ក្រសួងការបរទេស បង្ហាញលទ្ធផលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានបង្ហាញលទ្ធផលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន។
ហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានបានជម្រាបជូនកិច្ចប្រជុំអំពីអាទិភាព និងសមិទ្ធផលគ្រោងទុក សំខាន់ៗរបស់ខ្លួនក្នុងឆ្នាំ២០២៦ ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា»។ ប្រទេសសមាជិក អាស៊ានទាំងអស់បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការរួមគ្នា ដើម្បីសម្រេចឱ្យបាននូវអាទិភាព យុទ្ធសាស្ត្រសំខាន់ៗចំនួនបី រួមមាន៖ គ្រឹះសន្តិភាព និងសន្តិសុខ ច្រកនៃវិបុលភាព និងការពង្រឹងអំណាច ដល់ប្រជាជន។
កិច្ចប្រជុំក៏បានសង្កត់ធ្ងន់ផងដែរលើសារៈសំខាន់នៃការកសាងអាស៊ានមួយដែលប្រកប ដោយភាពធន់ នវានុវត្តន៍ ស្វាហាប់ និងផ្តោតលើប្រជាជន ស្របតាមគោលដៅអាស៊ាន២០៤៥៖ អនាគត រួមរបស់យើង ព្រមទាំងបានគូសបញ្ជាក់ពីតម្រូវការក្នុងការប្រែក្លាយចក្ខុវិស័យនេះឱ្យទៅជាសកម្មភាពជាក់ ស្តែង ដែលនឹងនាំមកនូវអត្ថប្រយោជន៍ជាក់លាក់សម្រាប់ប្រជាជន៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖

Press Release of Minister of Foreign Affairs and International Cooperation on Outcomes of the ASEAN Foreign Ministers’ Retreat






