Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតអនុស្សាវរីយ៍ជាមួយមេដឹកនាំអាស៊ាន ៤នាក់ ថតដោយលោក លី សៀវឡុង អតីតនាយករដ្ឋមន្ត្រីសង្ហបុរី កាលពីឆ្នាំ១០ឆ្នាំមុន និងពោលថា «ពេលនោះមេដឹកនាំអាស៊ានពិត ជាមានការស្រឡាញ់ រាប់អានគ្នាខ្លាំងណាស់»

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 1014
សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតអនុស្សាវរីយ៍ជាមួយមេដឹកនាំអាស៊ាន ៤នាក់ ថតដោយលោក លី សៀវឡុង អតីតនាយករដ្ឋមន្ត្រីសង្ហបុរី កាលពីឆ្នាំ១០ឆ្នាំមុន និងពោលថា «ពេលនោះមេដឹកនាំអាស៊ានពិត ជាមានការស្រឡាញ់ រាប់អានគ្នាខ្លាំងណាស់» សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតអនុស្សាវរីយ៍ជាមួយមេដឹកនាំអាស៊ាន ៤នាក់ ថតដោយលោក លី សៀវឡុង អតីតនាយករដ្ឋមន្ត្រីសង្ហបុរី កាលពីឆ្នាំ១០ឆ្នាំមុន និងពោលថា «ពេលនោះមេដឹកនាំអាស៊ានពិត ជាមានការស្រឡាញ់ រាប់អានគ្នាខ្លាំងណាស់»
(ភ្នំពេញ)៖​ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបថតអនុស្សាវរីយ៍ជាមួយមេដឹកនាំអាស៊ាន ៤នាក់ ដែលរូបថតនោះ ថតដោយលោក លី សៀវឡុង អតីតនាយករដ្ឋមន្ត្រីសង្ហបុរី កាលពីឆ្នាំ១០ឆ្នាំមុន នៃកិច្ចប្រជុំអាស៊ាន-អាមេរិក។
ជាមួយពាក្យពេចន៍នឹករលឹកដល់ថ្នាក់ដឹកនាំទាំង៣រូបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានពោលពាក្យថា «ពេលនោះមេដឹកនាំអាស៊ានពិត ជាមានការស្រឡាញ់ រាប់អានគ្នាខ្លាំងណាស់»។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថត អមដោយខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ខ្ញុំទទួលបានរូបថតមួយសន្លឹក ដែលឯកឧត្តម លី សៀវឡុង អតីតនាយករដ្ឋមន្ត្រីសង្ហបុរី បង្ហោះរំលឹកខួប ១០ឆ្នាំនៃការប្រជុំអាស៊ាន-អាមេរិក (17.2.2016.17.2.2026) ដែលអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ធ្វើជាម្ចាស់ផ្ទះ។ ខ្ញុំនៅចាំបានថាពេលនោះឯកឧត្តម លី សៀវឡុង ជាអ្នកថតនិងបង្ហោះលើគណនី Facebook របស់គាត់។
និយាយតាមត្រង់ ពេលនោះមេដឹកនាំអាស៊ានពិតជាមានការស្រឡាញ់ រាប់អានគ្នាខ្លាំងណាស់។ ក្នុងចំណោមនាយករដ្ឋមន្ត្រីទាំង៤នាក់
នេះខ្ញុំមានអាយុតិចជាងគេ និងឯកឧត្តម ថោង លន់ (ឡាវ) អាយុច្រើនជាងគេ។ សូមផ្តាំសួរសុខទុក្ខថ្នាក់ដឹកនាំទាំង ៣រូប និងសូមអរគុណឯកឧត្តម លី សៀវឡុង ដែលបានចែករំលែករូបថតនេះដល់ពួកយើង»៕

អត្ថបទទាក់ទង