Grand News Asia Close

ឯកឧត្តម អាន សុខខឿន៖ «ថ្មីៗនេះ វិទ្យុបរទេសមួយដែលផ្សាយជាខេមរភាសា បានផ្សាយថា អង្គការសហប្រជាជាតិបានទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងទណ្ឌិតមួយរូប ជាបន្ទាន់និងគ្មានលក្ខខណ្ឌ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ 888
ឯកឧត្តម អាន សុខខឿន៖ «ថ្មីៗនេះ វិទ្យុបរទេសមួយដែលផ្សាយជាខេមរភាសា បានផ្សាយថា អង្គការសហប្រជាជាតិបានទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងទណ្ឌិតមួយរូប ជាបន្ទាន់និងគ្មានលក្ខខណ្ឌ ឯកឧត្តម អាន សុខខឿន៖ «ថ្មីៗនេះ វិទ្យុបរទេសមួយដែលផ្សាយជាខេមរភាសា បានផ្សាយថា អង្គការសហប្រជាជាតិបានទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងទណ្ឌិតមួយរូប ជាបន្ទាន់និងគ្មានលក្ខខណ្ឌ

ឯកឧត្តម អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៖ «ថ្មីៗនេះ វិទ្យុបរទេសមួយដែលផ្សាយជាខេមរភាសា បានផ្សាយថា អង្គការសហប្រជាជាតិបានទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងទណ្ឌិតមួយរូប ជាបន្ទាន់និងគ្មានលក្ខខណ្ឌ។

ក៏ប៉ុន្តែធាតុពិត ការថ្លែងទាំងនេះគឺគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់ “ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត” តែប៉ុណ្ណោះ ពោលគឺមិនតំណាងឱ្យអង្គការសហប្រជាជាតិ នោះទេ។ ដោយការផ្សាយរបស់វិទ្យុបរទេសខាងលើមានចេតនាទុច្ចរិត និងបង្កឱ្យមានការភាន់ច្រឡំ  អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមផ្តល់ជូននូវការពិត ដូចតទៅ៖

ទី១ “ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត” (WGAD) គឺជាបណ្តុំនៃបុគ្គលចំនួនប្រាំរូប ដែលមិនមែនជាមន្ត្រីរបស់អង្គការសហប្រជាជាតិឡើយ ហើយដែលគ្រាន់តែបម្រើការ ក្នុងសមត្ថភាពផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ បុគ្គលទាំងនោះទំនងពុំមានការយល់ដឹងជាក់ស្តែងអំពីអង្គហេតុ និងអង្គច្បាប់ចំពោះករណីទណ្ឌិតម្នាក់នោះ ទិដ្ឋភាពនយោបាយ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។ សេចក្តីសន្និដ្ឋានរបស់ក្រុមការងារនេះក៏ពុំមានទម្ងន់អ្វីឡើយ រួមទាំងទម្ងន់ផ្លូវច្បាប់ មកលើរដ្ឋអធិបតេយ្យមួយ។

២ ដោយពុំបានអនុវត្តតាមវិធីសាស្ត្រ និងក្រមសីលធម៌ការងារត្រឹមត្រូវ កម្ពុជាសូមច្រានចោលនូវសេចក្តីសន្និដ្ឋានរបស់ក្រុមការងារនេះ។ ប្រទេសជាច្រើនផ្សេងទៀតក៏ធ្លាប់បានសម្តែងនូវការខកចិត្ត និងបដិសេធសេចក្តីសន្និដ្ឋាន នាពេលកន្លងមក របស់ WGAD ផងដែរ»៕

អត្ថបទទាក់ទង