចហើយ(ដើរនិយាយ)សុទ្ធតែគេហ្នឹងពុករលួយ។ ដល់ទៅអញ្ចឹងទៅ ទាត់ព្រលែងលេងចោល។ មើល ក្រោយបោះឆ្នោត តាមត្រូវត្រូវបង្កើតរដ្ឋាភិបាលយូរបំផុតត្រឹមខែ៩។ ប៉ុន្តែខែ៩ យើងប្រជុំសភា។ ប្រជុំសភាមានតែគណបក្សប្រជាជនចូលរួម ២ទៀតគេអត់ចូល។ អ្ហែងមិនចូលទេហី។ បើរដ្ឋាភិបាលថ្មីចេញមិនរួច រដ្ឋាភិបាលចាស់នៅបន្ត​ ប៉ុន្តែត្រូវក្តាប់ឱ្យជាប់ទី១ ស្ថិរភាពនយោបាយ ទី២ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទប់នូវចំណូលប្រាក់ចំណូលរបស់ប្រជាជន។

(១៥) អតិផរណានឹងវិលមកកម្រិតដូចដើមក្នុងពេលមិនយូរ

ឥឡូវក៏ដូចគ្នាដែរ យើងត្រូវបន្តខិតខំម្ខាងរក្សាសន្តិភាពនិងស្ថិរភាពនយោបាយ ឯម្ខាងទៀតរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ក្មួយៗពិនិត្យមើល ការខិតខំទាំងឡាយដើម្បីកុំឱ្យគ្រាប់បែកសេដ្ឋកិច្ចផ្ទុះ។ គ្រាប់បែកពិតប្រាកដអាចបំផ្លាញចោលភូមិមួយ ឬមនុស្សមួយក្រុមបាត់បង់ជីវិតនិងរបួស ប៉ុន្តែបើគ្រាប់បែកសេដ្ឋកិច្ចវាផ្ទុះវាបំផ្លាញមិនត្រឹមតែជីវិតមនុស្សធម្មតាដែលនៅជិតទេ សូម្បីតែកូនក្នុងផ្ទៃអត់ដឹងអី ក៏វាទទួលរងផលប៉ះពាល់ដែរ​។ បើទំនិញឡើងថ្លៃ ជាពិសេសទំនិញដែលចាំបាច់សម្រាប់តម្រូវការជា អង្ករ ជាអំបិល ជាត្រី សាច់អីផ្សេងៗ បើវាឡើងក៏ឡើងក្នុងកម្រិតណាមួយ។ យើងបានតាមការព្យាករដែលអតិផរណានឹងវិលត្រឡប់មកដូចដើមនៅពេលមិនយូរប៉ុន្មាន។ ឥឡូវយើងនៅរាងខ្ពស់បន្តិច ប៉ុន្តែវាមិនទាន់កន្លងហួសនូវបន្ទាត់ដូចដែលប្រទេសមួយចំនួនជួបប្រទះនោះទេ។ ទោះបីជាប្រទេសជិតខាងយើងនៅក្នុងតំបន់មានអតិផរណាខ្ពស់ ប៉ុន្តែយើងខិតខំដើម្បីរក្សាអតិផរណា(កម្រិតទទួលយកបាន)នៅក្នុងប្រទេសរបស់យើងសំដៅរក្សានូវស្ថិរភាពនៃជីវភាពប្រជាពលរដ្ឋ។

ជំនាន់កូវីដ រាជរដ្ឋាភិបាលបញ្ចេញប្រមាណ ៤០លានដុល្លារ/ខែ ចិញ្ចឹមប្រជាពលរដ្ឋ

រាជរដ្ឋាភិបាលបានបញ្ចេញប្រាក់ក្នុងមួយខែប្រមាណជា ៤០លានដុល្លារ ចិញ្ចឹមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩។ នៅពេលដែលមានការបិទខ្ទប់ មានការព្យួររោងចក្រដោយសារទាក់ទិនជាមួយនឹងរឿងកូវីដ-១៩ ការផ្គត់ផ្គង់វត្ថុធាតុដើមពីក្រៅស្រុកចូលមកមិនគ្រប់ ក្មួយៗជាកម្មករ/ការិនីទទួលបាននូវប្រាក់ ៧០ដុល្លារ ក្នុងមួយខែ។ អត់មានធ្វើអី ក៏ប៉ុន្តែរាជរដ្ឋាភិបាលក៏ត្រូវទទួលខុសត្រូវ ៤០ដុល្លារ ហើយម្ចាស់រោងចក្រទទួលចេញ ៣០ដុល្លារ។ ឥឡូវនេះ រោងចក្រអត់មានបិទទេ ជួលកាលវាមានបិទរោងចក្រនេះ តែវាកើតរោងចក្រនោះ អាកើតវាច្រើនជាង។ អញ្ចឹងចំនួនរោងចក្រពីមួយខែទៅមួយខែចេះតែកើនឡើង ដែលយើងខិតខំសម្រេចគោលដៅដោះស្រាយការងារធ្វើក្នុងមួយឆ្នាំ ៣០ម៉ឺននាក់។

ប្រឹងកសាងហេដ្ឋារចនាសម្ព័ន្ធទាំងទន់ទាំងរឹងដើម្បីទាក់ទាញវិនិយោគ

អញ្ចឹងមានទាំងការទាក់ទាញវិនិយោគក្នុងស្រុក ទាំងវិនិយោគក្រៅស្រុក ឱ្យគេមកវិនិយោគ មិនមែនគ្រាន់តែសំដៅទៅលើបញ្ហាវិស័យកាត់ដេរ ដេរស្បែកជើងទេ វិស័យដទៃទៀតដែលយើងអាចធ្វើទៅបាន ផលិតទំនិញជំនួសឱ្យទំនិញប្រើប្រាស់ក្នុងស្រុកជំនួសឱ្យការនាំចូល និងផលិតទំនិញសម្រាប់ការនាំចេញទៅកាន់ទីផ្សារ។ យើងខិតខំបើកទីផ្សារខាងក្រៅ តាមនយោបាយរក្សា និងពង្រីកទីផ្សារចាស់ និងពង្រីកបន្ថែមទៅលើទីផ្សារថ្មីៗ … ច្បាប់វិនិយោគ៣ ត្រូវបានដាក់ឱ្យប្រើប្រាស់ដែលមានចំណុចទាក់ទាញ។ យើងនៅខាងក្នុងនោះប្រឹងកសាងហេដ្ឋារចនាសម្ព័ន្ធទាំងទន់ទាំងរឹង។ អារឹង ដូចជាផ្លូវ ដូចជាព្រលានយន្តហោះ ដូចជាកំពង់ផែ អគ្គិសនីសម្រាប់ផ្គត់ផ្គង់។ ឯអាទន់ គឺប្រព័ន្ធច្បាប់របស់យើងឱ្យវាងាយស្រួល ឱ្យវាសាមញ្ញ នីតិវិធីរបស់យើងកុំសាំញ៉ាំ បន្ថែមទៅដោយការបណ្តុះបណ្តាលវិជ្ជាជីវៈ។

បណ្ដុះបណ្ដាលវិជ្ជាជីវៈចំពោះប្រជាជនក្រីក្រ ១លាន ៥សែននាក់

ក្មួយៗ អម្បាញ់មិញនេះនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈប៉ុន្មាននាក់ មកធ្វើការនៅទីនេះ (…) សាលានៅកំពង់ស្ពឺ។ ទន្ទឹមនឹងទទួលការបណ្តុះបណ្តាលគឺមកធ្វើការងារតែម្តង។ យើងនឹងបណ្តុះបណ្ដាលប្រជាពលរដ្ឋរបស់យើងក្នុងមួយឆ្នាំ ៣០ម៉ឺននាក់ ដែលក្នុង ៥ឆ្នាំខាងមុននេះ អាណត្តិខាងមុននេះគឺនឹងត្រូវបណ្តុះបណ្តាល ១លាន៥សែននាក់។ តើនេះឬជានយោបាយបំផ្លាញជាតិ ឬក៏ជានយោបាយដោះស្រាយបញ្ហាឱ្យជាតិ? អ្នកព្រុសចេះតែព្រុសទៅ គេហៅថា ឆ្កែចេះតែព្រុសមនុស្សចេះតែដើរ … យើងមិនគួរប្រើពាក្យព្រុស ប៉ុន្តែតិរច្ឆាន បើមិនប្រើពាក្យអញ្ចឹងក៏មិនកើតដែរ។ យើងថា ឯកឧត្តម អើយ! កុំព្រុសក៏វាមិនកើត។ វាជ្រុលហួស សូ ណារ៉ូ ទើបនឹងមកពីអាមេរិក។ (កាល)នៅអាមេរិកលឺគេនិយាយអ្វីខ្លះពីកម្ពុជា? ឥឡូវមកដល់កម្ពុជានិយាយពីកម្ពុជាបន្តិចមើល? ចេញពីប្រជុំ។ ឥឡូវជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ឥឡូវមើលៗខាងក្នុងវាយ៉ាងម៉េច?

មិនជួបទេកម្មករម្ដង ៤-១០នាក់ តែជួបម្ដងរាប់ម៉ឺននាក់

មានអាចង្រៃមួយនោះវាថា លោក ហ៊ុន សែន មិនហ៊ានដើរជួបកម្មករ ក្រែងលោកម្មករ ៤ទៅ១០នាក់ ស្រែកទារ EBA។ អញមិនជួប ១០នាក់ទេ​ អញជួបម្តងជិត ២ម៉ឺននាក់ … ប្រជាជនកម្ពុជាស្គាល់ ហ៊ុន សែន ច្បាស់ណាស់។ អម្បាញ់មិញមានក្មួយម្នាក់ទាញបាតដៃទៅមើល បែបចេះទាយ។ នៅកន្លែងនោះយកបាតដៃទៅមើល។ អត់ទាស់ខុសអីទេ ព្រោះមានក្រយៅខ្លះត្រូវតែជាប់គុក។ មនុស្សមានសំណុំរបស់វា។ អាខ្លះចៀសពីគុកមិនរួចតែម្ដង។ ចេញពីគុកចូលគុក។ អាខ្លះគិតតែពីរត់ចោលគុក ​រត់ទាល់តែងាប់ទាំងខ្លួន។ ហ្នឹងពូជអម្បូរវាតែម្ដង។

(១៦) បន្តអនុវត្តនូវអនុសាសន៍ទាំង១០ តាំងពីឆ្នាំ២០១៧-១៨​ បន្ថែមដោយចំណុចថ្មីៗ ដែលទើបដាក់ចេញ

អ្វីដែលបានពូចង់បានពិតប្រាកដ សូមឱ្យបន្តអនុវត្តនូវអនុសាសន៍ទាំង១០ ដែលយើងបានដោះស្រាយជាមួយគ្នាតាំងពីឆ្នាំ ២០១៧-១៨ រក្សាឱ្យជាប់ បន្ថែមទៅដោយចំណុចថ្មីៗដែលទើបដាក់ចេញ ដូចជាគោលនយោបាយចំពោះស្ត្រីមានផ្ទៃពោះ ដែលឥឡូវពង្រីកវិសាលភាពរបស់វា កន្លងទៅការបង់វិភាគទានសម្រាប់បេឡាជាតិសន្តិសុខសង្គម គឺថៅកែបង់ជំនួស និងពេលឆ្លងទន្លេមានការឧបត្ថម្ភ។ ឥឡូវយើងពង្រីកវិសាលភាពចាប់ពីពេលមានផ្ទៃពោះរហូតដល់កូនមានអាយុ២ឆ្នាំ អនុវត្តជាមួយប្រជាជនក្រីក្រ បូកបន្ថែមជាមួយកម្មករ/ការិនីដែលទទួលបានផលប្រយោជន៍។ ពិតមែនហើយកម្មករ/ការិនីរបស់យើងក៏មានប្រាក់ចំណូលខ្ពស់ជាងខាងក្រៅ ប៉ុន្តែយើងក៏ចាត់ទុកថានេះក៏ជាផ្នែកដែលត្រូវទទួលបាននូវផលប្រយោជន៍ដូចគ្នា។

ចៅស្រី ខន សែនចរណៃ

ថ្ងៃនេះ ប្រហែលអត់មានអ្នកណាកើតកូនទេ។ ថ្ងៃមុនទៅបាវិត បានចៅមួយ។ គេដាក់ឈ្មោះ ខន សែនចរណៃ។ អនុញ្ញាតឱ្យប្រើឈ្មោះ សែន។ ខ្ញុំក្លាយទៅជាជីតារបស់គេហើយ។ ខ្ញុំបានបញ្ជូនប្រាក់ ព្រោះគ្នាធ្វើផ្ទះបានល្អនៅលើដីមួយកន្លែងដែលឪពុកម្ដាយចែកឱ្យ ប៉ុន្តែត្រូវជំពាក់ធនាគារ។ បង់ឱ្យគេនៅខ្វះ ២ម៉ឺន ១ពាន់(ដុល្លារ)។ ខ្ញុំបញ្ជូន៣ម៉ឺនដុល្លារទៅឱ្យ។ ក្រៅពីនោះ ខ្ញុំនឹងចិញ្ចឹមក្មេងនេះរយៈពេល៣ឆ្នាំ។ ប៉ុន្តែ៣ឆ្នាំនេះគ្រាន់តែជាការចាប់ផ្ដើមទេ។ ប្រហែលជាខ្ញុំត្រូវមើលថែទាំក្មេងមួយនេះដែលវាកើតចំថ្ងៃខ្ញុំទៅដល់។

ខំសួរទៅឪពុកទាក់ទងបានតាមទូរស័ព្ទ ហើយទាក់ទងតាមទូរស័ព្ទជាមួយខ្ញុំ។ អត់មានបានដឹងខ្លួនអីទេ? ប្ដីទៅធ្វើការផ្សេងទៅ។ ប្រពន្ធជិះឡានដើម្បីជួប ស្រាប់តែម៉ោង៦ព្រឹក បានកូនមួយ។ ឪពុកអត់ដឹងផង។ ប៉ុន្តែសោកស្ដាយរឿងកំពង់ឆ្នាំង។ ក្មេងវាអត់គ្រប់គីឡូក៏ស្លាប់ទាំង២ទៅ។ ជាអកុសល​។ សង្ឃឹមថា អត់អ្នកណាកើតថ្ងៃនេះទេ។ បើមានអ្នកកើតថ្ងៃហ្នឹងទៀតគឺជួយចិញ្ចឹមទៀត … ព្រោះនេះដូចជាសំណាង ចៃដន្យពេលដែលយើងទៅគ្នាកើត។ ឥឡូវគេដាក់ជីតាឈ្មោះ ខន ឬក៏ឪពុកក៏មិនដឹង ដាក់ សែន ហើយបាន ចរណៃ ព្រោះកូនស្រី។ ម្ដាយឈ្មោះ ម៉ានិច គេដាក់ឱ្យជួនគេ។ កូនទី១ស្លាប់ នេះកូនបន្ទាប់បង្កើតឡើងគាប់ជួនពេលដែលខ្ញុំចុះទៅ គឺដូចជាគាប់ជួនហើយជាសំណាងយើងដែលបានចៅមួយនៅស្វាយរៀង។

(១៧) កំពង់ស្ពឺមានផ្លូវឆ្លងកាត់ច្រើនជាងគេ

អ្វីដែលពូចង់បានទាំងអស់គ្នា និយាយជារួម និងនិយាយដោយឡែក កម្មករ/ការិនីនៅទីនេះត្រូវរួមគ្នារក្សាសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ។ យើងមិនត្រូវអត់ឱនឲ្យទង្វើណាក៏ដោយដែលបំផ្លាញសន្តិភាពរបស់ប្រទេស។ យើងបានឆ្លងកាត់សោកនាដកម្មដោយសារតែសង្គ្រាមនេះ។ វេទនាណាស់លោកព្រះ​។ កាលពីពេលនោះ តើយើងមានដែលធ្លាប់ស្គាល់ទេផ្លូវលេខ៤៤នេះ? យើងបានសិក្សាដើម្បីបង្កើត។ ទីបំផុតកំពង់ស្ពឺក្លាយទៅជាតំបន់ដែលមានផ្លូវធ្វើច្រើនជាងគេ។ ផ្លូវ៥១ក៏កាត់កំពង់ស្ពឺពីខាងកំពង់ឆ្នាំង ពីខាងកណ្ដាល កាត់កំពង់ស្ពឺ … (ផ្លូវ) ៤១ ក៏កាត់កំពង់ស្ពឺ, (ផ្លូវ) ៤៤ យើងចេញទៅឧដុង្គ … ឱរ៉ាល់វាទៅហើយក៏ប៉ុ​ន្តែមានខ្នែងរបស់វាភ្ជាប់ទៅ។ អ្នកដែលមិនចាំបាច់លំបាកធ្វើដំណើរឆ្លងកាត់នូវការកកស្ទះ​ គេអាចធ្វើដំណើរពីម្ដុំវាំងចាស់តាមផ្លូវជាតិលេខ៤៤ មកចេញនៅកំពង់ស្ពឺ វារហ័សជាងក្នុងការកកស្ទះចរាចរណ៍ ហើយប្រើប្រេងតិចជាង។

(១៨) កំពង់ស្ពឺមានសមិទ្ធផលនិងអនុស្សាវរីយ៍ច្រើន

យើងធ្វើតាំងពីជំនាន់ នៅចាំទេ ស្ពានគុណគ្រូ ហើយខ្ញុំក៏មានសមិទ្ធផលមានអនុស្សាវរីយ៍ច្រើនដែរ ភាគច្រើនគឺនៅខាងគងពិសី និងសំរោងទង។ សំរោងទង ម្ដាយខ្ញុំមកធ្វើវត្តនៅហ្នឹង ហើយគាត់ចង់មកស្នាក់ក្នុងវត្តហ្នឹងរហូត ក៏ប៉ុន្តែឪពុកខ្ញុំរៀបចំចេតិយនៅភ្នំពេញឯណោះទៅវិញ។ គ្រោងថាធ្វើបុណ្យឱ្យឪពុក-ម្ដាយ នៅថ្ងៃទី១២នេះ វាចំដល់ខួបលើកទី១០ នៃថ្ងៃមរណភាពរបស់ឪពុក និងខួបលើកទី២៥ មរណភាពម្ដាយ និងខួបទី១០០ឆ្នាំនៃកំណើតរបស់ឪពុក។ ក៏ប៉ុន្តែ ដោយសារតែមីងមានបញ្ហាសុខភាព ក៏ប្រគល់ឱ្យប្អូន​ៗ​ធ្វើទៅ និងកូនៗនាំគ្នាធ្វើទៅ។ ដំបូងប្រុងធ្វើនៅផ្ទះតាខ្មៅ ប៉ុន្តែឥឡូវមានបញ្ហា ក៏យើងផ្អាក តែបុណ្យនៅតែធ្វើសម្រាប់ពួកគាត់។

រោងចក្រជាសហគមន៍សុខសាន្ត

កិច្ចការបន្តដែលពូចង់បាន គឺចង់ឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ ធ្វើម៉េចឱ្យរោងចក្ររបស់យើង ទៅជារោងចក្រដែលមានសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការប្រើប្រាស់គ្រឿងញៀន ឬចែកចាយគ្រឿងញៀន គ្មានបងតូច/ធំ គ្មានជម្លោះ ដែលភាគីទាំងសងខាង ទាំងម្ចាស់រោងចក្រ និងកម្មករត្រូវធ្វើការរួមគ្នា។ ថៅកែរោងចក្រយកចិត្តទុកដាក់សុខទុក្ខរបស់កម្មករ ឯកម្មករមានសុខភាពល្អក៏ប្រឹងប្រែងធ្វើការ នេះជាបំពេញឱ្យគ្នា។ អរគុណម្ចាស់រោងចក្រទាំងអស់ដែលថ្ងៃនេះ អនុញ្ញាតឱ្យកម្មករ/ការិនីបានមកជួបហើយបានសម្រាកពេលល្ងាច។ ចង់ថតរូបជាមួយខ្ញុំតាមរយៈឯកឧត្តមអភិបាលខេត្ត បន្តិចទៀតមកត្រង់នេះតែម្ដងទៅ មិនចាំបាច់ចុះទៅថតខាងក្រោមទេ។ ខ្ញុំថ្លែងសង្កថាចប់ ចាំមកថតរូប។ អញ្ចើញម្ចាស់រោងចក្រមកថតជាមួយខ្ញុំនៅទីនេះទៅ។ កន្លងទៅ យើងអត់បានថតជាមួយម្ចាស់រោងចក្រទេ។ ខ្ញុំអំពាវនាវឱ្យទាំងសងខាង។ បើអត់មានរោងចក្រទេ ម៉ោងនេះពេលនេះ ក្មួយៗនៅជាអ្នកធ្វើស្រែ ធ្វើចំការទេ ឯម្ចាស់រោងចក្រ បើមានតែរោងចក្រអត់កម្មករ អ្នកទាំងអស់គ្នាមិនមែនជាម្ចាស់រោងចក្រទេ គឺ​ជាថៅកែឃ្លាំង។

កែលម្អស្ថានភាពទាក់ទងសិទ្ធិការងារ និងសុខភាពកម្មករកាន់តែប្រសើរ

ត្រូវឃើញអំពីការបំពេញឱ្យគ្នាដែលជាដៃគូមិនអាចខ្វះគ្នាបាន។ បើមានរឿងអីកើតឡើងត្រូវដោះស្រាយឱ្យបានឆាប់រហ័ស។ ជាទូទៅយើងមានការអបអរសាទរ ដោយសារតែក្នុងចំណោមរោងចក្រទូទាំងប្រទេស បានកែលម្អស្ថានភាពដែលទាក់ទងជាមួយនឹងសិទ្ធិការងារ ទាក់ទងនឹងការរក្សាសុខភាពរបស់កម្មករកាន់តែប្រសើរ។ មុននោះកម្មករយើងខ្លះតិចៗដួលសន្លប់។ យើងពិនិត្យមើល វាខ្វះអុកស៊ីសែន បានជាកម្មករដួលសន្លប់។ នៅពេលចាប់ផ្ដើមដំបូង ដោយសាររៀបចំមិនទាន់​។ កម្មករ/ការិនីរបស់យើងចេញក្រៅពេលថ្ងៃត្រង់ ទៅទទួលទានអាហារនៅក្រោមដើមឈើ នៅតាមដងផ្លូវ។ ឥឡូវ ប្រហែលជាភាគច្រើន ស្ទើរតែជាទូទៅមានកន្លែងទទួលអា​ហារ មានកន្លែងគិលានដ្ឋានសម្រាប់ពិនិត្យសុខភាពជាបឋម មានកន្លែងបំបៅកូន។

ស្រ្តីមានផ្ទៃពោះ និងកម្មករពិការ បានចេញមុនម៉ោងយ៉ាងតិច ១៥នាទី, អ្នកមានផ្ទៃពោះឈប់ ៣ ខែ ប្រាក់ខែ ១២០%

កម្មការិនីដែលមានផ្ទៃពោះ បានទទួលការចេញមុនម៉ោងរយៈពេល១៥នាទី។ ឥឡូវបន្ថែមទៅដោយជនពិការទៀត។ ថ្ងៃនេះឮថាមានជនពិការរហូតទៅដល់ជាង ១០០នាក់ ដែលបានមកចូលរួម។ អញ្ចឹងជនពិការទទួលបាននូវផលប្រយោជន៍ពីការចេញ(មុនម៉ោង១៥នាទី)។ បើចេញទន្ទឹមនឹងគ្នា អ្នកដែលអត់មានផ្ទៃពោះ គឺគេសម្រុកទៅ ឯយើងមានផ្ទៃពោះ វានឹងមានផលប៉ះពាល់។ អញ្ចឹងបានជាចរចាជាមួយនឹងពួកថៅកែរោងចក្រ ដើម្បីអនុញ្ញាតឱ្យក្មួយៗមានផ្ទៃពោះ បានចេញមុនម៉ោងរយៈពេលយ៉ាងតិច ១៥នាទី។ ឥឡូវ មានរោងចក្រខ្លះ គេផ្ដល់ឱកាសឱ្យកម្មករដែលមានកូនខ្ចីចេញមុនម៉ោងរហូតទៅដល់ ១ម៉ោង ដើម្បីទៅមើលថែទាំកូន។ ដូច​ដែលឯកឧត្តម អ៊ិត សំហេង បានធ្វើការប្រៀបធៀប មុនពេលដែលយើងជួបគ្នា កម្មករយើងឈប់សម្រាក ៣ខែ ជាមួយនឹងប្រាក់បៀវត្សរ៍ត្រឹមតែ ៥០ភាគរយ។​ កម្មការិនីយើងតាំងពីហ្នឹងមកបានឈប់ ៣ខែដូចគ្នា ប៉ុន្តែប្រាក់បៀវត្សរ៍ ១២០ភាគរយ។ ដូចជាក្មួយមានប្រាក់ខែ ២០០ដុល្លារ ដល់ទៅពេលឆ្លងទន្លេព្រឹប ៣ខែហ្នឹង ប្រាក់ខែឡើង ២៤០ដុល្លារ។ អញ្ចឹង(កម្មករ)យើងចំណេញ ៤០ដុល្លារហ្នឹង យកមកជួយទៅដល់កូន។

នយោបាយគាំពារសង្គមចំពោះស្ដ្រីដើម្បីបន្ថយអត្រាស្លាប់មាតានិងទារក បង្កើនអាហារូបត្ថម្ភ

បន្ថែមទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាល យើងតែងតែដាក់ចេញជាបន្តបន្ទាប់នូវនយោបាយគាំពារសង្គម សំដៅទៅលើគោលដៅងាយរងគ្រោះ ជាពិសេស គឺផ្ដោតការយកចិត្តទុកដាក់ទៅលើស្ដ្រី។ ម្ខាងកាត់បន្ថយអត្រាស្លាប់មាតានិងទារក តែម្ខាងទៀត​ គឺវាជាការបង្កើនអាហារូបត្ថម្ភសម្រាប់ទាំងកូន និងសម្រាប់ទាំងម្ដាយតែម្ដង បានជាយើងត្រូវហ៊ានចំណាយដើមទុន ដើម្បីធ្វើកិច្ចការទាំងអស់នេះ។ វាមិននាំទៅដល់ការដួលរលំនៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលផ្ដើមចេញពីនយោបាយគាំពារសង្គមនេះទេ។ ម្យ៉ាងទៀត … ខ្ញុំសូមអំពាវនាវនៅទីនេះ យកចិត្តទុកដាក់ទៅលើការគ្រប់គ្រងជំងឺអេដស៍ថែមទៀត។ កូវីដ-១៩ នៅកម្ពុជា វាមិនទាន់អស់ទេ ក្មួយគ្រាន់តែបន្តការចាក់វ៉ាក់សាំងដូសជម្រុញដែលត្រូវធ្វើបន្តទៅទៀត។ វាមិនមែនជាមហន្តរាយសុខភាពសាធារណៈដូចពីមុនទេ ប៉ុន្តែអង្គការសុខភាពពិភពលោក បានជម្រុញឱ្យប្រជាជនទទួលវ៉ាក់សាំង ហើយយើងក៏នៅបន្តចាក់វ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ-១៩។

ជំងឺអេដស៍ គ្មានថ្នាំព្យាបាល ត្រូវប្រុងប្រយ័ត្នការពារខ្លួន

កូវីដ-១៩ មិនទាន់អស់។ យើងត្រូវតែការពារកូវីដ-១៩ តាមរយៈការទទួលវ៉ាក់សាំង។ ក៏ប៉ុន្តែ រឿងមួយដែលវាធ្ងន់ជាងកូវីដ-១៩ នោះគឺជំងឺអេដស៍ ដែលមានការកើនឡើង ៣០០ករណី ប្រៀបធៀបជាមួយនឹងឆ្នាំ ២០២១។ ឆ្នាំ២០២២ កន្លងទៅ ឆ្លង ១ ៤០០ ករណី អញ្ចឹងកើនឡើង ៣០០ករណី ហើយសំដៅឆ្ពោះទៅលើអ្នកណា? ទៅរកអ្នកដែលយកភេទដូចគ្នា ជាពិសេស ប្រុសយកប្រុស។ ខ្ញុំចេះតែឆ្ងល់ យកគ្នារបៀបម៉េចទៅ។ គេចេះតែយកបាន មិនដឹងធ្វើម៉េច។ យើងក៏មិនរើសអើង។ ច្បាប់យើងក៏មិនមានការហាមឃាត់ថា មិនឱ្យយកគ្នាទេ ប៉ុន្តែយើងក៏មិនដាក់ច្បាប់ឱ្យរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាដែរ។ យើងក៏មិនរើសអើងទេ ការយកភេទដូចគ្នា ស្រីយកស្រី ប្រុសយកប្រុសនោះ ប៉ុន្តែអ្វីដែលជាកង្វល់ គឺការឆ្លងមេរោគថ្មីៗ ជំងឺអេដស៍ ដែលកើតច្រើនជាមួយអ្នកយកភេទដូចគ្នា ជាពិសេសគឺប្រុសៗ។

ខាងប្រធានអាជ្ញាធរអេដស៍ តើស្រីៗយកគ្នាហ្នឹង ឆ្លងច្រើនដែរឬអត់? អត់សូវឆ្លងទេ។ បើប្រុសច្រើនជាង។ អញ្ចឹងទេ សំណូមពរនៅទីនេះ បញ្ជាក់ប្រាប់ថា ជំងឺអេដស៍មិនទាន់អស់ពីកម្ពុជាទេ ត្រូវតែមានការប្រុងប្រយ័ត្ន ការពារខ្លួន។ សូមកុំមានការរើសអើងចំពោះអ្នកមានជំងឺអេដស៍ បើគ្នាបានជាកើតជំងឺអេដស៍ ការងារដែលធ្លាប់ធ្វើទាំងប៉ុន្មាន ក៏ឱ្យគ្នាធ្វើទៅ ហើយបើសិនជាគ្នាសុំធ្វើការងារ ក៏ឱ្យគ្នាធ្វើការទៅ កុំរើសអើង។ ឯអ្នកដែលយកដៃគូជាមួយគ្នា ក៏ត្រូវមានវិធានការការពារខ្លួន ព្រោះប្រៀបធៀបនឹងកូវីដ-១៩ មានថ្នាំព្យាបាល ប៉ុន្តែជំងឺអេដស៍គ្មានថ្នាំព្យាបាលទេ។ នេះជាការផ្ដាំផ្ញើ ជាការអំពាវនាវ។ បើសង្ស័យថាមានជំងឺអេដស៍ ត្រូវតែធ្វើតេស្ដបន្ទាប់ ដើម្បីទទួលបានសេវាព្យាបាល។​ នេះជាសំណូមពរមិនហួសពេកទេ។ សង្ឃឹមថានៅគ្រប់ទីកន្លែងទាំងអស់នឹងបន្ដការខិតខំទៅលើរឿងនេះ។ គ្មានអ្នកណាទទួលផលប្រយោជន៍ក្រៅពីយើងទេ។ ជំងឺអេដស៍បានថយចុះខ្លាំង ប៉ុន្តែវាបែរជាមកកើននៅក្នុងដំណាក់កាលចុងក្រោយដែលទាមទារឱ្យយើងមានការប្រុងប្រយ័ត្ន។ សូមអំពាវនាវក្មួយៗ មនុស្សទាំងអស់នៅទូទាំងប្រទេស ទៅលើបញ្ហាការការពារសុខភាព ព្រោះរឿងនេះសំខាន់ណាស់។

កំពង់ស្ពឺមេទឹក តែខ្វះទឹក

ដូចក្មួយៗថា កាលជួប ៥ឆ្នាំមុន ក៏ឃើញពូប៉ុណ្ណឹង ឥឡូវ ៥ឆ្នាំក្រោយក៏នៅប៉ុណ្ណឹង។​ ថ្ងៃនេះ ក្មួយៗបានធ្វើដំណើរមកទាំងភ្លៀងមកជួបពូ។ ទោះបីភ្លៀងខ្លាំង ក៏ពូត្រូវតែមកដែរ។ ប៉ុន្តែចំឡែក ២ថ្ងៃនេះ ភ្លៀងញឹកមែនទែន ហើយខ្ញុំក៏សប្បាយ ឱ្យតែភ្លៀងមក។ តែកុំខ្លាំងពេកនៅកំពង់ស្ពឺ ព្រោះជំនន់ព្រែកត្នោតចេញពីកំពង់ស្ពឺ។ ពីមុននេះតែឆ្ងល់ ហេតុអ្វីបានជាកំពង់ស្ពឺខ្វះទឹក បើកំពង់ស្ពឺជាមេទឹកទៅហើយ។ អញ្ចឹងបានជាយើងបង្កើតនូវការវិនិយោគកន្លែងស្ទឹងស្វាស្លាប់។ យើងបង្កើតការវិនិយោគប្រព័ន្ធប្រឡាយ ហើយយើងតភ្ជាប់ពីរលាំងជ្រៃជើង រលាំងជ្រៃត្បូង កាត់ស្រុកអង្គស្នួល ម្ដុំយើងតភ្ជាប់គ្នាចុះទៅ ហើយតភ្ជាប់គ្នាធ្លាក់ទៅដល់រលាំងកែនឯណោះ ទៅធ្វើកន្លែងបុណ្យអុំទូក ទៅអុំទូកនៅម្លេច។ យឹម ស៊ីណន អ្នករលាំងកែន តែមិនស្រួល អត់ស្គាល់ម្លេចនៅក្រោយហ្នឹងទេ។ ឆ្នាំ២០០៣ ទៅអុំទូកនៅហ្នឹង។ សួរ អាណន មើល? អាណន ពេលហ្នឹងធ្វើជាអ្នកនិយាយវិទ្យុតាព្រហ្ម។ អាណន ទិតៀនខ្ញុំមិនតិចទេ។ ឥឡូវ អាណន ទៅជារដ្ឋមន្រ្តី​​ប្រតិភូអមនាយករដ្ឋមន្រ្តី។ កាលពេលហ្នឹង អាណនទិតៀនខ្ញុំមិនតិចទេរឿងអុំទូក នៅម្លេច រលាំងកែន។

ជីកប្រឡាយដោយអង្ករពលកម្ម

អូសទឹកទម្លាក់ពីហ្នឹងទៅតែម្ដងដើម្បីតភ្ជាប់។ ឯមួយខ្សែទៀត ធ្លាក់ទៅដង្កោ។ លេងអ្ហែងថ្លើមធំតែម្ដង។ អត់មានអេស្កាវាទ័រដូចឥឡូវទេ។ អង្ករពលកម្ម។ ឥណ្ឌាឱ្យ ២ម៉ឺនតោនមក យកមកចែក ហើយមកកាប់ដីជាមួយនឹងប្រជាពលរដ្ឋ។ កាលហ្នឹង មួយម៉ែត្រគូប (ដូរអង្ករ)៤គីឡូក្រាម​។ កាប់ដីជាមួយប្រជាពល​រដ្ឋ។ ប្រជាពលរដ្ឋថា “សម្ដេច! ឱ្យតែអង្ករបានម្ហូបឯណាស៊ី?”។ អញ្ចឹងបានជាបង្កើត មួយម៉ែត្រគូបអង្ករ ៤គីឡូ និងត្រីខ ១កំប៉ុង បូកនឹងអំបិល បានជាមានគោលនយោបាយអញ្ចឹង។ ឥឡូវគេលែងប្រើហើយ។ ស្អីក៏គ្រឿងយន្ត។ នៅការភ្ជួររាស់សព្វថ្ងៃនេះ ភ្ជួររាស់ដោយគោក្របីអត់ដល់ ១ភាគរយទេ។ ក្រៅពីនោះ ភ្ជួររាស់ដោយគ្រឿង​ចក្រទាំងអស់។ អញ្ចឹងក្មួយៗកម្មករ/ការិនីនេះ យកលុយទៅសម្រាប់ជួលត្រាក់ទ័រ ជួលគោយន្តគេភ្ជួរ។បើរោងចក្រត្រូវបិទ អ្នកដែលស្លាប់មុនគេ អ្នកដែលអត់មុនគេ គឺកម្មករ។ ពួកថៅកែគាត់ខាតហើយ ក៏ប៉ុន្តែគាត់នៅមានទ្រព្យសម្បត្តិ​ ផ្ទះសម្បែងគាត់ក្នុងឬក្រៅប្រទេស។ ក៏ប៉ុន្តែ យើងមួយខែ ២០០ដុល្លារយ៉ាងហោច ត្រូវបាត់បង់ អញ្ចឹងត្រូវហ៊ានចង្អុលមុខអ្នកណាក៏ដោយ ដែលបំផ្លាញឆ្នាំងបាយកម្មករ។ អានេះវាអសិរពិសលើសអ្វីទាំងអស់។

(១៩) មេធំៗ មួយចំនួននៃបក្សប្រឆាំងធ្វើការអោយគណបក្សប្រជាជន(!)

ថាក់ស៊ីន និង យីងឡាក់ ត្រូវគេធ្វើរដ្ឋប្រហារទម្លាក់ ប៉ុន្តែ ថាក់ស៊ីន និង យីងឡាក់ នៅប្រទេសថៃមិនដែលអំពាវនាវឲ្យបរទេសកាត់ជំនួយ ឈប់ទិញទំនិញពីថៃ ឈប់វិនិយោគនៅថៃទេ។ ចង្រៃស្រុកយើងនេះ វាអត់គិតដល់កម្មករឯណា។ ពេលដែលមានបញ្ហា តើ ហ៊ុន សែន អត់បាយទេ? នាយករដ្ឋមន្រ្តីមិនងាយអត់បាយទេ តែអ្នកដែលគ្មានប្រាក់ចំណូលគឺកម្មករនោះឯង។ ក្នុងចំណោមកម្មករ អាចមានមនុស្សមួយចំនួនបោះឆ្នោតឲ្យអាចង្រៃហ្នឹងទៀត។ ហេតុអីបានវាមិនគិត? នេះនយោបាយគិតខ្លី។ អញ្ចឹងបានធ្វើទៅវាចេះតែងាប់ទៅៗ ហើយដើររករឿងគេទៀត។ អានេះផ្ទៃក្នុងអានោះផ្ទៃក្នុង។ ម្សិលមិញ មានម្នាក់​នោះចេញមកថាផ្ទៃក្នុងមែន ខ្ញុំធ្វើការឲ្យគណបក្សប្រជាជនយូរហើយ។ ក្នុងនោះក៏មានមេធំៗមួយចំនួនធ្វើការឲ្យលោក ហ៊ុន សែន ដែរ។ ចង្អុលមករកមនុស្សខ្លះទៀត។ ហ្នឹងជារឿងពិត។ (ហេតុនេះ)បានជាលោកឯងនិយាយអីក៏ដឹងដល់ខ្ញុំភ្លាម។ ប្រហែលជាឥឡូវនេះ សារពីអាមេរិក ពីបារាំង ពីកាណាដា នៅក្នុងហោប៉ៅរបស់ ហ៊ុន សែន​។

ភ្ជាប់ Telegram នាយករដ្ឋមន្រ្តី ទទួលដំណឹងលឿន

អរគុណហើយ ដែលឥឡូវចេះដំឡើង VIP សម្រាប់ខ្ញុំ។ ខ្ញុំអត់ internet ដូចអត់បាយអញ្ចឹង។ មកជុំគ្នារបៀបនេះ សេវាទូរស័ព្ទណាក៏មិនដើរដែរ ព្រោះវាលើសចំណុះ។ ជិត ២ម៉ឺននាក់ សរុបទៅ ឥឡូវថាសេវា Cellcard ប៉ុន្មានភាគរយ Metfone ប៉ុន្មានភាគរយ Smart ប៉ុន្មានភាគរយ Seatel ប៉ុន្មានភាគរយ អញ្ចឹងវាស្រូបម្នាក់បន្តិចៗទៅ វិលខ្ញាល់ទាំងអស់។ ខ្ញុំមានផ្កាយរណបដល់ទៅមួយគូ បាញ់បញ្ចូលគ្នា តែដល់ពេលកាលណាតែមេឃមានពពកខ្លាំងវាទៅមិនរួចដែរ។ សូមបន្តបង្កើតបង្គោល internet ឲ្យខ្ញុំ ដើម្បីខ្ញុំងាយស្រួលមើលដែរ។ ប៉ុន្តែមិនឲ្យដឹង password ទេ តែមិនស្រួល(ប្រើអស់)។ ឥឡូវ Telegram របស់ខ្ញុំកំពុងបន្តផ្ទាល់ដែរ។ កាលណាតែភ្ជាប់ជាមួយ Telegram របស់ខ្ញុំ គឺថាកំពុងផ្សាយបន្តផ្ទាល់ ដូច្នេះស្រួលមើលជាង Facebook។ ភ្ជាប់ដូចជា ៨៤ម៉ឺននាក់ហើយ។ ក្មួយៗសូមភ្ជាប់ Telegram។ ហ្នឹងស្រួល យើងទៅតាមឡានតាមអី យើងបើកស្ដាប់។ ដាក់វាចោលទៅពេលយើងមាន internet។ មានកុនទៀត។ តែកាលណាគេបញ្ចាំងតាមទូរទស្សន៍បាយ័នរួច គឺពូរុញ​កុនហ្នឹងចូលក្នុងហ្នឹងហ្មង។ ព័ត៌មានសំខាន់ៗពូបញ្ជូនតាមហ្នឹងលឿន។ អ្នកប្រឆាំងក៏វាភ្ជាប់ដែរ ព្រោះវាចង់ដឹង ហ៊ុន សែន និយាយពីអី? មើលទៅអញមានហាមឃាត់អី។ តែកុំលួចមើលកុនអញ បើចិត្តសឿងកុំមើលកុនអញ។ អញថតរឿងរបស់អញសោះ អ្ហែងចេះមកឈឺក្បាលអី? អាខ្មៅថាឲ្យតែសងលុយគេរួចហើយ សឹកហើយ។ មិនបាច់សឹកទេអាខ្មៅអើយ ជំពាក់គេមួយជីវិតហ្នឹងទៅ។

គ្រាន់តែ សាន សុជា សុំជួប ហ៊ុន សែន ក៏វាហាមគេដែរ

អាមួយនោះខូចមហាខូច ឪខូច ម៉ែខូច ហើយទៅគ្របស្បង់ចីពរនឹងគេដែរ។ គ្រាន់តែលោកក្មួយ សាន សុជា មកជួប ហ៊ុន សែន ទៅវាយ សាន សុជា។ ឥឡូវ សាន សុជា បកត្រឡប់ទៅវិញ។ គ្រាន់តែគេមកជួប ហ៊ុន សែន ក៏វាហាមគេដែរ។ សិទ្ធិរបស់គេសោះ។ វាជារឿងចង្រៃអីអញ្ចឹង? អញ្ចឹងបានពួកវាធ្វើទៅកាន់តែឯកោទៅៗ។ ខ្ញុំសូមជម្រាបថា ​ក្រុមជ្រុលនិយមនេះ ខ្ញុំមិនអត់ឱនសូម្បីតែបន្តិច។ ធ្វើអ្ហែងទាល់តែរលំរលាយដូចអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហមអញ្ចឹង។ តែខ្ញុំមិនសម្លាប់មនុស្សទេ សម្លាប់នយោបាយជ្រុលនិយមតែម្ដង។ ​វាជ្រុលហួសហេតុពេល។ ឥឡូវអ្នកណាក៏ដោយ តែមាននិន្នាការចងសម្ព័ន្ធភាពជាមួយពួកជ្រុលនិយមនេះ គឺថាមិនទទួលបានការរាប់រកឬអត់ឱនពី​ ហ៊ុន សែន ទេ។ កុំមកសុំឲ្យ ហ៊ុន សែន លើកលែងទោសអី លើកលែងការចោទប្រកាន់ គឺអត់ទេ។ តែខុសច្បាប់ ដាក់យកតែម្ដង។

អំណោយជូនអង្គពិធី

ថ្ងៃនេះ ពូបាននាំមកសម្រាប់ក្មួយៗ ១៩ ០៨៥ នាក់ ក្នុងម្នាក់ៗគឺ … សុំផ្ដាំទៅពិធីករ/ការិនី អ្នកចម្រៀង ឲ្យតែឡើងច្រៀង តែគេឲ្យភ្លក់ហើយ ភេសជ្ជៈគ្រប់ហើយ … គ្រាន់តែចិបៗបន្តិចបានហើយ តែមិនស្រួលទឹកនោមផ្អែមទាំងអស់ … ម្នាក់ ២ម៉ឺនរៀលទេ យកទៅដាក់កាតទូរស័ព្ទទៅ។ ក្មួយៗមកជួបពូនេះមិនមែនសំដៅមករកថវិកាពូទេ ប្រាក់ខែក្មួយៗមួយខែ ៨០ម៉ឺន ឬមួយលានឯណោះ។ ២ម៉ឺននេះគ្រាន់តែជាចំណងដៃដាក់កាតទូរស័ព្ទទៅចុះ ក្នុងពេលឱកាសបានមកជួបពូនោះ។ សម្រាប់កម្មការិនីដែលមានផ្ទៃពោះ ៥៩៣ នាក់ ក្នុងម្នាក់ៗជូនថវិកា ២០០ដុល្លារ សម្រាប់ឆ្លងទន្លេ។ គ្រូពេទ្យប្រចាំការអង្គពិធី ៣លានរៀល និងក្រុមតន្រ្តីសម័យ ៥ លានរៀល។ ឯសម្រាប់ក្មួយៗជាកម្មការិនីមានផ្ទៃពោះ សូមថែទាំ ពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់។ ជូនពរឲ្យក្មួយមានសុវត្ថិភាពពេលឆ្លងទន្លេ ហើយបានកូនមកប្រកបដោយភាពវៃឆ្លាត ទៅជាកូនល្អ ធនធានមនុស្សពូកែសម្រាប់ពេលក្រោយ។

ជំនឿខ្មែរ ចាំជាតិ

ពេលនោះ បើពូចាប់ជាតិមកវិញបានក្លាយជាអ្នកកំពង់ស្ពឺក៏ល្អដែរ ប៉ុន្តែរង់ចាំ ៣០ឆ្នាំទៀតយ៉ាងតិច បានចាប់ជាតិព្រោះមិនទាន់ងាប់ផង។ ពេលហ្នឹង តែមិនស្រួលមកធ្វើកម្មករនឹងគេ។ ស្រាប់តែនាយករដ្ឋមន្រ្តីថ្មីមកនិ​យាយ ឯងមកអង្គុយស្ដាប់គេទៅ ហើយដូចចាំជាតិ។ ពីមុនអញដូចធ្លាប់មកឈរហ្នឹង។ ហ្នឹងជំនឿចាំជាតិ។ រឿងចាំជាតិហ្នឹងមែន។ ម្ដាយរបស់ពូ មកកើតជាចៅស្រីច្បងរបស់ពូតែម្ដង។ ចាំទាំងអស់ ហើយមកទាំងអស់ តាំងពីទទួលទានស្អីៗ។ ព្រះករុណានិងហ្លួងម៉ែ (ពេលទ្រង់ប្រទានអាហារ)យកចៅទៅជាមួយ ដាក់ម្ហូបបារាំងអីអត់ហូប ដល់ក្រោយមក ព្រះករុណា និងហ្លួងម៉ែ ប្រទានមួយពេលទៀតយកចៅទៅជាមួយ ម្ដងនេះហ្លួងម៉ែដាក់ត្រសក់ត្រាំស្អីៗ ស្រាប់ស៊ីអស់ទៅ។ វាទៅអញ្ចឹង។ ក្រោយមកយើងរកវិធីឲ្យចៅភ្លេច។ រឿងនេះវាជាជំនឿ​។ មិនបន្តទេ ក្តៅនោះវាក្ដៅហើយ។ មិញពេលមកដល់មេឃស្រទុំ។ ឥឡូវចាប់ផ្ដើមក្ដៅហើយ។ អរគុណ​ណាស់ ពីផ្ទះមកតឹងពោះ ដល់ក្មួយៗ អោបបន្តិច បានធូរខ្សែក្រវាត់។

ល្ងាចនេះចង់សាកបន្តិច តែខ្លាចភ្លៀងទៀត។ ថ្ងៃមុនមកពីស្វាយរៀង ប្រុចធ្លាក់ទៅតារាងនោះ។ វាយបានតែមួយដំបង ភ្លៀងមកតែម្ដង អង្គុយលើឡានក្នុងតារាង ៤០នាទីប្លាយ​ បានរាំង។ ចេញទៅវាយទាំងទឹកភ្លៀង។ ល្ងាចនេះចង់សាកក្បែរផ្ទះ បើតែភ្លៀងដឹងតែអត់ហើយដើម្បីមានសុខភាពល្អ។ ប៉ុណ្ណឹងទៅចុះ អរគុណអ្នកដែលមកចូលរួម ហើយតាមរយៈក្មួយៗផ្ដាំផ្ញើសួរសុខទុក្ខឪពុកម្ដាយ ជីដូនជីតា ផ្ដាំអរគុណគាត់ដែលបានរួមដំណើរជាមួយពូ។ ហើយសង្ឃឹមថា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺនាំគ្នាទៅបោះឆ្នោត ក្នុងនោះ ច្បាស់ណាស់ថា គណបក្សប្រជាជនគឺជម្រើសដ៏ល្អមួយសម្រាប់ប្រទេស ដែលធានាដល់សន្តិភាព និងការអភិវឌ្ឍ។ ហើយជូនពរអ្នកចូលរួមទាំងអស់សូមជួបតែពុទ្ធពរ និងពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

**********

Selected Comments Samdech Techo Hun Sen,
Conversation with factory workers in Chbar Morn City, Kampong Speu Province
[Unofficial Translation]


(1) Meet workers to know about their conditions and to formulate policies

[…] On the 30th (I will go) to Pursat. When the time for election campaign comes, we will take a break. After the election on the 23rd (July), on 27th (July), I will resume meeting with workers 10 more times/places. This is not a meeting to ask for votes, but to know (the workers’ condition) to formulate policies and solve problems. The Royal Government has to provide this service to the people. It is part of monitoring progress and implementing recommendations with new discoveries so that we can address issues that are major challenges for people and development needs […]

(2) Kampong Speu is the second province with many factories and needs workers

If we talk about Kampong Speu, we might still remember that this province was poor in the past, but who would have thought that Kampong Speu would become the second province with more factories after Phnom Penh. How many people, 20 years ago, could have (thought so) because (Kompong Speu used to) be a fighting and poor area. Now, according to (the Minister of Labor and Vocational Training,) HE Ith Sam Heng, this place is in need of workers. There is a shortage of about 5,000 workers as there are numerous newly opened factories […]

(3) Kampong Speu has underground rocks that can produce cement

Kampong Speu not only has garment and textile factories, and footwear, but also other agricultural processing industries, including cassava and sugar. In the future, Kampong Speu will have a heavy industry that will produce about 2 million tons of cement per year. Kampong Speu will become a province that contributes to the supply of construction materials throughout the country as it has already been granted investment permits. It is not taking (rocks) from the mountains, but rocks underground that can use to produce cement […] this is where we will have heavy industry […]

(4) Kampong Speu and the southwest have investment potentials

Kampong Speu is a province with a lot of potentials. If you look at what I have said before, I wanted to connect the first economic pole and the second economic pole through National Road 4 to turn it into a factory and agro-industrial zone. One can see that Hun Sen’s vision is not a quick and dirty one but something he has from a long time ago. We have been implementing the connection between factories from Phnom Penh to Ang Snoul in Kandal province and to Kampong Speu, Chbar Morn and from Chbar Morn to Sihanoukville in some places and at some points, there are special economic zones. We see potentials. Separately, Kampong Speu, but in general, our southwest, including Kampong Speu, Takeo, Kampot, Kep and Sihanoukville, have the potential to attract investment to build factories and SEZs […]

(5) Japan helps deepen the port of Sihanoukville to accommodate large ships

With continued efforts to strengthen the water transport capacity and the seep seaport of Sihanoukville, which I strongly urge, Japan has responded by making the depth of water in the port of Sihanoukville accessible to large ships […] we use loan from Japan, and Japan help restore the water depth, allowing large ships to come in and out without having to transfer goods in Singapore, Vietnam or other countries. That is the government’s effort to attract more investment […]

(6) investments in the southwest link Sihanoukville and Phnom Penh together

The Royal Government has made efforts to strengthen the necessary infrastructure to serve investment. Investment is not limited to Phnom Penh. I dare to say that this southwest area, including Kampong Speu, still has great potential in attracting investment. Why? The transport infrastructure is good, there is enough electricity supply, and easy to transport goods to the coast. It is close. In this regard, investments in the southwest is going to link the economic pole in Sihanoukville to an economic pole in Phnom Penh – they are not very far apart […]

(7) Over all income of Kampong Speu US$ 481 million/year, workers’ income of Kampong Speu US$ 385 million/year

(Kampong Speu) would not have the revenue of US$ 481 million per year (should we not have these factories here). US$ 480 million is not a small amount. The income of workers in Kampong Speu province in all sectors is up to USD 385 million. In a month, therefore, there are more than US$ 40 million going into Kampong Speu province […] the vision that we have set out on the orientation of factory deployment in the provinces is being achieved. I am proud to be the leader of the country free from external orders. This is our ideological vision. It is our thinking to provide people, not just in Phnom Penh, with jobs and same development […]

(8) 100% of villages in Kampong Speu have electricity

Villages in Kampong Speu province are already 100% having access to electricity. Before that, Kampong Speu lighted torch and kerosene lamps. Now both the torch and kerosene lamps are gone. Although some have just built new villages with a few houses beyond the reach of the power transmission line, they still have access to solar lighting. They use either sunlight or a battery […]

(9) Kampong Speu ended war in February 1996, Keo Pong win-win policy operator

Kampong Speu province just ended the war in February 1996, when we integrated Keo Pong’s division 18 […] we set February 11 for Keo Pong to start. After division 18 came out to the government, Samdech Pichey Sena Tia Banh went to welcome them. In March, I went to Oral (to see them). I already said it that some raised a question with me “what if Keo Pong does return. Keo Pong refused to follow the policy, what to do?” At that time, I replied that ‘there is not going to be neither a gain nor a loss.” If Keo Pong returned to the Khmer Rouge, the Khmer Rouge forces remained the same, and if we were to keep Keo Pong, the Khmer Rouge would lose only one person. However, if Keo Pong carried out our policy, we would have gained the entire Oral region […]

(10) Point out the bad people who ask foreigners to punish, to buy no goods and to make no investments in Cambodia

Now the question arises, if the factory were to close immediately, who would lose the benefit first? Those who are working in this factory are the first to lose. You have in this regard to dare to point finger at bad guys who always asked foreigners to punish Cambodia, do not buy goods from Cambodia, and do not invest in Cambodia. We must dare to point out who come to propagandize or we may just say who destroy your rice pot […] we must get rid of this extremist politics. It is not easy for them to do what they wanted, but we must not let such people and/or such political party to be able to stand in Cambodia […]

(11) Hun Sen’s ideology has two core points – maintain peace and political stability and maintain macroeconomic stability

That is why I always urge Cambodians everywhere to strive for peace and political stability. The Royal Government is always striving (to implement) Hun Sen’s strategy or Hun Sen’s ideology, always grasping the two core points that are related to each other, or we called the end of the two lines to a knot. One side we must maintain peace and political stability, while the other side must maintain macroeconomic stability. The two must go hand in hand. From beginning to end, Hun Sen led these two strategies […] in 2003 and 2004, after the election, the cabinet was not formed within a year due to (lacking the two third majority) as the CPP won 73 seats, while the two other two parties won 26 and 24 respectively. In order to bargain for more, they acted against the government […]

(12) Inflation will return to normal soon

We must continue to strive for peace and political stability on the one hand and macroeconomic stability on the other. You may see that we are making every effort to prevent the economic bombs from exploding. A real bomb can destroy a village or killing and injuring people, but if an economic bomb explodes, it will destroy not only the lives of ordinary people nearby, but also the children in their mothers’ wombs. If the price of goods goes up, especially the goods that are in demand, such as rice, salt, fish, meat, etc., (it would cause tremendous problems). We have predicted that inflation will return to normal soon. As of now, inflation is a little high, but it is not beyond the acceptable line as some countries are experiencing […] we strive to maintain inflation (at acceptable levels) in our country in order to maintain the stability of people’s lives […]

(13) Kampong Speu has the most transit routes and many memories All I wanted, in general and in particular, is for the workers to work together to keep the peace to ensure the development. We must not tolerate any action that destroys the peace of the country. We went through tragedy because of the war. At that time, did we ever know if there was going to this NR 44? We studied and finally built it. Eventually, Kampong Speu became the area with the most transit roads […] we have been doing this since when we build the Kun Krou Bridge (the bridge in gratitude of teachers) […] I also have so many achievements and memories, mostly in Kong Pisey and Samrong Tong districts, where my mother came to build a pagoda there. She wanted to stay in that pagoda forever, but my father set up a stupa for her in Phnom Penh […]./.

អត្ថបទទាក់ទង