Grand News Asia Close

សូមទស្សនាវីដេអូ៖ សមិទ្ធផលនិងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការការពារជីវភាពរបស់ប្រជាពលរដ្ឋក្នុងអំឡុងសង្គ្រាមឈ្លានពាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ទំព័រវីដេអូ បទយកការណ៍ 1012

លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ចេញវីដេអូ មានរយៈពេល១១នាទី និង២៥វិនាទី មានចំណងជើងថា៖ សមិទ្ធផលនិងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការការពារជីវភាពរបស់ប្រជាពលរដ្ឋក្នុងអំឡុងសង្គ្រាមឈ្លានពាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។

ក្នុងអំឡុងពេលដែលប្រទេសជាតិប្រឈមនឹងសកម្មភាពឈ្លានពានប្រដាប់អាវុធពីសំណាក់យោធាថៃ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការយ៉ាងទូលំទូលាយ មុតស្រួច និងជាក់ស្តែង ដើម្បីការពារស្ថិរភាពជីវភាព មុខរបរ សុខមាលភាព និងអត្ថប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងជនភៀសសឹកនៅទូទាំងប្រទេស។ វិធានការទាំងអស់ដែលត្រូវបានដាក់ចេញនិងអនុវត្តយ៉ាងឆាប់រហ័សនិង ទាន់ពេលវេលា បានបង្ហាញពីស្មារតីនៃការយកចិត្តទុកដាក់លើជីវភាពនិងសុខមាលភាពរបស់ប្រជាពលរដ្ឋជាអាទិភាពខ្ពស់បំផុត និងក៏ជាភស្តុតាងដ៏ច្បាស់លាស់នៃការគោរពសិទ្ធិមនុស្សនិងការគាំទ្រសន្តិភាព ដ៏ពិតប្រាកដ។
រាជរដ្ឋាភិបានបានដាក់ចេញនូវវិធានការ៥ចំណុច៖

– វិធានការគ្រប់គ្រងស្ថិរភាពថ្លៃទំនិញ
– វិធានការធានាប្រភពនាំចូលជំនួស និងការជំរុញលើកកម្ពស់ផលិតកម្មក្នុងស្រុក
– វិធានការដោះស្រាយផលប៉ះពាល់ និងគាំទ្រកសិករ
– សន្និធិស្បៀង និងជំនួយសង្គម
– វិធានការពិពិធកម្មទីផ្សារនាំចេញ
នេះគឺជាភស្តុតាងដ៏ជាក់ច្បាស់ដែលបង្ហាញថា «ក្រោមការដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងឧបសគ្គ និងក៏មាន សមត្ថភាពអាចផ្លាស់ប្តូរវិបត្តិទៅជាឱកាសសម្រាប់ការអភិវឌ្ឍប្រទេសផងដែរ»។
សារដ៏ច្បាស់លាស់ទៅកាន់ប្រជាពលរដ្ឋគ្រប់ៗរូបគឺ «អនាគតរបស់ប្រទេសជាតិ នៅតែពោរពេញទៅ ដោយក្តីសង្ឃឹម ក្រោមការដឹកនាំប្រកបដោយភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់របស់ រាជរដ្ឋាភិបាល»។

សូមទស្សនាវីដេអូទាំងស្រុង៖

អត្ថបទទាក់ទង